no-alternative title

Samsung បញ្ជាក់ជាផ្លូវការពីវត្តមានដំបូងរបស់ម៉ូដែល “Ultra” ទៅលើស្មាតហ្វូនអេក្រង់បត់បាន‍ជំនាន់ថ្មីរបស់ខ្លួន!

ផ្អែកតាមរបាយការណ៌ថ្មីមួយថ្ងៃនេះ ដែលចែកចាយដោយសារព័ត៌មាន Android Headlines បានបង្ហាញអោយដឹងថា ក្រុមហ៊ុន Samsung បានចេញមកបញ្ជាក់ច្បាស់ពីវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី “Ultra” ម៉ូដែល Galaxy Z Fold 6 Ultra ហើយ។ ការសម្រេចនាំមកនូវម៉ូដែល Ultra សម្រាប់ស្មាតហ្វូនអេក្រង់បត់នេះ គឺត្រូវបានគេមើលឃើញថា ក្រុមហ៊ុនបានទទួលជោគជ័យទៅលើការប្រកាសចេញ Galaxy S series នាពេលកន្លងមក។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មកដល់ពេលនេះ ក្រៅពីការបញ្ជាក់នូវត្តមានរបស់ Z Fold 6 Ultra នេះ អ្វីៗផ្សេងទាកទងនឹងស្មាតហ្វូនអេក្រង់បត់បាននេះ នៅមិនទាន់មានការទម្លាយចេញនៅឡើយទេ។ ប៉ុន្តែមានពាក្យចចាមអារ៉ាមនិយាយថា ស្មាតហ្វូនអេក្រង់បត់ម៉ូដែលស្តង់ដារ Z Fold 6 គឺប្រហែលជាមានការឌីស្សាញជាមួយកាមេរ៉ា 3 គ្រាប់ និងមានកម្រ៉ាស់ស្តើងជាង ហើយនិងមានទម្ងន់ស្រាលជាងជំនាន់មុន។ ស្មាតហ្វូននេះ ក៏អាចនឹងមានរន្ធ S Pen ដូចគ្នជាមួយ S24 Ultra ផងដែរ។

សូមជំរាបថា កាលពីពេលមុននេះ មានការទម្លាយថា Z Fold 6 Ultra បានបង្ហាញវត្តមានជាមួយនិងលេខកូដ (SM-F958N) ហើយក្រុមហ៊ុន Samsung ក៏បានប្រើប្រាស់នូវលេខកូដ “8” សម្រាប់បញ្ជាក់ពីម៉ូដែល “Ultra” ដោយមិនបានប្រើប្រាស់លេខកូ “6” ដូចម៉ូដែលមុនៗនោះទេ។

ខណៈដែលនៅមិនទាន់ច្បាស់ពីការប្រកាសនោះ មានការព្យាករណ៌ថា Z Fold 6 Ultra នឹងមានបង្ហាញវត្តមានជាមួយនិងម៉ូដែលស្តង់ដារ Z Fold 6 នៅក្នុងព្រឹត្តិការណ៌ Galaxy Unpacked event នាខែកក្កដាខាងមុខនេះហើយ។  ជាមួយគ្នានេះក៏មានការបញ្ជាក់ថា Z Fold 6 Ultra អាចនឹងលក់ផ្តាច់មុខសម្រាប់ទីផ្សារប្រទេសកូរ៉េខាងត្បូងតែប៉ុណ្ណោះ។ សម្រាប់លេខកូដ (SM-F956N) របស់ Z Fold 6 នេះ ក៏អាចនឹងមានលក់តែនៅលើទីផ្សារកូរ៉េផ្តាច់មុខផងដែរ។ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Z Fold 6 Ultra នឹងមានការបំពាក់នូវបន្ទះឈីប  Snapdragon 8 Gen 3 for Galaxy។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

ដោយ ប៉េងលីន
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
កាន់តែកក្រើក កាន់តែរំជើបរំជួល រំភើបស្ទើរហោះជំនួសអ្នកឈ្នះរង្វាន់ដ៏អស្ចារ្យពីកម្មវិធី Galaxy S24 MEGA WIN!

កាន់តែកក្រើក កាន់តែរំជើបរំជួល រំភើបស្ទើរហោះជំនួសអ្នកឈ្នះរង្វាន់ដ៏អស្ចារ្យពីកម្មវិធី Galaxy S24 MEGA WIN!

ដោយ ប៉េងលីន
Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

ដោយ ប៉េងលីន