no-alternative title
no-alternative title
no-alternative title
no-alternative title

បែកធ្លាយស្មាតហ្វូនបត់ 3 តង់របស់ Samsung នៅចិនប្រើបច្ចេកវិទ្យាសាក 25W ប៉ុណ្ណោះ

ថ្មីៗនេះមានសេចក្តីរាយការណ៌ថា ស្មាតហ្វូនបត់បាន 3 តង់របស់ក្រុមហ៊ុន Samsung អាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិនននាពេលឆាប់ៗនេះហើយ។ តាមដំណឹងចុងក្រោយនាពេលនេះ បានបញ្ជាក់ថា ស្មាតហ្វូនបត់បានស៊េរីថ្មីនេះ ក៏បង្ហាញខ្លួននៅលើវិញ្ញាបនបត្រមួយចំនួនរួចហើយផងដែរ ដោយក្នុងនោះក៏មានការបង្ហើបអំពីបច្ចេកវិទ្យាសាកថ្ម ដែលនឹងធ្វើអោយអ្នកប្រើប្រាស់ជាច្រើនមានការខកចិត្តផងដែរ។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេព្យាករណ៍ថា នឹងមានការឌីស្សាញរូបរាងប្រកបដោយភាពច្នៃប្រឌិតថ្មីបំផុត។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបែកធ្លាយនៅលើវិញ្ញាបនបត្រ 3C របស់ប្រទេសចិន នាពេលថ្មីៗនេះ បានបង្ហាញថា ស្មាតហ្វូនបត់បាន 3 តង់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung នេះ គឺមានភ្ជាប់មកជាមួយនឹងលេខកូដ SM-F9680 ហើយស្មាតហ្វូននេះ ត្រូវគេដឹងថាគឺជាម៉ូដែល 5G ទៀតផង។ ប្រភពខាងលើនេះ បន្តថា ក្រុមហ៊ុន Samsung នឹងប្រើប្រាស់នូវឆ្នាំងសាក EP-TA800 charging adapter ដែលបច្ចេកវិទ្យាសាកនេះ គឺមានកម្លាំងត្រឹមតែ 25W wired fast charging ប៉ុណ្ណោះ។

 

បច្ចេកវិទ្យាសាកនេះ គឺដូចគ្នាទៅនឹងការប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S25 Edge អញ្ចឹងដែរ។ នៅក្នុងវិញ្ញាបនបត្រ 3C ដដែលនេះ បានបង្ហើបទៀតថា ស្មាតហ្វូនបត់បាន 3 តង់នេះ នឹងបង្ហាញខ្លួននៅក្នុងទីផ្សាររបស់ប្រទេសចិនផងដែរ។ ស្មាតហ្វូន Huawei Mate XT Ultimate គឺជាស្មាតហ្វូនបត់បាន 3 តង់ ដែលបង្ហាញខ្លួននៅលើទីផ្សារមុនគេ ខណៈពេលដែលក្រុមហ៊ុន Samsung អាចនឹងបញ្ចេញនូវស្មាតហ្វូនបត់បាន ៣ តង់របស់ខ្លួនតាមក្រោយ។ សម្រាប់ពេលនេះ ក្រុមហ៊ុននេះក៏ត្រៀមបញ្ចេញស្មាតហ្វូននេះទៅកាន់ទីផ្សារសកលនៅក្នុងពេលឆាប់ៗនេះផងដែរ។ 

គួរបញ្ជាក់ថា មុននេះមានព័ត៌មានជាច្រើនធ្លាប់បានបង្ហើបអំពីស្មាតហ្វូន Galaxy Z Flip 7 Ultra ប៉ុន្តែមកដល់ពេលនេះ មិនមានការទម្លាយថ្មីៗពីស្មាតហ្វូននេះនោះទេ។ សម្រាប់ព្រឹត្តិការណ៌ខាងមុខនេះ ក្រុមហ៊ុន Samsung អាចនឹងមានការប្រកាចេញនូវស្មាតហ្វូន Flagship Galaxy Z Fold 7 និង Galaxy Z Flip 7 ហើយក៏អាចនឹងភ្ជាប់មកជាមួយនឹងស្មាតហ្វូន Galaxy Z Flip 7 FE ដែលជាម៉ូដែលថ្មី មានតម្លៃសមរម្យផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន