no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្ត Toyota RAV4 ស៊េរីឆ្នាំ 2026 ត្រៀមបង្ហាញខ្លួនជាផ្លូវការណ៍នៅថ្ងៃទី 21 ឧសភានេះហើយ

 

ក្រុមហ៊ុន Toyota Australia ត្រៀមធ្វើការប្រកាសចេញផ្លូវការណ៍នៅរថយន្ត mid-side SUV ជំនាន់ថ្មីឆ្នាំ 2026 Toyota RAV4 នៅថ្ងៃពុធ ទី 21 ខែឧសភា ស្អែកនេះ។ នៅមុនមួយថ្ងៃនៃការបង្ហាញខ្លួនមកដល់ ក្រុមហ៊ុនបានបញ្ចេញរូបភាពផ្លូវការណ៍ជាច្រើនរបស់ RAV4 2026។ បើតាមរូបភាពដែលបានទម្លាយចេញមកនេះ ឃើញថា Toyota RAV4 2026 មានការឌីស្សាញថ្មីបែបស្ព័រជាជាងការឌីស្សាញបែប off-road SUV។ តាមរូបភាពបានបង្ហាញថា នៅផ្នែកខាងមុខរបស់ RAV4 ឆ្នាំ 2026 មានការឌីស្សាញជាមួយបណ្តុំចង្កៀងខាងមុខថ្មីរាងអក្សរ C ឬ C-Shaped headlight ខុសពីស៊េរីឆ្នាំ 2025។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ផ្នែកកាប៊ីនខាងក្នុងបង្ហាញជាមួយការឌីស្សាញបែបថ្មីដែលមានបំពាក់នូវអេក្រង់ចំនួនពីរដែលរួមមានអេក្រង់់ Digital Instrument Panel និងអេក្រង់កម្សាន្តនៅកណ្តាល រួមនឹងដៃចង្កូតមានការឌីស្សាញជាពីរកាំ ដែលមានបង្កប់ជាមួយប៊ូតុងថាច់សម្រាប់បញ្ជាមុខងារសំខាន់មួយចំនួន។ Toyota RAV4 ឆ្នាំ 2026 ត្រូវបានគេដឹងថា នឹងដំណើរការដោយម៉ាស៊ីនសាំងចំណុះ 2.5-liter ភ្ជាប់ដំណើរការដោយម៉ូទ័រអគ្គិសនីមួយដែលមានកំលាំង 170kW ជាមួយការប្រើប្រាស់បច្ចេកវិទ្យាកញ្ចប់ថ្ម Lithium-Ion battery ថ្មី។

ដោយឡែកបើតាមប្រភពព័ត៌មានដែលបានចេញផ្សាយដោយបណ្តាញ Drive កាលពីអំឡុងខែតុលា ឆ្នាំ 2024 បានឲ្យដឹងថា Toyota RAV4 ស៊េរីឆ្នាំ 2026 នឹងដំណើរការដោយបច្ចេកវិទ្យាប្រព័ន្ធ Plug-in-hybrid technology ថ្មីរបស់ក្រុមហ៊ុន Toyota ហើយដំណើរការនៅលើម៉ាស៊ីនសាំង 2.5-litre four-cylinder petrol engine ភ្ជាប់ដំណើរការដោយម៉ូទ័រអគ្គិសនីមួយនៅផ្នែកខាងមុខ (FWD) ដែលមានកំលាំងខ្លាំងដល់ 170kW និងប្រើបច្ចេកវិទ្យាថ្ម Lithium-ion ថ្មីដែលមានប្រសិទ្ធិភាពខ្ពស់ជាងមុន។ ហើយសម្រាប់កម្រិសស៊ីសាំងវិញ គឺប្រមាណ 4.7L/100km ដែលសន្សំសំចៃប្រមាណ 10% ធៀបនឹងម៉ាស៊ីន hybrid ដែលប្រើនៅលើម៉ូដែល Toyota Camry។ 

Toyota RAV4 2026 ក៏នឹងមានមុខងារ heap up display, កៅអីខាងមុខមានមុខងារក្តៅ ត្រជាក់ និងម៉ាស្សា, ប្រព័ន្ធកាមេរ៉ា 360 និងដំបូលបើក Cruiser sunroof ផងដែរ។ សម្រាប់គុណសម្បត្តិលម្អិតរបស់ Toyota RAV4 ស៊េរីឆ្នាំ 2026 រួមនឹងតម្លៃ និងថ្ងៃចេញលក់ផ្លូវការណ៍យើងនឹងបានដឹងនៅក្នុងថ្ងៃប្រកាសចេញដែលធ្វើឡើងនៅថ្ងៃស្អែកទី 21 ខែឧសភានេះហើយ ដូចនេះរងចាំតាមដានទាំងអស់គ្នា៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម