no-alternative title
no-alternative title

Galaxy S26 Series នឹងមានសិនស័រកាមេរ៉ាធំ ថ្មធំ នឹងមានការពង្រឹងទៅលើអេក្រង់ប្រសើរជាងមុន

 

នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះស្មាតហ្វូនស៊េរីថ្មី Galaxy S26 Series របស់ក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញថាមានបែកធ្លាយជាមួយនឹងពាក្យចចាមអារ៉ាមជាច្រើននៅក្នុងនោះក៏មានការចែកចាយនូវរូបភាពជាច្រើនរបស់ស្មាតហ្វូនថ្មីនេះផងដែរ។សម្រាប់វត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S26, Galaxy S26+ និង Galaxy S26 Ultra នៅឆ្នាំក្រោយនេះត្រូវបានគេនិយាយថាអាចនឹងមានការ Upgrade ទៅលើប្រព័ន្ធកាមេរ៉ាកាន់តែខ្លាំងហើយការផ្លាស់ប្តូរមួយសំខាន់នោះគឺទៅលើកាមេរ៉ា 3x telephoto តែម្តង។

រូបភាពពាណិជ្ជកម្ម
no-alternative title


 

គួរបញ្ជាក់ថានៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញថាបានប្រើប្រាស់នៅលើកាមេរ៉ា 10MP 1/3.52-អ៊ីងនៅលើស្មាតហ្វូនម៉ូដែល Ultra ហើយនិងសិនស័រ 1/3.94-អ៊ីងទៅលើស្មាតហ្វូនប្រភេទ Non-Ultra ដែលសិនស័រនេះត្រូវគេរំពឹងថាប្រហែលជាមិនទាន់អាចប្រជែងបានជាមួយនឹងស្មាតហ្វូនជំនាន់ថ្មី vivo X300 Pro នោះទេ។សូមជំរាបថាបើមើលនៅក្នុងការបែកធ្លាយចុងក្រោយបំផុតនេះបានបង្ហើបថាស្មាតហ្វូនជំនាន់ថ្មី Galaxy S26 ទាំង 3 ម៉ូដែលនេះនឹងមានការប្រើប្រាស់នូវសិនស័រ 12MP សិនស័រ 1/2.55 អីងទ្រទ្រង់ជាមួយនឹងកម្រិតហ៊្សូម 3x telephoto ដែលអាចពង្រឹងទៅលើពន្លឺនៅក្នុងពេលថតនិងការ Zoomទៅលើស្មាតហ្វូនជំនាន់ថ្មី Ultra វិញត្រូវបានគេនិយាយថាក៏អាចបំពាក់ជាមួយនឹងកាមេរ៉ា 50MP ហ៊្សូម 3x ផងដែរ។


 

ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra ត្រូវបានគេទម្លាយថាអាចនឹងមានថាមពលថ្មទំហំ 5,400mAh ដែលធំជាងជំនាន់មុនមានថ្មទំហំត្រឹមតែ 5,000mAh ប៉ុណ្ណោះ។ប្រភពដដែលនេះបន្តថាស្មាតហ្វូនស៊េរីថ្មីទាំង 3 នេះនឹងប្រើប្រាស់នូវអេក្រង់ M14 OLED panels របស់ក្រុមហ៊ុន Samsung ទ្រទ្រង់ជាមួយនឹងការបង្ហាញចេញបានកម្រិត QHD resolution ដោយម៉ូដែលស្តង់ដារមានទំហំ 6.3 អ៊ីងនិងទំហំ 6.7 អ៊ីងសម្រាប់ស្មាតហ្វូន Galaxy S26+ ខណៈដែលទំហំ 6.9 អ៊ីងសម្រាប់ស្មាតហ្វូន Ultra


 

 

បើប្រៀបធៀបជាមួយនឹងស្មាតហ្វូនជំនាន់មុន Galaxy S25 វិញមានអេក្រង់ទំហំ 6.2 អ៊ីងកម្រិត 1080pសម្រាប់វត្តមានស្មាតហ្វូន Galaxy S26 និង Galaxy S26+ ក៏មានការ Upgrade ទៅលើកាមេរ៉ាផងដែរ។ស្មាតហ្វូនទាំងពីរនេះនឹងមានកាមេរ៉ា 50MP ultrawide និងកាមេរ៉ាគោលទំហំ 50MP ទ្រទ្រង់ជាមួយនឹងសិនស័រ 1/1.3 អ៊ីង។គួរបញ្ជាក់ថាឆ្នាំក្រោយនេះក្រុមហ៊ុន Samsung ក៏នឹងមានស្មាតហ្វូនមួយទៀតដែលមានឈ្មោះហៅថា “S26 More Slim” ផងដែរដោយម៉ូដែលនេះនឹងមានអេក្រង់ទំហំ 6.6 អ៊ីងកម្រិត QHD display ហើយនិងមានកាមេរ៉ា Dual 50MP ហើយនិងថាមពលថ្មទំហំ 4,300mAh

 

ព័ត៌មានពាណិជ្ជកម្ម