no-alternative title
no-alternative title

ព័ត៌មានថ្មី: Huawei អាចនឹងបញ្ចេញស្មាតហ្វូនអេក្រង់បត់បាន 4 តង់របស់ខ្លួននៅឆ្នាំក្រោយ

លោក He Gang ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei Consumer Business ថ្មីៗនេះបាននិយាយថាក្រុមហ៊ុននេះអាចនឹងបញ្ចេញនូវផលិតផលជាច្រើនប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជាច្រើននៅក្នុងពេលអនាគតហើយក៏អាចនឹងមានវត្តមានស្មាតហ្វូនបត់បាន 4 តង់ផងដែរ។សម្រាប់ពេៈនេះគឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះដែលក្រុមហ៊ុនផលិតស្មាតហ្វូននេះកំពុងតែធ្វើការនៅលើស្មាតហ្វូនដ៏អស្ចារ្យសម្រាប់ឆ្នាំ 2026 នេះ។


រូបភាពពាណិជ្ជកម្ម
no-alternative title

 

សូមជំរាបថាកាលពីថ្ងៃទី 25 ខែតុលានេះលោក He Gang ដែលជានាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei និងម្ចាស់ជើងឯកវាយកូនបាល Table Tennis លោក Ma Long ក៏បានជួបជុំជាមួយនឹងសមាជិកក្នុងសហគមន៍ក្លឹបមួយដែលមានឈ្មោះថា “Pollen Living Room Face-to-Face event” ផងដែរ។នៅក្នុងការសួរឆ្លើយនេះលោក He Gang និងលោក Ma Long បានឆ្លើយឆ្លងគ្នាទៅនឹងសំណួរជាច្រើនដែលអ្នកលេងអ៊ីនធឺណិតបានសួរដោយមានពាក់ព័ន្ធទៅនឹងការបង្កើនថ្មីដែលក្រុមហ៊ុន Huawei កំពុងតែធ្វើការផងដែរ។


 

អ្នកលេងអ៊ីនធឺណិតជាច្រើនបានសួរថាតើក្រុមហ៊ុន Huawei មានគម្រោងក្នុងការ upgrade ទៅលើស្មាតហ្វូនបត់បាន 3 តង់ឬក្រុមហ៊ុននេះអាចនឹងមានគម្រោកងក្នុងការបង្ហាញនូវស្មាតហ្វូនបត់បាន 4 តង់របស់ខ្លួននៅក្នុងឆ្នាំ 2026 ខាងមុខនេះផងដែរ។លោក He Gang បានឆ្លើយតបថាសំណួរខ្លះពិតជាពិបាកឆ្លើយមែនទែនប៉ុន្តែខ្ញុំអាចប្រាប់បានយ៉ាងច្បាស់ថាយើងនឹងបញ្ចេញនូវផលិតផលជាច្រើនប្រកបដោយភាពច្នៃប្រឌិតជាច្រើនដែលអាចនាំលោកអ្នកទៅកាន់អនាគតកាល!”


 

 

គួរបញ្ជាក់ថាក្រុមហ៊ុន Huawei ធ្លាប់បានស្នើសុំទៅលើស្មាតហ្វូនដែលអាចបត់បាន 4 តង់រួចហើយ។ដោយប៉ាតង់នេះមានចំណងជើងថា “Display Method, Electronic Device and Readable Storage Medium” ដែលក្រុមហ៊ុនមានគោលដៅក្នុងការពង្រឹងទៅលើបច្ចេកវិទ្យាអេក្រង់សម្រាប់ស្មាតហ្វូនបត់បាននេះកាន់តែប្រសើរ។ក្រុមហ៊ុននេះក៏មានផែនការប្រកបដោយភាពឆ្លាតវៃសម្រាប់ផលិតផលថ្មីៗរបស់ខ្លួន។យើងត្រូវរង់ចាំរហូតដល់ឆ្នាំក្រោយនេះដើម្បីទទួលបាននូវព័ត៌មានបន្ថែមអំពីស្មាតហ្វូនបត់បាន 4 តង់នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម