no-alternative title
no-alternative title
no-alternative title
no-alternative title

OnePlus Ace 5 Ultra តម្លើងនូវហ្គេមីងជំនាន់ថ្មី នឹងបង្ហាញខ្លួននៅថ្ងៃទី 27 ខែឧសភា

ក្រុមហ៊ុន OnePlus បានបញ្ជាក់ជាផ្លូវការថា ស្មាតហ្វូនស៊េរីថ្មី OnePlus Ace 5 Ultra និង Ace 5 Racing Edition នឹងបង្ហាញខ្លួននៅថ្ងៃទី 27 ខែឧសភាខាងមុខនេះហើយ ដោយស្មាតហ្វូនទាំងពីរនេះ នឹងបំពាក់នូវ Dimensity 9400-series ដែលជាបន្ទះឈីបជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន MediaTek។ ការប្រកាសនេះ គឺបានបង្ហាញអំពីយុទ្ធសាស្រ្តថ្មីរបស់ក្រុមហ៊ុន OnePlus ដែលធ្វើការឌីស្សាញស្មាតហ្វូនរបស់ខ្លួនសម្រាប់ការលេងហ្គេមជាមួយនឹងការផ្តោតទៅលើកម្លាំងម៉ាស៊ីនកាន់តែខ្លាំងក្លា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់ក្រុមហ៊ុននេះ ស្មាតហ្វូន OnePlus Ace 5 Ultra និង  Ace 5 Racing Edition នឹងផ្តោតទៅលើស្ថាបត្យកម្មនៃបន្ទះឈីប Triple-Chip Gaming។ ជាមួយនឹងបន្ទះឈីប MediaTek Dimensity 9400+ រួមជាមួយនឹង X-Touch control និង G1 e-sports Wi-Fi បានធ្វើអោយស្មាតហ្វូននេះ មានកម្លាំងម៉ាស៊ីនខ្លាំងក្លាដំណើរការរលូនក្នុងការលេងហ្គេម។  បន្ថែមពីនេះទៀតនោះ ស្ថាបត្យកម្មថ្មីនេះ ក៏កាត់បន្ថយទៅលើការប្រើប្រាស់ថាមពលថ្មបានដល់ទៅ 10.3% ផងដែរ។

 

ក្រុមហ៊ុន OnePlus បានអះអាងថា ស្មាតហ្វូន Ace 5 Ultra series អាចលេងហ្គេមធំៗបានដូចជា Justice Mobile និងហ្គេម  open-world RPGs ដែលមានកម្រិត 120fps នៅក្នុងកម្រិត 1.5K resolution បានដោយរលូន។ ស្មាតហ្វូន OnePlus Ace 5 Racing Edition នេះ មានអេក្រង់ទំហំ  6.77-inch LTPS OLED កម្រិត 1.5K ល្បឿន 144Hz panel និងថាមពលថ្មទំហំ  7,000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 80W charging។ 

សម្រាប់ស្មាតហ្វូន Ace 5 Ultra នឹងមានអេក្រង់ទំហំ 6.83-អ៊ីង LTPS OLED កម្រិត 1.5K ល្បឿន 144Hz និងថាមពលថ្មទំហំ 7,000mAh ជាមួយនឹងបច្ចេកវិទ្យា  100W charging ផងដែរ។ ស្មាតហ្វូន  OnePlus Ace 5 Ultra និង  Ace 5 Racing Edition នឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 9400 Plus និង Dimensity 9400e។ ស្មាតហ្វូនទាំងពីរនេះនឹងមានកាមេរ៉ាគោលទំហំ 50-Megapixel។ សម្រាប់អ្នកដែលចូលចិត្តលេងហ្គេមនោះ ក្រុមហ៊ុន OnePlus ក៏បានបន្ថែមនូវ Magic Cube button ក្នុងការគ្រប់គ្រងទៅលើការលេងហ្គេមកាន់តែងាយស្រួលផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម