no-alternative title
no-alternative title
no-alternative title
no-alternative title

Aoostar Godz Mini PC ប្រើស៊ីភីយូ Ryzen 7 និង Radeon RX6600LE discrete GPU ចេញលក់តម្លៃ $455

ក្រុមហ៊នុ Aoostar ទើបតែបានប្រកាសចេញលក់ម៉ាស៊ីន mini Desktop ស៊េរីថ្មីម៉ូដែល Godz Mini PC នៅក្នុងទីផ្សារប្រទេសចិន។ ម៉ាស៊ីន mini PC ស៊េរីថ្មីនេះត្រូវបាន Built ឡើងសម្រាប់ការប្រើប្រាស់ក្នុងកិច្ចការងារធំៗដូចជាការលេងហ្គេម និងអ្នកធ្វើការក្នុងខាងផ្នែកផលិតមាតិកា ឬការឌីស្សាញ កាត់តវីដេអូជាដើម។ សម្រាប់តម្លៃវិញ គឺធូរថ្លៃចាប់ពីខ្ទង់ប្រហែល $455។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Aoostar Godz Mini PC ត្រូវបានក្រុមហ៊ុនដាក់ឲ្យដំណើរការនៅលើខួរក្បាលម៉ាស៊ីន AMD Ryzen 7 លេខ 7435HS ដែលមានអង្គគណនាចំនួន 8-core និងមាន 6-threads ដែលផលិតដោយប្រើនូវបច្ចេកវិទ្យា Zen 3+ architecture ខ្នាត 6nm Processor របស់ក្រុមហ៊ុន AMD។ ឈីបខួរក្បាលម៉ាស៊ីនរបស់ Godz Mini PC មានល្បឿន Over-clock ស្រាប់ដល់ 4.5GHz ដែលរួមបញ្ចូលជាមួយ 16MB of L3 Cache។ បន្ថែមឈីបខួរក្បាលម៉ាស៊ីននេះ ត្រូវបានអភិវឌ្ឍន៍ផលិតឡើងដោយផ្តោតទៅលើការគាំទ្រនូវដំណើរការកិច្ចការងារទាំងឡាយ និងការដំណើរការជាមួយហ្គេមម៉ាស៊ីនជាដើម។ ខួរក្បាលម៉ាស៊ីននេះ មានភ្ជាប់ជាមួយអង្គក្រាហ្វិចស៊េរី AMD Radeon RX 6600LE discrete GPU ទំហំ 8GB ប្រភេទ GDDR6 ល្បឿន 2495MHz និងគាំទ្រ Game Frame rate 1080p។

 

ប្រព័ន្ធម៉ាស៊ីនរបស់ Aoostar Godz mini PC ត្រូវបានដំឡើងនៅលើបន្ទះ Motherboard ស៊េរី AMD Thin ITX ខ្នាត 170x170mm។ វាមានរន្ធសម្រាប់ដាក់ RAM ប្រភេទ DDR5 ចំនួនពីរ ដែលគាំទ្រទំហំបានដល់ 64GB ល្បឿន 4800MHz។ សម្រាប់កន្លែងដាក់ថាសរឹងផ្ទុកទិន្នន័យ ឬ Hard Disk វិញ គឺជាប្រភេទ M.2 2280 PCIe 4.0 ដែលមានចំនួន 4 រន្ធ ដែលអាចដាក់ទំហំបានដល់ 4TB។ Godz mini PC នេះ មានរន្ធដោយភ្ជាប់ខ្សែ Network កម្រិត 2.5G Ethernet ចំនួនពីរ និងមានប្រើឈីបចាប់សេវា Wi-Fi ស៊េរី AX210 Wi-Fi 6 wireless card ដែលមានភ្ជាប់មកជាមួយអង់តែនចាប់សេវាផងដែរ ដើម្បីរក្សាស្ថិរភាពប្រព័ន្ធដំណើរការ។

 

ចំពោះរន្ធដំណរភ្ជាប់ដែលមាននៅលើ Mini PC នេះ រួមមានរន្ធ USB3.2 Gen 1, USB-C និងរន្ធភ្ជាប់កាសខ្នាត 3.5mm Audio Jack ចំនួនពីរ នៅខាងមុខ និងខាងក្រោយមានរន្ធ HDMI, USB3.2 Gen 2 ចំនួន 4, DisplayPort, 2.5G LAN port និង 3.5mm Audio Jack ចំនួនពីរ។ សម្រាប់ប្រព័ន្ធបន្សាបកំដៅវិញ ត្រូវបានភ្ជាប់មកជាមួយ Glacier 3.0 cooling system, កង្ហាលចំនួនពីរ, បំពង់សារធាតុត្រជាក់ចំនួន 6 ដើម និង finned heatsinks។ តួររបស់ Case របស់ Godz mini PC ត្រូវបានស្រោបដោយលោហៈធាតុ CNC និងភ្ជាប់ជាមួយជើងជ័រទន់ប្រភេទ rubber shock absorbers ជាទម្រដើម្បីទប់ការរំញ័ររបស់ម៉ាស៊ីន។ Case របស់ Godz mini PC មានទំហំវិមាត្រ 20 cm x 8 cm x 19.3 cm និងទំងន់ 1.5kg តែប៉ុណ្ណោះ។

 

Aoostar ផ្តល់ជូននូវតម្លៃសម្រាប់ Godz mini PC ប្រហែលខ្ទង់ $565 សម្រាប់ម៉ាស៊ីនបំពាក់រ៉េមទំហំ 32GB និងថាសរឹងទំហំ 1TB និង $690 សម្រាប់ម៉ាស៊ីនពាក់រ៉េមទំហំ 64GB ជាមួយថាសរឹងទំហំ 2TB ស្រាប់។ ចំនែកតម្លៃខ្ទង់ $455 សម្រាប់តែម៉ាស៊ីនដែលពុំមានដាក់រ៉េម និងថាសរឹង។ បច្ចុប្បន្ន Aoostar Godz mini PC អាចរកជាវបាននៅលើហាងលក់ទំនិញអនឡាញ JD.com ក្នុងប្រទេសចិន៕

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន