
បន្ទាប់ពីមានការបញ្ចេញស្មាតហ្វូនជាច្រើនសម្រាប់ទីផ្សារស្មាតហ្វូនលំដាប់ថវិការួចមក នៅពេលនេះ គឺដល់ពេលដែលក្រុមហ៊ុនជាច្រើនរបស់ចិន ក្នុងឆ្នាំ 2025 កន្លងទៅនេះ បានងាកមកចាប់ផ្តើមផ្តោតទៅលើស្មាតហ្វូនប្រណិតជាច្រើនដែលមានតម្លៃចាប់ពី 8000 យន់វិញម្តង។ ខណៈនេះដែរក្រុមហ៊ុន Apple និង Huawei ត្រូវបានគេមើលឃើញថា បានបន្តនៅក្នុងការប្រជែងគ្នាយ៉ាងខ្លាំង ដើម្បីក្លាយជាអ្នកនាំមុខនៅលើទីផ្សារប្រតទេសចិន ស្របពេលដែល ថ្ងៃនេះ ក៏មានរបាយការណ៍ថ្មីផងដែរ។
តាម RDObservation គឺបានបញ្ចេញនូវរបាយការណ៍មួយសម្រាប់ទីផ្សារស្មាតហ្វូនរបស់ចិននៅក្នុងឆ្នាំ 2025 នេះ ហើយតាមការវិភាគទៅលើស្មាតហ្វូនប្រណិតនេះ ក្រុមហ៊ុន Huawei និង Apple ស្ថិតនៅចំណាត់ថ្នាក់កំពូល។ របាយការណ៍នេះបានបង្ហាញអំពីក្រុមហ៊ុនម៉ាកយីហោកំពូលចំនួន 5 នៅក្នុងទីផ្សារស្មាតហ្វូនរបស់ចិនពេញមួយឆ្នាំ 2025 នេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់ធ្វើបានល្អ ប៉ុន្តែក្រុមហ៊ុន Apple មានចំណែកទីផ្សារច្រើនជាងពាក់កណ្តាលផងដែរ។
.jpg)
iPhone ត្រូវបានគេមើលឃើញថា បានគ្រប់គ្រងចំណែកទីផ្សារប្រណិតនៅក្នុងប្រទេសចិនបានចំនួន 73.5% សម្រាប់នៅក្នុងឆ្នាំ 2025។ ឥទ្ធិពលដ៏ខ្លាំងក្លារបស់ក្រុមហ៊ុន Apple និងការឌីស្សាញដ៏ល្អឥតខ្ចោះទៅលើ iPhone នេះបានធ្វើអោយក្រុមហ៊ុននេះឈរនៅចំណាត់ថ្នាក់កំពូលផងដែរ។ ស្មាតហ្វូន iPhone 17 Series នេះ មិនត្រឹមតែមានការឌីស្សាញល្អឥតខ្ចោះនោះទេ ប៉ុន្តែស្មាតហ្វូននេះ ក៏មានការ upgrade ទៅលើលក្ខណៈសម្បត្តិខាងក្នុងរបស់វាផងដែរ។ ក្រុមហ៊ុន Huawei ជាប់លេខ 2 ដែលមានចំណែកទីផ្សារចំនួន 20.2%។
.jpg)
ខាងក្រោមនេះ គឺជាចំណែកទីផ្សាររបស់ក្រុមហ៊ុនជាច្រើនទៀតដូចជា Samsung, Honor, Xiaomi ដែលមានចំណែកទីផ្សារច្រើនផងដែរ៖
•ក្រុមហ៊ុន Samsung ជាប់លេខ 3 ៖ ចំណែកទីផ្សារចំនួន 3.9%
•ក្រុមហ៊ុន Honor ជាប់លេខ 4៖ ចំណែកទីផ្សារ 0.8%
•ក្រុមហ៊ុន Vivo ជាប់លេខ 5៖ ចំណែកទីផ្សារ 0.7%
•ក្រុមហ៊ុន Oppo ជាប់លេខ 6៖ ចំណែកទីផ្សារ 0.6%
•ក្រុមហ៊ុន Xiaomi ជាប់លេខ 7៖ ចំណែកទីផ្សារ 0.4%





