Samsung Galaxy S24 FE បានបង្ហាញខ្លួននៅលើបញ្ជីរបស់ក្រុមហ៊ុនចែកចាយមួយនៅចក្រភពអង់គ្លេស

ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថា នឹងប្រកាសចេញនូវស្មាតហ្វូនម៉ូដែលពិសេស Galaxy S24 FE ដែលជាសមាជិកចុងក្រោយ និងតម្លៃសមរម្យរបស់ស្មាតហ្វូន Galaxy S24 Series នៅក្នុងពេលឆាប់ៗនេះហើយ។ មកដល់ពេលនេះ បើទោះបីជាក្រុមហ៊ុន Samsung មិនទាន់បានបញ្ជាក់ជាផ្លូវការអំពីស្មាតហ្វូននេះនៅឡើយក៏ដោយ ស្មាតហ្វូននេះ ត្រូវបានគេប្រទះឃើញថា បានបង្ហាញវត្តមាននៅលើបញ្ជី Database របស់ក្រុមហ៊ុនចែកចាយមួយនៅក្នុងចក្រភពអង់គ្លេសហើយ។

នៅលើបញ្ជី Database បានបង្ហាញថា ស្មាតហ្វូនម៉ូដែលពិសេសេលេខកូដ SM-721U ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ស្មាតហ្វូនម៉ូដែលពិសេសនេះ ក៏ត្រូវបានគេមើលឃើញថា បានបង្ហាញវត្តមាននៅលើ  សាររព័ត៌មាន Android Headlines ជាមួយនឹងលេខម៉ូដែលជាច្រើនផងដែរ ក្នុងនោះមានដូចជា SM-S721B, SM-S721W, SM-S721N និង SM-721U។ សម្រាប់លេខកូដ SM-S721B នេះ គឺជាប្រភេទម៉ូដេលសម្រាប់ដាក់លក់នៅលើទីផ្សារសកល ខណៈពេលដែលលេខកូដ  SM-S721W, SM-S721N និង SM-721U គឺជាម៉ូដែលសម្រាប់ដាក់នៅក្នុងទីផ្សារអាមេរិក កូរ៉េ និងកាណាដា។ 

សូមជំរាបថា មកដល់ពេលនេះ នៅមិនទាន់មានព័ត៌មានលម្អិតជាច្រើនទៀតអំពីស្មាតហ្វូន Galaxy S24 FE ត្រូវបានចែករំលែកតាមរយៈប្រភពនេះទេ។ ប៉ុន្តែការបែកធ្លាយមុននេះ បានបញ្ជាក់ថា ស្មាតហ្វូននេះមានអេក្រង់ 6.1-អ៊ីង AMOLED display, រ៉េមទំហំ 12GB និងម៉េមូរីទំហំ 128GB ទៅ 256GB ។

ជាមួយគ្នានេះ ក៏មានពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,500mAh ។ លក្ខណៈ សម្បត្តិរបស់ស្មាតហ្វូន S24 FE នេះ នៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះ នឹងមានភាពស្រដៀងគ្នាច្រើនទៅនឹងស្មាតហ្វូន Galaxy S24 ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ជប៉ុនបញ្ចេញឧបករណ៍ដំណើរការដោយប្រព័ន្ធសេវា 6G ដំបូងគេក្នុងលោក ដែលដំណើរការលឿនជាង 5G ដល់ទៅ 20 ដង

ជប៉ុនបញ្ចេញឧបករណ៍ដំណើរការដោយប្រព័ន្ធសេវា 6G ដំបូងគេក្នុងលោក ដែលដំណើរការលឿនជាង 5G ដល់ទៅ 20 ដង

ដោយ ប៉េងលីន
Samsung Galaxy S25 នឹងប្រើបច្ចេកវិទ្យា AI ដើម្បីជួយបង្កើនអាយុកាលប្រើប្រាស់នៃថាមពលថ្ម

Samsung Galaxy S25 នឹងប្រើបច្ចេកវិទ្យា AI ដើម្បីជួយបង្កើនអាយុកាលប្រើប្រាស់នៃថាមពលថ្ម

ដោយ ប៉េងលីន
iPhone 17 Pro Max នឹងបំពាក់នូវរ៉េមទំហំ 12GB ជាមួយនឹង Dynamic Island តូចជាងមុនបន្តិច

iPhone 17 Pro Max នឹងបំពាក់នូវរ៉េមទំហំ 12GB ជាមួយនឹង Dynamic Island តូចជាងមុនបន្តិច

ដោយ ប៉េងលីន
Nio នឹងចេញលក់រថយន្តអគ្គិសនីដែលមានតម្លៃធូរថ្លៃខ្ទង់ 30,000 អឺរ៉ូនៅទីផ្សារអឺរ៉ុបក្នុងឆ្នាំ 2025

Nio នឹងចេញលក់រថយន្តអគ្គិសនីដែលមានតម្លៃធូរថ្លៃខ្ទង់ 30,000 អឺរ៉ូនៅទីផ្សារអឺរ៉ុបក្នុងឆ្នាំ 2025

ដោយ ប៉េងលីន
របាយការណ៌ដែលធ្លាប់និយាយថា ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 70 ប្រើប្រាស់សមាសភាគក្នុងស្រុក 90% គឺមិនពិតនោះទេ!

របាយការណ៌ដែលធ្លាប់និយាយថា ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 70 ប្រើប្រាស់សមាសភាគក្នុងស្រុក 90% គឺមិនពិតនោះទេ!

ដោយ ប៉េងលីន
ការលក់ទូរស័ព្ទ iPhone មានការធ្លាក់ចុះចំនួន 10% នារយៈពេល 3 ខែដំបូងនេះ

ការលក់ទូរស័ព្ទ iPhone មានការធ្លាក់ចុះចំនួន 10% នារយៈពេល 3 ខែដំបូងនេះ

ដោយ ប៉េងលីន