no-alternative title
no-alternative title

vivo S50 និង S50 Pro Mini ត្រៀមបង្ហាញចេញជាផ្លូវការណ៌នៅក្នុងខែវិច្ឆិកាខាងមុខនេះហើយ

 

បន្ទាប់ពីការប្រកាសចេញនូវវត្តមានស្មាតហ្វូនជំនាន់ថ្មី vivo X300 series កាលពីដើមខែនេះរួចមកនៅថ្ងៃនេះមានដំណឹងថាក្រុមហ៊ុន vivo បានងាកមកផ្តោតទៅលើស្មាតហ្វូនជំនាន់ថ្មី vivo S50 series ថែមទៀតហើយ។យោងតាមរបាយការណ៍ជាច្រើនបានបញ្ជាក់ថាស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល S-series ថ្មីនេះនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅខែក្រោយនេះហើយ។នៅមុនការប្រកាសជាផ្លូវការណ៌ចូលមកដល់នៅពេលនេះអ្នកទម្លាយ Digital Chat Station បានទម្លាយអំពីព័ត៌មានលម្អិតរបស់ស្មាតហ្វូន vivo S50 និង vivo S50 Pro Mini នេះហើយ។


រូបភាពពាណិជ្ជកម្ម
no-alternative title

 

តាមការបញ្ជាក់ចេញពីអ្នកទម្លាយ DCS បានអោយដឹងថាស្មាតហ្វូនជំនាន់ថ្មី vivo S50 series ថ្មីនេះនឹងមាន 2 ម៉ូដែលនិងមានទំហំអេក្រង់ខុសគ្នា។សម្រាប់ស្មាតហ្វូនម៉ូដែលស្តង់ដារគឺមានអេក្រង់រាបស្មើរទំហំ 6.59 អ៊ីងគាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និងមានភ្ជាប់ជាមួយនឹងគែមធ្វើពីលោហធាតុហើយនិងមានកាមេរ៉ា Periscope Telephoto ទៀតផងសម្រាប Periscope Telephoto នេះនឹងបង្កើនទៅលើសមត្ថភាពនៃការ Zoom កាន់តែអស្ចារ្យ។


 

ស្មាតហ្វូនជំនាន់ថ្មី vivo S50 Pro Mini វិញក៏មានអេក្រង់រាបស្មើរដូចគ្នាប៉ុន្តែមានទំហំ 6.31-អ៊ីងគាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolutionស្មាតហ្វូននេះនឹងមានកាមេរ៉ាខាងមុខទំហំ 50MP នឹងបំពាក់នូវបន្ទះឈីប Dimensity 9400 ដែលធ្លាប់បានប្រើប្រាស់នៅលើស្មាតហ្វូន vivo X200 series កាលពីឆ្នាំមុននេះដែរស្មាតហ្វូនជំនាន់ថ្មី vivo S50 Pro Mini នឹងមានកាមេរ៉ា 3 គ្រាប់ជាមួយនឹងកាមេរ៉ា Periscopeស្មាតហ្វូនថ្មីនេះនឹងមានបំពាក់នូវសិនស័រស្កែនម្រាមដៃ ultrasonic in-screen fingerprint sensor ផងដែរ។ស្មាតហ្វូន vivo S50 series នេះអាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននាខែវិច្ឆិកាខាងមុខនេះហើយ


 

 

បន្ថែមពីនេះក្រុមហ៊ុន vivo ក៏កំពុងតែធ្វើការនៅលើស្មាតហ្វូន vivo X300 FE សម្រាប់ទីផ្សារសកលផងដែរ។គួររំលឹកផងដែរថាស្មាតហ្វូន vivo S30 Pro Mini ដែលលក់ផ្តាច់មុខនៅក្នុងប្រទេសចិនបានក្លាយជាម៉ូដែលថ្មីដែលឌីស្សាញចេញពី vivo X200 FE សម្រាប់ទីផ្សារសកល។សម្រាប់ស្មាតហ្វូន vivo X300 FE ក៏អាចជាម៉ូដែលឌីស្សាញចេញពីស្មាតហ្វូន vivo S50 Pro Mini ដូចគ្នា

 

ព័ត៌មានពាណិជ្ជកម្ម