រថយន្ត Plug-in-hybrid ស៊េរីថ្មីម៉ូដែល 2026 Volvo CX70 បានបង្ហាញខ្លួននៅទីផ្សារក្នុងប្រទេសចិន ហើយរថយន្តម៉ូដែលថ្មីឆ្នាំ 2026 ត្រូវបានគេបញ្ជាក់ថា គឺសម្រាប់តែទីផ្សារប្រទេសចិនជាជាងទីផ្សារសកល។ សម្រាប់ព័ត៌មានលម្អិតរបស់ CX70 ស៊េរីឆ្នាំ 2026 មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ប៉ុន្តែ រថយន្ត Plug-in-hybrid SUV ស៊េរីថ្មីនេះ ត្រូវបានគេវាយតម្លៃថា អាចជិះបានចម្ងាយផ្លូវ 200km ដោយប្រើថាមពលអគ្គិសនីនៅពេលសាកភ្លើងពេញម្តង នេះបើតាមការធ្វើតេស្តដោយស្ថាប័ន CLTC។
Volvo CX70 Plug-in-hybrid SUV 2026 ផលិតឡើងដោយប្រើប្រព័ន្ធគ្រោងឆ្អឹងប្រភេទ Scalable Modular Architecture (SMA) ផលិងដោយក្រុមហ៊ុន Volvo ផ្ទាល់។ សម្រាប់ប្រព័ន្ធគ្រោងឆ្អឹងរថយន្ត Plug-in-hybrid ថ្មីនេះ មិនទាន់មានប្រើនៅលើម៉ាករថយន្តរបស់សម្ព័ន្ធក្រុមហ៊ុន Geely Group នៅឡើយតែ ប៉ុន្តែ សម្រាប់បដិវត្តន៍នៃប្រព័ន្ធស្ថាបត្យកម្មគ្រោងឆ្អឹងរថយន្ត Compact Modular Architecture ត្រូវបានប្រើនៅលើម៉ាកររថយន្តរបស់ Geely ដូចជា ម៉ូដែល Polestar និងLynk & Co។
លោក Håkan Samuelsson ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Volvo Cars បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រថយន្ត XC70 នឹងក្លាយជាម៉ូដែលយុទ្ធសាស្ត្រថ្មីរបស់យើងដែលបញ្ចូលនៅក្នុងផ្នែករថយន្ត Plug-in-hybrid ដ៏ល្អឥតខ្ចោះទៅកាន់ការប្រើប្រាស់អគ្គិសនីពេញលេញ។
CX70 Plug-in-hybrid 2026 អនុញ្ញាតឱ្យយើងរក្សា និងអភិវឌ្ឍផលប័ត្រផលិតផលប្រកបដោយតុល្យភាព ខណៈពេលដែលការផ្តល់ជូននូវជម្រើសដ៏គួរឱ្យទាក់ទាញដល់អតិថិជនដែលមិនទាន់ត្រៀមខ្លួនរួចជាស្រេចសម្រាប់រថយន្តអគ្គិសនីពេញលេញ។ ដែលជាជំហានដំបូង គឺយើងត្រូវធ្វើការសម្របតាមតម្រូវការទីផ្សារក្នុងស្រុក។
តាមការបង្ហាញរូបរាងផ្លូវការណ៍បង្ហាញថា CX70 ស៊េរីថ្មីឆ្នាំ 2026 នេះ គឺនៅរក្សាការឌីស្សាញមានភាបស្រដៀងគ្នានឹងម៉ូដែល CX30 និង ES90 ដែរ។ ផ្នែកខាងមុខមានការឌីស្សាញជាមួយចង្កៀង Daytime running light រាងជាញញួរ ជាមួយផ្ទៃខាងមុខបិតជិត, នៅផ្នែកខាងក្រោមមានផ្ទាំងការពារ ចង្កៀងបំភ្លឺរចនាបញ្ឈរជាប្រភេទ Matrix LED Headlight រួមនិងរន្ធបង្ហូរខ្យល់នៅខាងក្រោមដែលអាចបិតបើកដែលព័ទ្ធជុំវិញដោយស៊ុមពណ៌ខ្មៅ។
ចំពោះលក្ខណៈសម្បត្តិសម្អិត កាលបរិច្ឆេទ និងតម្លៃរបស់ Volvo CX70 Plug-in-hybrid 2026 អាចនឹងត្រូវបង្ហាញបន្ថែមទៀតនៅខែក្រោយនេះ។ ដូចនេះ សូមរងចាំតាមដាននៅលើគេហទំព័រ electronic world magazine ទាំងអស់គ្នា៕