
Xiaomi ត្រូវបានគេនិយាយថាបាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Ultra សម្រាប់ទីផ្សារប្រទេសចិនហើយ។ផ្អែកតាមការបែកធ្លាយកន្លងមកបានបង្ហើបថាស្មាតហ្វូនជំនាន់ថ្មីនេះនឹងមានការប្រកាចេញនៅលើទីផ្សារនៅមុនដំណាច់ឆ្នាំនេះខណៈដែលលក្ខណៈសម្បត្តិមួយចំនួនត្រូវបានបញ្ចេញបណ្តើរៗរួចហើយផងដែរ។បើតាមអ្នកទម្លាយ Digital Chat Station នៅថ្ងៃនេះគឺបានចែកចាយព័ត៌មានថ្មីដែលមាននៅលើស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Ultra ហើយដោយក្នុងនោះលោកថែមទាំងនិយាយពីប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូននេះទៀតផង។
អ្នកទម្លាយ Digital Chat Station បានទម្លាយថា Xiaomi 17 Ultra នឹងមានការពង្រឹងសមត្ថភាពខ្លាំងសម្រាប់ប្រព័ន្ធកាមេរ៉ាថតរូបដោយនៅលើស្មាតហ្វូននេះនឹងមានការប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 50MP ជាមួយនិងសិនស័រធំជាងមុនហើយថែមទាំងមានការជួសជុលទៅលើបច្ចេកវិទ្យាហ៊្សូមក៏ដូចជាឡែនតេឡេហ្វូតូអោយមានសមត្ថភាពខ្ពស់ជាងមុនផងដែរ។

Xiaomi 17 Ultra ត្រូវគេរាយការណ៌ថានឹងប្រើប្រាស់នូវសិនស័រតេឡេហ្វូតូទំហំ 200MP periscope camera, ដែលមានការគាំទ្រដោយ Multiple focal lengths ជួយការផលិតរូបភាពបែបហ៊្សូមមានគុណភាពខ្ពស់ហើយលើសពីនេះនៅលើសិនស្មាតហ្វូននេះក៏មានការប្រើប្រាស់នូវ telephoto macro shooting ជាមួយនិងការចាប់រូបភាព focus range បានយ៉ាងល្អទៀតផង។សម្រាប់ឡែនទាំងពីរនេះគឺត្រូវបានគេបញ្ជាក់ថាគឺនឹងផ្តល់នូវ high dynamic range ដែលជាចំនុចសំខាន់ជាងគេនៅលើប្រព័ន្ធកាមេរ៉ា។ដូច្នេះជាមួយនិងការប្រើប្រាស់នូវបច្ចេកវិទ្យានេះនឹងធ្វើអោយ Xiaomi 17 Ultra កាន់តែខ្លាំងទៅលើប្រព័ន្ធកាមេរ៉ា។

ជាមួយគ្នានេះក៏មានការបញ្ជាក់ថា Xiaomi 17 Ultra នឹងមិនមានការប្រើប្រាស់នូវអេក្រង់ទីពីរនៅលើខ្នងក្រោយដូច Xiaomi 17 Pro និង Xiaomi 17 Pro Max នោះទេ។ស្មាតហ្វូន Xiaomi 17 Ultra នឹងប្រើប្រាស់បន្ទះឈីប Snapdragon 8 Elite Gen 5 ដែលដូចគ្នាទៅនិងឈីបរបស់ Xiaomi 17 series ដទៃទៀតផងដែរ។ស្មាតហ្វូននេះមានអេក្រង់រាបទំហំ 6.8 អ៊ីង OLED screen កម្រិត 2K resolution ល្បឿន 120Hz refresh rate។ស្មាតហ្វូននេះនឹងមានពណ៌ black, white និង purple។





