no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei MateBook Pro ដំណើរការនៅលើ HarmonyOS 5 និងមានទម្ងន់ស្រាលត្រឹមតែ 970g ប៉ុណ្ណោះ

ក្រុមហ៊ុន Huawei ទើបតែបង្ហាញនូវផលិតផលថ្មីៗជាច្រើនរបស់ខ្លួនដែលកក្រើកទៅលើពិភពបច្ចេកវិទ្យាក្នុងនោះរួមមាន MateBook Fold Ultimate ដែលជាកុំព្យូទ័របត់បានដំបូងបំផុតរបស់ខ្លួន។ ក្រៅពីនេះ ក្រុមហ៊ុននេះ ក៏មានកុំព្យុទ័រ Flagship Laptop របស់ខ្លួនផងដែរដែលមានឈ្មោះហៅថា MateBook Pro។  ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះទើបតែប្រកាសនូវកុំព្យូទ័រ MateBook Pro ដែលមានរូបរាងស្តើង និងទម្ងន់ស្រាលបំផុតក្នុងការប្រើប្រាស់។ កុំព្យូទ័រនេះមានកម្រាស់ស្តើងត្រឹមតែ 13.5mm និងទម្ងន់ 970g ប៉ុណ្ណោះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើមើលទៅលើកុំព្យូទ័រនេះ មានកម្រាស់ស្តើងជាងកុំព្យូទ័រ MacBook Air ទៀតផង។ ក្រៅពីតួខ្លួនដ៏ស្តើងនេះ កុំព្យូទ័រនេះក៏ប្រើប្រាស់នូវ Micro-Velvet Textured Aluminum ផងដែរ។ កុំព្យូទ័រជំនាន់ថ្មីចុងក្រោយបំផុតរបស់ក្រុមហ៊ុន Huawei នេះក៏ប្រើប្រាស់នូវបច្ចេកវិទ្យា VC cooling technology ដែលអាចបង្កើនល្បឿនដល់ទៅ 40W មិនមានការឡើងកំដៅក្នុងការប្រើប្រាស់នោះទេ។

បើមើលទៅលើផ្នែកខាងមុខនោះ កុំព្យូទ័រ  MateBook Pro នេះមានអេក្រង់ទំហំ 14.2-អ៊ីង OLED display ជាមួយនឹងកម្រិតភាពច្បាស់ 3.1K resolution ល្បឿន 120Hz refresh rate និងពន្លឺ 1000nits។ ក្រុមហ៊ុន Huawei ក៏ផ្តល់នូវអេក្រង់ទំហំធំដល់ទៅ 93% ធៀបនឹងខ្លួន ហើយនិងកម្រិត 99% ទៅលើការកាត់បន្ថយទៅលើចំណាំងផ្លាតថែមទៀតផង។ សម្រាប់ប្រព័ន្ធសំឡេងវិញនោះ កុំព្យូទ័រ  MateBook Pro នេះប្រើប្រាស់នូវ 6-Speaker  Yuezhang system ជាមួយនឹងសំឡេងដ៏ពិរោះអស្ចារ្យបំផុត។

កុំព្យូទ័រជំនាន់ថ្មីនេះ ប្រើប្រាស់នូវថាមពលថ្មដែលមានទំហំ 70Wh ដែលក្រុមហ៊ុន Huawei អះអាងថាអាចប្រើប្រាស់បានដល់ទៅ 10.2 ម៉ោង ហើយក៏មានបច្ចេកវិទ្យាសាកថ្មលឿន 140W ជាមួយនឹង 66W reverse charging ផងដែរ។ នៅលើកុំព្យូទ័រ  MateBook Pro នេះ ដំណើរការនូវ HarmonyOS 5 ជាមួយនឹងមុខងារ AI Tools ជាច្រើនទៀតផង។ បន្ថែមពីនេះ នៅលើម៉ាស៊ីននេះ ក៏មានការប្រើប្រាស់នូវ Xiaoyi AI assistant សម្រាប់ការធ្វើការជាច្រើនបានយ៉ាងរលូន។ HarmonyOS នឹងនាំយកនូវភាពអស្ចារ្យជាច្រើនក្នុងការប្រើប្រាស់ multiplatform បានដោយរលូន៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម