no-alternative title
no-alternative title

Toyota ចេញឡាន Hybrid ថ្មី Aygo X ឆ្នាំ 2025 តម្លៃត្រឹមខ្ទង់ 2 ​ម៉ឺនដុល្លារស្តើងប៉ុណ្ណោះ!

នេះគឺជាឡាន Toyota Aygo X ស៊េរីឆ្នាំ 2025 ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការ នៅលើទីផ្សារអឺរ៉ុប ជាមួយនឹងតម្លៃចាប់ពីខ្ទង់ $22,900 ប៉ុណ្ណោះ។ ឡាន Toyota Aygo X 2025 បំពាក់ម៉ាស៊ីន Hybrid ចំណុះ 1.5L ដែលអាចបង្កើតកម្លាំងបាន 114 HP ធ្វើឲ្យវាក្លាយជាឡាន Aygo ដែលមានកម្លាំងខ្លាំងបំផុត។

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមបញ្ជាក់ថា Toyota Aygo X 2025 ចែកចេញជា 3 ម៉ូដែលគឺ៖

ទី 1 ប្រភេទ Base Option តម្លៃចាប់ពីខ្ទង់ $22,900

ទី 2 ប្រភេទ X-Style តម្លៃចាប់ពីខ្ទង់ $23,300 ប្រើយ៉ាន់កង់ទំហំ 17 អ៊ីញ

និង ទី 3 ប្រភេទ GR Sport តម្លៃខ្ទង់ $31,000 ប្រើយ៉ាន់កង់ទំហំ 18 អ៊ីញ

 

ឡាន Hybrid ខ្នាតតូចមួយនេះ មានបំពាក់ Option ស្តង់ដារទំនើបៗគួរសម ដូចជា កុងទ័រឌីជីថល ទំហំ 7 អ៊ីញ និង​អេក្រង់កម្សាន្ត​ Touchscreen ទំហំ 8 អ៊ីញ, កាមេរ៉ាមើលក្រោយ 1 គ្រាប់, Speaker 4 គ្រាប់, កៅអីក្រណាត់ និង ប្រព័ន្ធជំនួយ Toyota T-Mate ADAS។

ដោយឡែក សម្រាប់ម៉ូដែល GR Sport វិញ មានតុបតែងខ្លួនបែបស្ព័រ ជាមួយនឹងប៉ាណាមុខរាងសំបុកឃ្មុំ, រន្ធខ្យល់នៅលើកាងមុខ, តែម GR, យ៉ាន់កង់ Alloy ទំហំ 18 អ៊ីញ, ដំបូលខ្មៅ, គម្របម៉ាស៊ីនខ្មៅ និង កាង Spoiler ខ្មៅ ផងដែរ។

មិនតែប៉ុណ្ណោះ ម៉ូដែល GR Sport ក៏បាន Update ទៅលើប្រព័ន្ធជើងក្រោម និងចង្កូត ដើម្បីឲ្យការបើកបរកាន់តែប្រសើរជាងមុន ទៀតផង។ លើសពីនេះទៅទៀត សូម្បីតែ Option ក៏បាន Upgrade ដែរ ដូចជា សំណុំចង្កៀងមុខ LED, អេក្រង់កម្សាន្តទំហំធំជាងមុន 10.5 អ៊ីញ, កៅអីមានមុខងារកម្តៅ, សេនស័រជំនួយចូលចត និង ប្រព័ន្ធម៉ាស៊ីនត្រជាក់ 2 តំបន់ ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម