no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung ចាប់ផ្តើមងាកមកធ្វើការផ្តោតលើស្មាតហ្វូនជំនាន់ថ្មីរបស់ Fan Edition ហើយ

និយាយពីម៉ូដែល Fan Edition របស់ក្រុមហ៊ុន សាមសុង ដែលមានវត្តមាននៅលើទីផ្សារកន្លងមក ឃើញថា ស្មាតហ្វូនម៉ូដែល Galaxy S20 FE 5G គឺទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំងនៅលើទីផ្សារ។ គិតចាប់តាំងពីស្មាតហ្វូននេះ បានធ្វើការប្រកាសចេញជាផ្លូវការមកម៉ូដែលនេះលក់បានច្រើនជាងគេ ហើយក្រុមហ៊ុននេះ ក៏បានបន្តបង្ហាញនូវស្មាតហ្វូន Fan Edition ជារៀងរាល់ឆ្នាំ លើកលែងតែនៅក្នុងឆ្នាំ 2021 ប៉ុណ្ណោះ។ សម្រាប់ឆ្នាំនេះ ក្រុមហ៊ុននេះ ក៏បានត្រៀមខ្លួននៅក្នុងការបញ្ចេញនូវ Fan Edition ថ្មីដែលមានឈ្មោះហៅថា Galaxy S25 FE ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមព័ត៌មានថ្មីនៅពេលនេះ បាននិយាយថា ក្រុមហ៊ុន Samsung គឺបានចាប់ផ្តើមអភិវឌ្ឍទៅលើ firmware ថ្មីសម្រាប់ស្មាតហ្វូន Galaxy S25 FE នេះហើយ។ ការអភិវឌ្ឍទៅលើ firmware នេះ គឺបានចាប់ផ្តើមនៅក្នុងសហរដ្ឋអាមេរិកសម្រាប់ស្មាតហ្វូននេះ ដែលមានលេខម៉ូឌែល SM-S731U និង firmware version S731USQU0AYDH។ ស្មាតហ្វូននេះ ត្រូវគេរំពឹងថា នឹងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 16 និង One UI 8.0 ហើយក៏អាចនឹងអាប់ដេតទៅលើ Android OS បានដល់ទៅ 7 ឆ្នាំទៀតផង។ 

 

សម្រាប់ព័ត៌មានលម្អិតដំបូងមានការទម្លាយថា ស្មាតហ្វូន Galaxy S25 FE នឹងមានការឌីស្សាញរូបរាងស្តើងជាងមុន និងថាមពល ថ្មធំជាងមុនផងដែរ។ ថាមពលថ្មរបស់ស្មាតហ្វូននេះ អាចនឹងស្រដៀងគ្នាទៅនឹងម៉ូឌែលជំនាន់មុននេះផងដែរ។ ស្មាតហ្វូនថ្មីនេះ អាចនឹងប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity។ យ៉ាងណាមិញ ថ្មីៗនេះ ក៏មានការទម្លាយថា ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប Exynos 2400e ដែលធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S24 FE ផងដែរ។ ក្រុមហ៊ុននេះ អាចនឹងបំពាក់នូវរ៉េមទំហំ 8GB ឬ 12GB និងម៉េមូរីទំហំ 256GB Storage។ 

ក្រុមហ៊ុន Samsung អាចនឹងធ្វើការ upgrade ទៅលើកាមេរ៉ា selfie ជាមួយនឹងស្មាតហ្វូន Galaxy S25 FE ។ ដូចគ្នាទៅនឹងស្មាតហ្វូន Galaxy A56 ស្មាតហ្វូនថ្មីនេះ អាចនឹងបំពាក់នូវកាមេរ៉ា 12MP selfie ។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាខាងក្រោយទំហំ 50MP+12MP+8MP។ ទៅលើថាមពលថ្មវិញ ស្មាតហ្វូននេះ អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យា 25W ឬ 45W fast charging និង 15W wireless charging។ ស្មាតហ្វូននេះបំពាក់នូវ stereo speakers, in-display fingerprint reader និង IP67 សម្រាប់ការពារធូលី និងទឹកដូចទៅនឹងស្មាតហ្វូន Galaxy S24 FE ផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Mazda EZ-60 មានការបញ្ជាទិញមុនចំនួន 18,000 គ្រឿងហើយ គិតមកទល់ពេលនេះ

Mazda EZ-60 មានការបញ្ជាទិញមុនចំនួន 18,000 គ្រឿងហើយ គិតមកទល់ពេលនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនរថយន្តអគ្គិសនី Leapmotor នឹងបើកដំណើរការជាផ្លូវការនៅប្រទេសកម្ពុជានាពេលឆាប់ៗនេះ ដើម្បីផ្តល់នូវរថយន្តអគ្គិសនីសម្រាប់យុគសម័យថ្មីដ៏ឆ្លាតវៃនិងមានតម្លៃសមរម្យ

ក្រុមហ៊ុនរថយន្តអគ្គិសនី Leapmotor នឹងបើកដំណើរការជាផ្លូវការនៅប្រទេសកម្ពុជានាពេលឆាប់ៗនេះ ដើម្បីផ្តល់នូវរថយន្តអគ្គិសនីសម្រាប់យុគសម័យថ្មីដ៏ឆ្លាតវៃនិងមានតម្លៃសមរម្យ

ដោយ ប៉េងលីន
វត្តមានរថយន្ត MG G50 នឹងបន្ថែមជម្រើសកាន់តែល្អប្រសើរសម្រាប់ប្រជាជនកម្ពុជាជាមួយតម្លៃត្រឹមតែ​ $37,999

វត្តមានរថយន្ត MG G50 នឹងបន្ថែមជម្រើសកាន់តែល្អប្រសើរសម្រាប់ប្រជាជនកម្ពុជាជាមួយតម្លៃត្រឹមតែ​ $37,999

ដោយ ប៉េងលីន
ឡានអគ្គិសនី Toyota C-HR 2026 បង្ហាញវត្តមាននៅលើទីផ្សារអាមេរិកខាងជើង

ឡានអគ្គិសនី Toyota C-HR 2026 បង្ហាញវត្តមាននៅលើទីផ្សារអាមេរិកខាងជើង

ដោយ ប៉េងលីន
Nissan ប្រកាសបញ្ឈប់បុគ្គលិកជាង 1 ម៉ឺននាក់ និងត្រៀមបិទរោងចក្រចំនួន 7

Nissan ប្រកាសបញ្ឈប់បុគ្គលិកជាង 1 ម៉ឺននាក់ និងត្រៀមបិទរោងចក្រចំនួន 7

ដោយ ប៉េងលីន
Mazda EZ-6 Sport Edition បង្ហាញវត្តមាននៅក្នុងប្រទេសចិន ដោយទីផ្សារសំខាន់ទៅលើអ្នកប្រើប្រាស់ជាយុវវ័យ

Mazda EZ-6 Sport Edition បង្ហាញវត្តមាននៅក្នុងប្រទេសចិន ដោយទីផ្សារសំខាន់ទៅលើអ្នកប្រើប្រាស់ជាយុវវ័យ

ដោយ ប៉េងលីន