no-alternative title
no-alternative title
no-alternative title
no-alternative title

realme GT 8 Pro ស៊េរីថ្មីនឹងមានអេក្រង់រាបស្មើ 2K ហើយនិងកាមេរ៉ា 200MP Periscope រួមនិងសិនស័រ Ultrasonic

ក្រុមហ៊ុន realme កំពុងតែត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន realme GT 8 Pro នៅក្នុងប្រទេសចិនឆ្នាំនេះហើយ។ តាមការបែកធ្លាយថ្មីមួយកាលពីខែមុននេះ បានទម្លាយថា ស្មាតហ្វូន realme GT 8 Pro ថ្មីនេះ នឹងក្លាយជាស្មាតហ្វូន Flagship ថ្នាក់ប្រណិតរបស់ក្រុមហ៊ុននេះ ដែលនឹងមានការ Upgrade ទៅលើផ្នែកជាច្រើន។ នៅពេលនេះ អ្នកទម្លាយ Digital Chat Station ក៏បានចែករំលែកនូវព័ត៌មានលម្អិតរបស់ស្មាតហ្វូននេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការបែកធ្លាយថ្មីមួយបានទម្លាយថា ស្មាតហ្វូន realme GT 8 Pro នឹងមានបំពាក់នូវបន្ទះឈីប  Snapdragon 8 Elite 2 និងមានតម្លើងមកជាមួយនឹងកាមេរ៉ាទំហំ 200-megapixel periscope telephoto ទៀតផង។ ស្មាតហ្វូនថ្មីនេះ នឹងមានការបំពាក់នូវសិនស័រ  Samsung HP9 sensor ដែលគេជឿជាក់ថា នឹងប្រើប្រាស់នៅលើស្មាតហ្វូន  Find X9 Pro ផងដែរ។ កាមេរ៉ានេះមានសិនស័រទំហំ 1/1.4-អ៊ីង និងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 4x4 pixel binning ដែលធ្វើអោយរូបភាពច្បាស់នៅក្នុងកម្រិត 12-Megapixel shots ជាមួយនឹងទំហំ 2.24μm pixel បើទោះបីជានៅកន្លែងដែលមានពន្លឺទាបក៏ដោយ។ 

តាមការបញ្ជាក់របស់អ្នកទម្លាយរូបនេះ បានបន្ថែមថា សិនស័រថ្មីនេះ អាចជាដំណោះស្រាយ telephoto ដ៏ខ្លាំងក្លាបំផុត។ ស្មាតហ្វូន realme GT 8 Pro នឹងមានអេក្រង់រាបស្មើ OLED មានកម្រិតភាពច្បាស់ដល់ទៅក្រិត 2K ដែលនេះ គឺជាការផ្លាស់ប្តូរដ៏ធំបំផុតមួយសម្រាប់ realme បន្ទាប់ពីស្មាតហ្វូនជំនាន់មុននេះមានអេក្រង់ OLED មានកម្រិតភាពច្បាស់ត្រឹម 1.5K ប៉ុណ្ណោះ។ នៅលើអេក្រង់ស្មាតហ្វូន GT 8 Pro ក៏នឹងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ ultrasonic in-screen fingerprint ផងដែរ។

យោតាមរបាយការណ៍ជាច្រើនមុននេះ ធ្លាប់បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី realme GT 8 Pro នេះ នឹងមានថាមពលថ្មទំហំ 7,000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 100W charging ។ ស្មាតហ្វូននេះ ក៏នឹងមានគែមធ្វើពីលោហធាតុ ហើយនិងដំណើរការនូវ Android 16 ផ្អែកនៅលើ Realme UI 7 ថែមទៀតផង។ បើនិយាយអំពីតម្លៃវិញនោះស្មាតហ្វូន realme GT 8 Pro នេះអាចនឹងមានតម្លៃប្រហែលជា 3,999 យ៉ន់ (~$560) ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន