
Xiaomi 17 Ultra ដែលជាកំពូលស្មាតហ្វូនជំនាន់ថ្មីមួយទៀតរបស់ Xiaomi ត្រូវគេរាយការណ៌ថាអាចនឹងបង្ហាញខ្លួនជាផ្លូវការនៅលើឆាកនៅមុនដាច់ឆ្នាំនេះហើយ។វត្តមានលឿនបែបនេះបានធ្វើអោយក្រុមហ៊ុនដៃគូរជាច្រើនទៀតចាប់ផ្តើមធ្វើការលើស្មាតហ្វូនប្រណិតៗរបស់ខ្លួនដើម្បីចំណែកទីផ្សារនេះដែរ។ Honor ត្រូវបានគេមើលឃើញថាក៏ធ្វើការនៅលើស្មាតហ្វូនថ្មីរបស់ខ្លួនដើម្បីអាចប្រជែងជាមួយនឹងស្មាតហ្វូននេះផងដែរ។
ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Honor នេះអាចនឹងមានឈ្មោះហៅថា Magic 8 Ultra។សូមជំរាបថាក្រុមហ៊ុនម៉ាកយីហោជាច្រើនដូចជា OPPO, Vivo, Xiaomi និង Honor ទើបតែបង្ហាញនូវស្មាតហ្វូន Flagships ជាច្រើនរបស់ខ្លួនខណៈដែលសមាជិកថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា Ultra ក៏ត្រៀមបន្ថែមមកផងដែរ។តាមដំណឹថ្មីស្មាតហ្វូនជាច្រើនម៉ូដែលដូចជា Find X9 Ultra, X300 Ultra និង Xiaomi 17 Ultra គឺស្ថិតនៅក្នុងការអភិវឌ្ឍហើយ។ស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួនមុនដាច់ឆ្នាំ 2025 នេះហើយ។
និយាយពីស្មាតហ្វូនត្រកូល Ultra របស់ក្រុមហ៊ុន Honor នេះវិញត្រូវគេរំពងថាអាចនឹងបង្ហាញខ្លួននៅក្នុងឆមាសទី 1 ឆ្នាំ 2026 ប៉ុន្តែក្រុមហ៊ុនផលិតស្មាតហ្វូននេះនៅមិនទាន់លម្អិតអំពីស្មាតហ្វូននេះនៅឡើយទេ។ស្មាតហ្វូនថ្មីនេះអាចនឹងមានការបំពាក់នូវមុខងារកាមេរ៉ាដ៏ខ្លាំងក្លានេះបើតាមការបង្ហើបថ្មីៗនេះ។យោងតាមការទម្លាយនូវលក្ខណៈសម្បត្តិជាច្រើននៅលើបណ្តាញសង្គម Weibo បានអោយដឹងថាស្មាតហ្វូន Honor Magic 8 Ultra អាចនឹងក្លាយជាគូប្រជែងរបស់ស្មាតហ្វូន Xiaomi ស៊េរីថ្មីផងដែរ។
ស្មាតហ្វូនទាំងពីរនេះត្រូវបានគេដឹងថានឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 chip ដូចគ្នារីឯកម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូននេះអាចនឹងមានភាពខុសគ្នា។ហេតុផលសំខាន់នោះគឺការប្រើប្រាស់នូវស្ថាបត្យកម្ម system-level MCP architecture របស់ក្រុមហ៊ុន Honor ។ Multi-Chip Package ឬ MCP framework គឺមានការបញ្ចូលគ្នានៃបន្ទះឈីបនិងអង្គគណនាជាច្រើនដើម្បីអាចផ្តល់នូវប្រសិទ្ធិភាពកាន់តែខ្លាំងក្លាបំផុត។
ក្រុមហ៊ុន Honor អះអាងថាស្មាតហ្វូនMagic 8 Pro នេះអាចធ្វើការប្រជែងជាមួយនឹងស្មាតហ្វូនត្រកូល Max ជាច្រើនទៀតនៅលើទីផ្សារបាន។យើងអាចរំពឹងថាវាពិតជាមានភាពខុសគ្នានៃវត្តមានស្មាតហ្វូនត្រកូល “Ultra” របស់ក្រុមហ៊ុនទាំងពីរនេះ។ក្រុមហ៊ុន Honor ត្រៀមបំពាក់នូវប្រព័ន្ធកាមេរ៉ា៏ខ្លាំងក្លាបំផុតនៅលើស្មាតហ្វូន Magic 8 Ultra របស់ខ្លួន។

ក្រុមហ៊ុនបានតេស្តទៅលើកាមេរ៉ា OV50R ដែលជាសេនស័រកាមេរ៉ាចុងក្រោយបំផុតដែលត្រូវបានកំពុងតែអភិវឌ្ឍហើយវានឹងធ្វើការផលិតទ្រង់ទ្រាយធំនៅក្នុងត្រីមាសទី 1 ឆ្នាំ 2026 នេះ។សម្រាប់កាមេរ៉ា 200MP នេះអាចពង្រឹងទៅលើសមត្ថភាព Periscope បានយ៉ាងល្អនៅលើស្មាតហ្វូន Magic 8 Ultra ថ្មីនេះ។ស្មាតហ្វូននេះអាចនឹងមានថាមពលថ្មទំហំ 7000mAh cell ជាមួយនឹងបច្ចេកវិទ្យា 100W fast wired charging ផងដែរ។ស្មាតហ្វូន Magic 8 Ultra អាចនឹងបំពាក់នូវ MagicOS 10 ដែលនឹងនាំយកនូវមុខងារគួរអោយចាប់អារម្មណ៍ជាច្រើន៕





