
Find X9 និង Find X9 Pro គឺជាស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតរបស់ OPPO ដែលត្រូវបានប្រកាសចេញនៅលើទីផ្សារប្រទេសចិនកាលពីសប្តាហ៌មុននេះនឹងមានការបង្ហាញវត្តមាននៅលើទីផ្សារសកលនាពេកឆាប់ៗនេះហើយដោយចាប់ពីផ្តើមពីទីក្រុង បាសេឡូណាប្រទេសអេស្ប៉ាញហើយនិងបន្តមកទីផ្សារប្រទេសឥណ្ឌានៅខែក្រោយ។ជឿជាក់ថាគ្រប់គ្នាប្រាកដជាបានដឹងពីតម្លៃស្មាតហ្វូន Find X9 Series ដែលលក់នៅលើទីផ្សារចិនហើយខណលដែលតម្លៃនៅលើទីផ្សារផ្សេងៗនៅមិនទាន់មានការបង្ហើបចេញនោះទេ។
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះបានទម្លាយចេញនូវតម្លៃរបស់ស្មាតហ្វូនជំនាន់ថ្មី OPPO Find X9 និង Find X9 Pro សម្រាប់ទីផ្សារតំបន់អឺរ៉ុបហើយដោយ Find X9 ដែលមានទំហំ 12GB/512GB នឹងមានតម្លៃ €999 ដែលប្រហែលជា $1,160 ខណៈដែលស្មាតហ្វូនជំនាន់ថ្មី Find X9 Pro ដែលមានទំហំដូចគ្នានេះគឺមានតម្លៃ €1,299 ដែលប្រហែកជា $1,510។

ជាមួយនិងវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី OPPO Find X9 និង Find X9 Pro ត្រូវបានគេនិយាយថាគឺនឹងមានការប្រើប្រាស់នូវលក្ខណៈសម្បត្តិទូទៅដូចគ្នាជាមួយនិងស្មាតហ្វូនដែលបានបង្ហាញខ្លួននៅលើទីផ្សារប្រទេសចិនអញ្ចឹងដែរ។





