no-alternative title
no-alternative title

ស្មាតហ្វូនស៊េរីថ្មី Huawei Mate 80 Series នឹងបំពាក់នូវបច្ចេកវិទ្យាកាមេរ៉ាថ្មី LOFIC

យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា ស្មាតហ្វូនស៊េរីថ្មី Huawei Mate 80 Series អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ាជំនាន់ថ្មី LOFIC។ ក្រុមហ៊ុន Huawei កំពុងតែស្វែងរកនូវដំណោះស្រាយថ្មីទៅលើបច្ចេកវិទ្យាផលិតរូបភាពសម្រាប់ស្មាតហ្វូន Flagship របស់ខ្លួន។ បច្ចេកវិទ្យាចុងក្រោយនេះ ត្រូវបានគេនិយាយថា នឹងអាចបង្កើនទៅលើប្រសិទ្ធិភាព និងសមត្ថភាពនៃការថតរបភាពខខ្លាំងជាងមុន។ បើតាម DigitalChatStation ថ្មីៗនេះ ក៏ទើបតែបង្ហោះអំពីបច្ចេកវិទ្យាកាមេរ៉ា LOFIC នេះផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងគាត់ក៏បានទម្លាយអំពីសារៈសំខាន់នៃបច្ចេកវិទ្យានេះ សម្រាប់ស្មាតហ្វូនជំនាន់ថ្មីនេះថែមទៀតផង។ បច្ចេកវិទ្យា LOFIC ឬ Lateral Overflow Integration Capacitor នេះ គឺនឹងអនុញ្ញាតអោយគ្រប់ភិចសែលទាំងអស់រក្សាទុកនូវពន្លឺនៅលើ pattern របស់ផ្អែកទៅលើពន្លឺចូលទៅក្នុងស្មាតហ្វូននេះ។  បច្ចេកវិទ្យានេះ គឺមានការផ្អែកទៅលើ Hardware នេះ។ សូមជំរាបថា ស្មាតហ្វូនថ្មីៗ ជាច្រើនរបស់ស្មាតហ្វូននេះ នឹងបំពាក់នូវបច្ចេកវិទ្យា LOFIC ចុងក្រោយបំផុត ដែលអ្នកអាចថតរូបភាពមានកម្រិតដូចទៅនឹង cinematic ។ សម្រាប់សមាសភាគ LOFIC imaging ជំនាន់ថ្មីនេះ នឹងបំពាក់នូវបច្ចេកវិទ្យា high-dynamic technology កាន់តែប្រសើរ។ 

បច្ចេកវិទ្យានេះ ថែមទាំងអាចបង្កើននូវ dynamic range កម្រិតខ្ពស់ជាងបច្ចេកវិទ្យាថ្មីជំនាន់ងទី 2 DCG (Dual Conversion Gain)/DXG ថែមទៀតផង។ អ្នកទម្លាយរូបនេះ បានបន្ថែមថា ស្មាតហ្វូនស៊េរីថ្មី Huawei Flagship (Mate 80) និង Xiaomi 17 Pro series នឹងក្លាយជាស្មាតហ្វូនមុនគេដែលនឹងប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ា LOFIC ជំនាន់ថ្មីនេះ។ ស្មាតហ្វូនម៉ូដែលជាច្រើននេះ នឹងផ្តល់នូវបច្ចេកវិទ្យាថតរូបភាពដ៏អស្ចារ្យល្អបំផុតជាមួយនឹងកម្រិត Dynamic Range ខ្ពស់ជាងមុនដែលអាចថតរូបភាពបានច្បាស់នៅគ្រប់ស្ថានភាពទាំងអស់។

ក្រៅពីម៉ាកយីហោទាំងនេះ ក្រុមហ៊ុន Apple ក៏ត្រៀមខ្លួននៅក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យានេះផងដែរ។ ក្រុមហ៊ុនផលិតស្មាតហ្វូន iPhone មានគម្រោងក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យា LOFIC ជាមួយនឹង CMOS Sensor របស់ខ្លួនដូចគ្នា។ ក្រុមហ៊ុនApple ប្រហែលជាមិនទាន់អាចប្រជែងបានជាមួយនឹងស្មាតហ្វូនជាច្រើនរបស់ចិននោះទេមុនឆ្នាំ 2028 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍