no-alternative title
no-alternative title
no-alternative title
no-alternative title

អគ្គនាយក Nubia ទម្លាយថា ការឌីស្សាញ និងកម្លាំងនៅលើ Red Magic 9 Pro ពិតជានឹងភាពភ្ញាក់ផ្អើល!

ក្រុមហ៊ុន Nubia បានចេញមកបញ្ជាក់ជាផ្លូវការថា ស្មាតហ្វូនជំនាន់ថ្មី Red Magic 9 Pro series នឹងមានការប្រកាសចេញនៅលើទីផ្សារប្រទេសចិននាថ្ងៃទី 23 ខែវិច្ឆិកាខាងមុខនេះហើយ។ កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុននេះ ក៏មានការទម្លាយព័ត៌មានថា ស្មាតហ្វូនថ្មីនេះ មិនត្រឹមតែជាស្មាតហ្វូនសម្រាប់លេងហ្គេមប៉ុណ្ណោះទេ Magic 9 Pro Series ថែមទាំងជាម៉ូដែលប្រណិតដ៏មានការពេញនិយមថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើមើលទៅលើអគ្គនាយក Nubia លោក Ni Fei ដែលបង្ហោះនៅលើបណ្តាញ Weibo បានបង្ហាញពីការឌីស្សាញ កម្លាំងម៉ាស៊ីន ថាមពលថ្ម ហើយនិងអេក្រង់ ដែលប្រើនៅលើ Red Magic 9 Pro series ដោយបាននិយាយថា គឺនឹងមានភាពភ្ញាក់ផ្អើល។  បន្ទះអេក្រង់នៅលើស្មាតហ្វូនថ្មីនេះ ត្រូវបានរំពឹងថា នឹងមានការប្រើប្រាស់នូវ notch-less display ជាមួយនិងការឌីស្សាញបច្ចេកវិទ្យាកាមេរ៉ាក្រោមអេក្រង់ ដែលដូចគ្នាទៅនឹងអេក្រង់ដែលប្រើប្រាស់នលើ Red Magic 8 Pro អញ្ចឹង។

ទាក់ទងជាមួយនិងរឿងនេះ យោងតាមការផុសនៅលើ Chinese blog តាមរយៈ mydrivers បាននិយាយថា  ក្រុមហ៊ុន Nubia នឹងមានការប្រើប្រាស់នូវអេក្រង់ “ultra-high-transparency screens រួមបញ្ចូលគ្នា ក្នុងនោះក៏មាន Miniature high-transparency pixels ហើយនិង streamer high-transparency circuits” សម្រាប់ជាជំនួយដល់ពន្លឺដល់ការបញ្ចូនទៅកាន់បច្ចេកវិទ្យាកាមេរ៉ាក្រោមេអេក្រង់នៅលើ Red Magic 9 series ថែមទៀតផង។ បច្ចេកវិទ្យាដែលើភាពច្នៃប្រឌិតនេះ នឹងធ្វើអោយបច្ចេកវិទ្យាកាមេរ៉ានៅលើស្មាតហ្វូននេះ កាន់តែមានសមត្ថភាពខ្ពស់ជាងមុន និងប្រើប្រាស់បានកាន់តែយូរ។ មួយវិញទៀតជាមួយនិងការបង្ហាញចេញបានពេញអកេ្រង់ ក៏នឹងជួយអោយការប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ាអេក្រង់នេះ មានភាពរលូនជាងមុនថែមទៀត 

ជាមួយនិងការឌីស្សាញបច្ចេកវិទ្យាថ្មីសម្រាប់ទប់ការឡើងកំដៅ នៅលើស្មាតហ្វូន Red Magic 9 Pro series នេះ នឹងមានការបំបាក់នូវបន្ទះត្រជាក់ហៅថា new ICE magic cooling system ដែលជាប្រភេទ 3D ice-level VC heat dissipation ដំបូងគេបំផុត ដែលត្រូវគេប្រើប្រាស់នៅលើស្មាតហ្វូននេះ។ ប្រព័ន្ធនេះ ត្រូវបានគេរំពឹងថា នឹងជួយទប់ការឡើងកំដៅនៅលើស្មាតហ្វូននេះបានកាន់តែប្រសើរជាងមុន ប្រៀបធៀបជាមួយនិង single-chip VC និង dual-chip VC systems។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម