no-alternative title
no-alternative title
no-alternative title
no-alternative title

vivo X Fold 5 គឺជាស្មាតហ្វូនបត់បានដំបូងបំផុត ដែលធន់ជាមួយការត្រាំទឹក ធូលី និងការធ្លាក់

នៅទីបំផុត ក្រុមហ៊ុន vivo បានចាប់ផ្តើមយុទ្ធនាការសម្រាប់ផ្សព្វផ្សាយទៅលើស្មាតហ្វូនអេក្រង់បត់បាន vivo X Fold 5 នៅក្នុងប្រទេសចិនហើយ។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេមើលឃើញថា ក្រុមហ៊ុនឌីស្សាញកាន់តែស្តើងជាងមុន ដោយមានកម្រាស់ស្តើងជាងស្មាតហ្វូន iPhone 16 Pro ទៀតផង នៅពេលដែលបើក។ តាមរយៈនៃការលេចចេញនៅថ្ងៃនេះដែរ ក្រុមហ៊ុន vivo បានបញ្ជាក់នូវព័ត៌មានលម្អិតជាច្រើនទាក់ទងទៅនឹងស្មាតហ្វូននេះ។ ស្មាតហ្វូន vivo X Fold 5 នេះ នឹងក្លាយជាស្មាតហ្វូនបត់បានមុនគេនៅក្នុងឧស្សាហកម្មនេះ ដែលមានសមត្ថភាពការពារទៅលើ 3 ចំណុចនោះគឺទឹក ធូលី និងការធ្លាក់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅលើស្មាតហ្វូនអេក្រង់បត់បាននេះ នឹងមានការប្រើប្រាស់នូវ IP5X ដែលជាកម្រិតខ្ពស់បំផុតនៃការការពារទៅលើធូលីនៅក្នុងឧស្សាហកម្មនេះ ហើយបើមើលទៅលើប្រព័ន្ធកាពារទឹកវិញ ស្មាតហ្វូនថ្មីនេះ មានការប្រើប្រាស់នូវ IPX8 ដែលអាចទប់ទល់ទៅនឹងទឹកជម្រៅដល់ទៅ 3 ម៉ែត្រផងដែរ ដែលខ្លាំងជាងស្មាតហ្វូន Samsung Z Fold 6 ដែលអាចទប់ទល់នឹងទឹកត្រឹមតែ 1.5 ម៉ែត្រប៉ុណ្នោះ។ បន្ថែមពីនេះ ស្មាតហ្វូនអេក្រង់បត់បាននេះ ក៏នឹងមានប្រើប្រាស់នូវ IPX9 សម្រាប់ធន់ទៅនឹងសម្ពាធទឹកខ្ពស់ និង IPX9+ ដែលធន់ទៅនឹងការបត់ក្រោមទឹកថែមទៀតផង។ ក្រុមហ៊ុន vivo បានអះអាងថា ស្មាតហ្វូនអេក្រង់បត់បាននេះអាចបើក និងបត់បានដល់ទៅ 1000 ដងនៅក្រោមជម្រៅទឹក 1 ម៉ែត្រ។

 

សូមជំរាបថា កន្លងមកមានមានការទម្លាយនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនថ្មីនេះផងដែរ ដោយក្នុងនោះមានការបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់ខាងក្រៅទំហំ 6.53-អ៊ីងLTPO outer display និងអេក្រង់ខាងក្នុងទំហំ 8.03-អ៊ីង កម្រិត 2K+ AMOLED ដែលមានល្បឿនកម្រិត 120Hz refresh rates។ ស្មាតហ្វូនបត់បាននេះមានបន្ទះឈីប Qualcomm Snapdragon 8 Gen 3, រ៉េមទំហំ 16GB និងម៉េមូរីទំហំ 512GB ។ 

ស្មាតហ្វូនអេក្រង់បត់បាននេះ មានថាមពលថ្មទំហំ 6,000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 90W wired និង 30W wireless charging។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 32-Megapixel selfie ផងដែរ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ មានកាមេរ៉ាប្រភេទ Zeiss Triple Lens ដែលកាមេរ៉ាគោលមានទំហំ 50MP Sony IMX921, 50MP ultra-wide និង  50MP periscope lens ជាមួយនឹងកម្រិត 3x optical zoom ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន