
នៅថ្ងៃនេះ Zeekr បានសម្រេចប្រកាសចេញជាផ្លូវការណ៌នូវរថយន្តអគ្គិសនី Zeekr 7X ឆ្នាំ 2026 ដែលជាប្រភេទ mid-size electric SUV នៅលើទីផ្សារប្រទេសចិនជាមួយនិងតម្លៃចាប់ពី 229,800 យ៉ន់ដែលប្រហាក់ប្រហែល31,800 ដុល្លារ។សម្រាប់ម៉ូដែលថ្មីនេះមានការអាប់ដែតជាមួយនិងប្រព័ន្ធសាកកម្លាំង 900V high-voltage electrical architecture ហើយនិងមានការប្រើប្រាស់នូវសិនស័រ lidar គ្រប់ម៉ូដែលតែម្តង។នៅរថយន្តអគ្គិសនី Zeekr 7X 2026 នេះក៏ត្រូវបានក្រុមហ៊ុនបំពាក់នូវបន្ទះឈីប Nvidia’s Thor-U computing platform សម្រាប់ជំនួយដល់ការបើកបរកម្រិតខ្ពស់ផងដែរ
សូមជំរាបថាមុននេះក្រុមហ៊ុនផលិតរថយន្តម៉ាក Zeekr បានប្រកាសបើកលក់ Pre-Sale នៅរថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីម៉ូដែល Zeekr 7X ជាផ្លូវការណ៍សម្រាប់ទីផ្សារប្រទេសចិនជាមួយជម្រើសបីម៉ូដែលផ្សេងគ្នាក្នុងនោះមានម៉ូដែល Max ចំនួនពីរជម្រើសនិង Ultra មួយជម្រើស។

ចំពោះម៉ូដែល Zeekr X7 Max (RWD) ទីមួយមានបំពាក់មកជាមួយកញ្ចប់ថ្មប្រភេទ Golden Brick របស់ Geely ទំហំ 75kWh ផ្តល់ថាមពលទៅឲ្យម៉ូទ័រអគ្គិសនីមួយដែលមានកម្លាំង 370kW (496hp) ជាន់កុងទ័រពី 0 ទៅ 100km/h ចាយពេលខ្ទង់ 5.4 វិនាទីនិងសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 620km (CLTC)។ចំពោះម៉ូដែល Max មួយផ្សេងទៀតបានបំពាក់នូវកញ្ចប់ថ្មប្រភេទ Qilin Battery របស់ CATL ដែលផ្តល់ថាមពលទៅឲ្យម៉ូទ័រអគ្គិសនីមួយកម្លាំង 370kW (496hp) ជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ចាយពេលខ្ទង់ 5.1 វិនាទីហើយការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 802km (CLTC)។

ដោយឡែកសម្រាប់ម៉ូដែល Zeekr 7X Ultra វិញគឺជា Top trim Level ដែលមានបំពាក់កញ្ចប់ថ្មប្រភេទ Qilin របស់ CATL ទំហំ 103kWh ផ្តល់ថាមពលទៅកាន់ម៉ូទ័រអគ្គិសនីចំនួនពីរ (AWD) មានកម្លាំងសរុប 585kW (748hp) ជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ចាយពេល 2.98 វិនាទីនិងការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយផ្លូវ 715km។ Zeekr 7X Series មានបណ្តោយតួរខ្លួន 4,825mm/ ទទឹង 1,930mm/ កំពស់ 1,666mm ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,925mm។ឡានអគ្គិសនី SUV ស៊េរីថ្មីនេះមានទំងន់សរុប 2,280km និង 2,470kg តាមជម្រើសម៉ូដែល។

នៅផ្នែកកាប៊ីនខាងក្នុងរបស់ Zeekr 7X មានការតុបតែងរៀបចំយ៉ាងប្រណិតជាមួយនឹងការបំពាក់នូវបច្ចេកវិទ្យាអេក្រង់កម្សាន្តទំហំធំដល់ 15.05-inch ជាមួយអេក្រង់បង្ហាញព័ត៌មានរថយន្តទំហំ 13.02-inch និងដៃចង្កូតឌីស្សាញបែប Flat-bottom steering wheel។បន្ថែមពីនេះវាក៏មានតួរទឹកកកកូនតុភ្ជាប់ខាងក្រោយកៅអីខាងមុខកៅអីជួរខាងក្រោយអាចទម្រេតបាន 355mm កញ្ចក់ទ្វារក្រោយជាប្រភេទ Privacy Glass និងមានសែនស័រនៅលើទ្វារដែលរចនាគ្មានស៊ុមដំណើរការដោយប្រព័ន្ធអេឡិចត្រូនិច sensor-based frameless automatic doors។ជាងនេះទៅទៀតកៅអីជួរក្រោយអាចកាច់ធ្វើជាគ្រែដេកបានដែលមានប្រវែង 1187mm ថែមទៀតផង។នៅឃ្លប់គូទក្រោយអាចផ្ទុកទំងន់បាន 905L ជាមួយនឹងកន្លែងទុករបស់របរផ្សេងៗចំនួន 40 នៅខាងក្នុងរថយន្ត។

ទៅលើប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរវិញ Zeekr 7X គាំទ្រនូវប្រព័ន្ធ G-Pilot H7 advanced driving assistant system របស់ Geely ដែលភ្ជាប់ដំណើរការដោយសែនស័រចំនួន 31 គ្រាប់និងគាំទ្រដំណើរការដោយបន្ទះឈីប Nvidia Drive Thor-U chip ដែលមានកម្រិតឆ្លាតវៃដល់ 700TOPS។ Zeekr 7X គាំទ្រនូវប្រព័ន្ធសាកភ្លើងកម្រិត 900V high-voltage platform ដែលសាកភ្លើងចូលពី 10% ទៅ 80% ប្រើពេលខ្ទង់ 10 នាទីប៉ុណ្ណោះ៕





