Redmi Note 13 Pro+ World Champions Edition នឹងបង្ហាញខ្លួននៅថ្ងៃទី 30 ខែមេសាសម្រាប់អ្នកគាំទ្រ AFA នៅឥណ្ឌា

ក្រុមហ៊ុន Redmi ទើបតែប្រកាសអំពីការត្រៀមប្រកាសចេញនូវស្មាតហ្វូនថ្មីមួយទៀតនៃត្រកូល Note 13 Pro+ នៅក្នុងប្រទេសឥណ្ឌា។ ស្មាតហ្វូនថ្មីនេះ គឺមានឈ្មោះហៅថា Redmi Note 13 Pro+ World Champions Edition ដែលមានការបំពាក់នូវមុខងារ Argentina NT ផងដែរ។ ស្មាតហ្វូនថ្នីនេះ ត្រូវបានគេបញ្ជាក់ថា គឺជាម៉ូដែល  limited-edition ដំបូងបំផុតនៅក្នុងត្រកូល Redmi Note series។ ការប្រកាសនូវម៉ូដែលថ្មីនេះ គឺចំពេលខួប 10 ឆ្នាំរបស់ក្រុមហ៊ុន Xiaomi ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួររំលឹកផងដែរថា កាលពីខែឧសភាឆ្នាំមុននេះ ក្រុមហ៊ុននេះ បានប្រកាសអំពីភាពជាដៃគូជាមួយនឹងសមាគមន៍បាល់ទាត់អាហ្សង់ទីន Argentina Football Associatio nនៅក្នុងនាមជាអ្នកឧបត្ថម្ភធំ។ ស្មាតហ្វូន Redmi Note 13 Pro+ World Champions Edition នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី 30 ខែមេសាខាងមុខនេះ។ ក្រុមហ៊ុននេះ ក៏បានទម្លាយអំពីការឌីស្សាញទៅលើស្មាតហ្វូននេះផងដែរ។ 

 

ស្មាតហ្វូននេះ មានពណ៌ Dark Blue ជាមួយនឹងការប្រើប្រាស់នូវកាមេរ៉ា Rings ចំនួន 3 ជាមួយនឹងពណ៌មាស។ នៅលើស្មាតហ្វូននេះ ក៏មានឡូហ្គោ AFA logo ពណ៌មាសនៅផ្នែកខាងស្តាំខាងក្រោយផងដែរ។ ស្មាតហ្វូន Redmi Note 13 Pro+ World Champions Edition នេះត្រូវគេរំពឹងថា នឹងមានភ្ជាប់មកជាមួយនូវប្រអប់លក់រាយ ដែលមានការឌីស្សាញយ៉ាងពិសេស ហើយនឹងមានការថែមជូននូវកាដូជាច្រើនទៀតផងដែរ។ 

គូរបញ្ជាក់ថា អ្នកទម្លាយ Ishan Agarwal ចែករំលែករូបភាពជាច្រើនរបស់ស្មាតហ្វូន Redmi Note 13 Pro+ World Champions Edition។ លក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះគឺមានដូចជា អេក្រង់ល្បឿន 120Hz curved AMOLED display បន្ទះឈីប Dimensity 7200 Ultra, កាមេរ៉ា  200MP និងបច្ចេកវិទ្យាសាកថ្មលឿន 120W fast charging ។ ជាមួយនឹងវត្តមានរបស់ស្មាតហ្វូន Redmi Note 13 Pro+ World Champions Edition នេះ អ្នកគាំទ្ររបស់ AFA នឹងមានអារម្មណ៍កាន់តែផ្សារភ្ជាប់ទៅនឹងក្រុមនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ជប៉ុនបញ្ចេញឧបករណ៍ដំណើរការដោយប្រព័ន្ធសេវា 6G ដំបូងគេក្នុងលោក ដែលដំណើរការលឿនជាង 5G ដល់ទៅ 20 ដង

ជប៉ុនបញ្ចេញឧបករណ៍ដំណើរការដោយប្រព័ន្ធសេវា 6G ដំបូងគេក្នុងលោក ដែលដំណើរការលឿនជាង 5G ដល់ទៅ 20 ដង

ដោយ ប៉េងលីន
Samsung Galaxy S25 នឹងប្រើបច្ចេកវិទ្យា AI ដើម្បីជួយបង្កើនអាយុកាលប្រើប្រាស់នៃថាមពលថ្ម

Samsung Galaxy S25 នឹងប្រើបច្ចេកវិទ្យា AI ដើម្បីជួយបង្កើនអាយុកាលប្រើប្រាស់នៃថាមពលថ្ម

ដោយ ប៉េងលីន
Nio នឹងចេញលក់រថយន្តអគ្គិសនីដែលមានតម្លៃធូរថ្លៃខ្ទង់ 30,000 អឺរ៉ូនៅទីផ្សារអឺរ៉ុបក្នុងឆ្នាំ 2025

Nio នឹងចេញលក់រថយន្តអគ្គិសនីដែលមានតម្លៃធូរថ្លៃខ្ទង់ 30,000 អឺរ៉ូនៅទីផ្សារអឺរ៉ុបក្នុងឆ្នាំ 2025

ដោយ ប៉េងលីន
iPhone 17 Pro Max នឹងបំពាក់នូវរ៉េមទំហំ 12GB ជាមួយនឹង Dynamic Island តូចជាងមុនបន្តិច

iPhone 17 Pro Max នឹងបំពាក់នូវរ៉េមទំហំ 12GB ជាមួយនឹង Dynamic Island តូចជាងមុនបន្តិច

ដោយ ប៉េងលីន
របាយការណ៌ដែលធ្លាប់និយាយថា ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 70 ប្រើប្រាស់សមាសភាគក្នុងស្រុក 90% គឺមិនពិតនោះទេ!

របាយការណ៌ដែលធ្លាប់និយាយថា ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 70 ប្រើប្រាស់សមាសភាគក្នុងស្រុក 90% គឺមិនពិតនោះទេ!

ដោយ ប៉េងលីន
ការលក់ទូរស័ព្ទ iPhone មានការធ្លាក់ចុះចំនួន 10% នារយៈពេល 3 ខែដំបូងនេះ

ការលក់ទូរស័ព្ទ iPhone មានការធ្លាក់ចុះចំនួន 10% នារយៈពេល 3 ខែដំបូងនេះ

ដោយ ប៉េងលីន