no-alternative title
no-alternative title
no-alternative title
no-alternative title

កំពូលស្មាតហ្វូន vivo X100 និង X100 Pro បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិន ជាមួយនិងលក្ខណៈពិសេសបំផុត

នៅពេលនេះ ក្រុមហ៊ុន vivo បានប្រកាសចេញនូវស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតម៉ូដែល vivo X100 Series ជាមួយនិងស្មាតវ៉ចថ្មីរបស់ខ្លួននៅក្នុងប្រទេសចិនហើយ ដែលទាំងនេះ គឺជាផលិតផលថ្មីចុងក្រោយបំផុតរបស់ក្រុមហ៊ុននេះ។ ស្មាតហ្វូន vivo X100 Seies នេះ គឺមាន 2 ម៉ូដែល រួមមានម៉ូដែលស្តង់ដារ និងម៉ូដែល Pro។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះ គឺជាជំនាន់ថ្មីបំផុតរបស់ស្មាតហ្វូន vivo X90 Series ដែលបានបង្ហាញខ្លួនកាលពីឆ្នាំមុននេះដែលមានការ upgrade ទៅលើមុខងារជាច្រើន។ ស្មាតហ្វូន  vivo X100 នេះ គឹមានភាពខុសគ្នាតិចតួចប៉ុណ្ណោះ។  ស្មាតហ្វូន vivo X100 និង X100 Pro មានរូបរាងស្អាត កម្រ៉ាស់ស្តើង និងមានម៉ូឌុលកាមេរ៉ាថ្មីមានរាងជារង្វង់នៅចំកណ្តាលខ្នងក្រោយនៃស្មាតហ្វូនតែម្តង។

ស្មាតហ្វូនទាំងពីរនេះ មានអេក្រង់ទំហំ 6.78-អ៊ីង កញ្ចក់ AMOLED និងគាំទ្រជាមួយគែមកោង ដែលមានកម្រិតភាពច្បាស់ដល់ទៅ 1.5K resolution និងមានល្បឿន Adaptive 120Hz refresh rate ព្រមទាំងមានការគាំទ្រនូវមុខងារ HDR10+ ក៏ដូចជាពន្លឺអេក្រង់ខ្ពស់បំផុតដល់ទៅ 3,000nits។ ស្មាតហ្វូននេះ ប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ។ ស្មាតហ្វូន vivo X100 នេះ មានវិញ្ញាបនបត្រ IP68 សម្រាប់ការពារទៅលើធូលី និងទឹកថែមទៀតផង។

បើនិយាយអំពីកាមេរ៉ានៅលើស្មាតហ្វូន vivo X100 និង X100 Pro នេះ មានការបំពាក់នូវកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 50MP មានមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 50MP ultra-wide-angle ខណៈដែលគ្រាប់ទីបីមាន 64MP (50MP នៅលើ Pro) ដែលជា Telephoto lens គាំទ្រជាមួយនឹងមុខងារ 3x optical និង100x digital zoom។ សម្រាប់ Super Telephoto នេះ ប្រើប្រាស់នូវ ZEISS-Certified Vario -APO-Sonar lens ផងដែរ។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 32MP។

នៅលើស្មាតហ្វូននេះ ក៏មានការប្រើប្រាស់នូវបន្ទះឈីប V3 imaging  ដែលមានសមត្ថភាពក្នុងការថតវីដេអូកម្រិត 4K ផងដែរ។ 

ស្មាតហ្វូន vivo X100 និង vivo X100 Pro នេះ ដំណើរការនៅលើបន្ទះឈីប Dimensity 9300 SoC របស់ក្រុមហ៊ុន  MediaTek និងមានប្រើប្រាស់នូវ LPDDR5T RAM technology រ៉េមទំហំ 16GB និងអង្គចងចាំទំហំ 1TB UFS 4។

ស្មាតហ្វូន vivo V100 មានថាមពលថ្មទំហំ 5,000 និងមានការគាំទ្របច្ចេកវិទ្យាសាកថ្មលឿន 120W ខណៈដែលម៉ូដែល Pro មានថ្មទំហំ 5,400mAh គាំទ្របច្ចេកវិទ្យាសាកថ្មលឿន 100W wired charging។ ស្មាតហ្វូន vivo X100 Pro នេះ ទ្រទ្រង់នូវ 50W wireless charging។ ស្មាតហ្វូននេះ ប្រើប្រាស់នូវ OriginOS 4 ជាមួយនឹង Android 14។ សម្រាប់ connectivity នៅលើស្មាតហ្វូន  vivo X100 នេះមាន USB-C Gen 3.2 port, WiFi-7, 5G, NFC និង Bluetooth 5.3 ។ 

ស្មាតហ្វូន vivo X100 និង X100 Pro មានពណ៌ Star Trail Blue, Sunset Orange, White Moonlight និង Cheyne Black ។ ស្មាតហ្វូន X100 នេះ មានតម្លៃ  CNY 3,999 (~$550) ទៅលើទំហំ 12GB+256GB និងតម្លៃ CNY 4,299 ( ~$589) ចំពោះទំហំ 16GB+256GB។ រីឯស្មាតហ្វូនទំហំ 16GB+512GB និង 16GB+1TB មានតម្លៃ CNY 4,599 (~$630) និង CNY 4,999 (~$685)។

ក្រឡេកមកមើលទំហំ 16GB+1TB ដែលគាំទ្រជាមួយ LPDDR5T RAM គឺមានតម្លៃ CNY 5,099 (~$699)។ ស្មាតហ្វូន Vivo X100 Pro ដែលមានទំហំដូចគ្នា គឺមានតម្លៃ CNY 4,999 (~$700), CNY 5,299 (~$726), CNY 5,499 (~$800) និងតម្លៃ CNY 5,999 (~$822) ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
BYD ត្រៀមបញ្ចេញឡានភីកអាប់ថ្មីដើម្បីប្រជែងជាមួយ Ford Ranger Raptor

BYD ត្រៀមបញ្ចេញឡានភីកអាប់ថ្មីដើម្បីប្រជែងជាមួយ Ford Ranger Raptor

ដោយ ប៉េងលីន