no-alternative title
no-alternative title
no-alternative title
no-alternative title

ថាមពលថ្មរបស់ស្មាតហ្វូនស៊េរីថ្មី Xiaomi 16 នឹងមានទំហំធំជាងជំនាន់មុន!

Xiaomi 16 ដែលជាស្មាតហ្វូន Flagship ជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ត្រូវបានគេរាយការណ៌ នឹងក្លាយជាស្មាតហ្វូនដែលអានុភាពខ្លាំងប្រៀបធៀបជាមួយម៉ូដែលមុន។ តាមការបែកធ្លាយចុងក្រោយបំផុតដែលមានប្រភពចេញពីប្រទេសចិននាពេលថ្មីៗនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានថាមពលថ្មធំជាងស្មាតហ្វូនជំនាន់មុនថែមទៀតផង។ ស្មាតហ្វូនជំនាន់ថ្មី Xiaomi 16 អាចនឹងក្លាយជាស្មាតហ្វូនដ៏ខ្លាំងក្លានៅក្នុងចំណោមស្មាតហ្វូន Flagship ដែលមានរូបរាងតូចជាច្រើនទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមពាក្យចចាមអារ៉ាមថ្មីចេញពីប្រទេសចិន បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Xiaomi 16 នេះ នឹងមានថាមពលថ្មទំហំ  7,000 mAh ដែលទំហំនេះមានការកើនឡើងខ្ពស់ជាងដែលប្រើប្រាស់នៅលើស្មាតហ្វូន Xiaomi 15 មានត្រឹមតែ 5,240mAh ប៉ុណ្ណោះ។ តាមការបែកធ្លាយថ្មីចេញពីអ្នកទម្លាយ ‘Wisdom Pikachu’ នៅលើ Weibo ក៏បានបង្ហើបអំពីទំហំថាមពលថ្មរបស់ស្មាតហ្វូននេះដែលស្រដៀងគ្នាផងដែរ។ ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងមានទំហំចាប់ពី 6.3-អ៊ីង ទៅ 6.39-អ៊ីង កញ្ចក់រាបស្មើរ Flat OLED display។ ទំហំអេក្រង់នេះ ពិតជាតូចងាយស្រួលដាក់នៅក្នុងហោប៉ៅ។ 

ក្រៅពីថាមពលថ្មធំ ស្មាតហ្វូនជំនាន់ថ្មី Xiaomi 16 នេះ នឹងមានបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite 2 ជំនាន់ថ្មីរបស់ក្រុមហ៊ុន Qualcomm។ បន្ទះឈីបជំនាន់ថ្មីរបស់ក្រុមហ៊ុន Qualcomm នេះ អាចបង្កើនទៅលើកម្លាំងម៉ាស៊ីនកាន់តែខ្លាំងក្លា និងប្រសិទ្ធិភាពខ្ពស់ទៅលើមុខងារ AI ជាច្រើនទៀតសម្រាប់ការងារ Multitasking។ ស្មាតហ្វូនថ្មីនេះ នឹងមានកាមេរ៉ាគោលទំហំ 50MP ហ៊្សូម 3x និងមានគាំទ្រដោយសិនស័រទំហំ 1/1.3-អ៊ីង។ ស្មាតហ្វូនថ្មីនេះ ត្រូវបានក្រុមហ៊ុនដាក់ដំណើរការនូវ HyperOS 3.0 នៅលើ Android 16 ថែមទៀតផង។

នៅក្នុងការបង្ហាញខ្លួននៅក្នុងប្រទេសចិននៅចុងខែកញ្ញាខាងមុខនេះ ស្មាតហ្វូនជំនាន់ថ្មី Xiaomi 16 នេះ អាចនឹងក្លាយជាស្មាតហ្វូន Flagship ដែលមានរូបរាងតូច។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេជឿជាក់ថា អាចនឹងប្រជែងបានជាមួយនឹងស្មាតហ្វូន  Galaxy S26 Ultra ឬ  iPhone 17 Pro បានផងដែរ ប្រសិនបើការទម្លាយខាងលើនេះ គឺជាការពិតនោះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន