no-alternative title
no-alternative title

លក្ខណៈសម្បត្តិទាំងស្រុង Honor Magic 8 Ultra ត្រូវបានទម្លាយចេញហើយ!

ថ្មីៗនេះ Honor បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Magic 8 និង Magic 8 Pro ដែលជាម៉ូដែលប្រណិតនៅលើទីផ្សារប្រទេសចិនហើយនឹងមានលក់នៅលើទីផ្សារនេះផងដែរ។នៅថ្ងៃនេះយោងតាមព័ត៌មានបែកធ្លាយថ្មីមួយបានអោយដឹងថាក្រុមហ៊ុននេះបាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មី Magic 8 Ultra ហើយនិងត្រៀមបញ្ចេញនៅលើទីផ្សារដើម្បីប្រជែងជាមួយ Xiaomi 17 Ultra, OPPO Find X9 Ultra រួមនិង Vivo X300 Ultra នៅពេលដ៏ខ្លីខាងមុខនេះហើយ។យោងតាមការបង្ហោះពីអ្នកទម្លាយដែលគួរអោយទុក្ខចិត្តបានមួយរូបបានធ្វើការចែកចាយព័ត៌មានលក្ខណៈសម្បត្តិទាំងស្រុងរបស់ Magic 8 Ultra នេះហើយ។


រូបភាពពាណិជ្ជកម្ម
no-alternative title

 

តាមការបែកធ្លាយខាងលើនេះបានអោយដឹងថា Honor Magic 8 Ultra នឹងដំណើរការនៅលើបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite Gen 5 ហើយនិងមានអេក្រង់ទំហំ 6.7 អ៊ីង LTPO OLED ដែលឌីស្សាញជាមួយនិងកម្រិត Quad-Curved design ហើយអេក្រង់នេះមានកម្រិតបង្ហាញចេញ 1.5K resolution រួមជាមួយនិងសិនស័រស្កែនម្រាមដៃ Ultrasonic នៅលើអេក្រង់ផងដែរ។បន្ថែមពីនេះអេក្រង់នេះក៏មានការទ្រទ្រង់នូវមុខងារ 3D face recognition ថែមទៀតផង។


 

នៅលើកាមេរ៉ាវិញនៅលើស្មាតហ្វូន Magic 8 Ultra នឹងមានការប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 50MP OmniVision OV50R គាំទ្រ ultra-high dynamic range ខណៈដែលការបែកធ្លាយមុននេះបាននិយាថាសិនស័រនេះគឺនឹងមានការផលិតទ្រង់ទ្រាយធំនៅដើមឆ្នាំ 2026ក្រៅពីនេះស្មាតហ្វូននេះក៏នូវមានការប្រើប្រាស់នូវឡែន Periscope Telephoto ដែលមានសិនស័រធំទំហំ 200MP ហ៊្សូមបាន 4.3x ទៅលើ 7x optical zoom ផងដែរ។


 

 

Magic 8 Ultra ត្រូវបានគេបញ្ជាក់ថាអាចនឹងដំណើរការនៅលើស្បែកកម្មវិធីMagicOS 10 ផ្អែកលើ Android 16 ហើយនិងមានថ្មទំហំ 7,000mAh ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីកម្លាំងសាកនោះទេ។មានមានព្យាករណ៌ថាស្មាតហ្វូននេះនឹងប្រើប្រាស់កម្លាំងសាក 120W wired និង 50W wireless charging ដីចមម៉ូដែល Magic 8 Pro អញ្ចឹង។យោងតាមរបាយការណ៌ជាច្រើនទៀតបានអោយដឹងថា Magic 8 Ultra អាចនឹងបង្ហាញខ្លួននៅដើមឆ្នាំ 2026 ជាមួយស្មាតហ្វូនមមួយទៀតគឺ Magic 8 Mini ដែលជាប្រភេទ compact flagship ដំណើរនៅលើបន្ទះDimensity 9500សម្រាប់ឆ្នាំ 2025 ក្រុមហ៊ុន Honor ក៏នឹងមានការប្រកាសនូវ Honor 500 series នាខែវិច្ឆិកានិង GT 2 lineup នៅខែធ្នូផងដែរ

 

ព័ត៌មានពាណិជ្ជកម្ម