no-alternative title
no-alternative title

Galaxy A37 និង Galaxy A57 ឆ្លងកាត់ការចុះបញ្ជី IMDA របស់ប្រទេសសិង្ហបុរីរួចរាល់ហើយ

ស្មាតហ្វូន Galaxy A-series ជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៌ថា បានត្រៀមខ្លួននៅក្នុងការប្រកាសជាផ្លូវការនៅក្នុងពេលឆាប់ៗនេះហើយ ដែលស្មាតហ្វូនថ្មីនេះ មានដូចជា Galaxy A37 និង Galaxy A57។ នៅពេលនេះ ស្មាតហ្វូនទាំងពីរនេះ បានបង្ហាញខ្លួននៅលើបញ្ជីនៃវិញ្ញាបនបត្រ IMDA របស់ប្រទេសសិង្ហបុរីរូចរាល់ហើយ ដែលនេះគឺជាសញ្ញាមួយដែលបញ្ជាក់ថា ស្មាតហ្វូនទាំងពីរនេះ បានត្រៀមខ្លួនក្នុងការប្រកាសជាផ្លូវការណ៌ឆាប់ៗនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងបញ្ជីនេះ បានមានការបង្ហាញថា Galaxy A37 និង Galaxy A57 មានលេខកូដ A376B/DS និង SM-A576B/DS។សម្រាប់ DS នេះ គឺសំដៅទៅលើការទ្រទ្រង់នូវ Dual-SIM ។ ជាធម្មតា បញ្ជី IMDA នេះ គឺមិនបានទម្លាយអំពីលក្ខណៈសម្បត្តិលម្អិតរបស់ស្មាតហ្វូននេះទេ ប៉ុន្តែតាមការបញ្ជាក់កន្លងមក គឺបង្ហាញថាស្មាតហ្វូននេះ នឹងមានមុខងារ connectivity ស្តង់ដារទូទៅ។ 

សូមជំរាបថា នេះមិនមែនជាលើកទី 1 នោះទេ ដែលស្មាតហ្វូននេះ បានបង្ហាញខ្លួននៅលើអនឡាញ។ ស្មាតហ្វូនទាំងពីរនេះ ក៏ធ្លាប់បានបង្ហាញខ្លួននៅលើ Platforms ជាច្រើន និង Google Play Console ផងដែរ។ ផ្អែកទៅលើព័ត៌មាននៃការប្រកាសមុនៗរបស់ក្រុមហ៊ុន Samsung នោះ ការប្រកាសជាផ្លូវការអាចនឹងចាប់ផ្តើមនៅក្នុងខែមីនាខាងមុខនេះ។ តាមការបែកធ្លាយជាច្រើនកន្លងមក បានបញ្ជាក់ថា ស្មាតហ្វូន  Galaxy A37 នេះអាចនឹងប្រើប្រាស់នូវបន្ទះឈីប  Exynos 1480 របស់ក្រុមហ៊ុន Samsung ដែលជាបន្ទះឈីបនេះធ្លាប់ប្រើនៅលើស្មាតហ្វូន Galaxy A55 កាលពីឆ្នាំមុននេះផងដែរ។ 

 

របាយការណ៍នេះ បានបញ្ជាក់ទៀតថា ស្មាតហ្វូនថ្មីនេះ អាចនឹងមានរ៉េមចាប់ផ្តើមពី 6GB។ ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 50MP មានមកជាមួយនឹងមុខងារ optical image stabilization ខណៈដែលកាមេរ៉ាទីពីរមានទំហំ 8MP ultra-wide និងទីបីមាន 5MP macro lens ។ ស្មាតហ្វូននេះប្រើប្រាស់នូវថាមពលថ្មទំហំ 5,000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 45W charging ដែលបច្ចេកវិទ្យានេះ គឺលឿនក្នុងការប្រើប្រាស់ផងដែរ។ ស្មាតហ្វូននេះដំណើរការនូវ Android 16 ជាមួយនឹង One UI 8.5 ។

សម្រាប់ស្មាតហ្វូន Galaxy A57 នេះវិញ នឹងមានបន្ទះឈីប Exynos 1680 ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.6 អ៊ីង AMOLED panel ជាមួយនឹងល្បឿន 120Hz refresh rate។ ស្មាតហ្វូនថ្មីនេះ មានថាមពលថ្មទំហំ 5,000mAh ជាមួយនឹងបច្ចេកវិទ្យាសាកកម្លាំង 45W charging។ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មាន IP67 និង Stereo Speakers ផងដែរ។ សម្រាប់ពេលនេះ វិញ្ញាបនបត្រ IMDA បានបញ្ជាក់ថា ស្មាតហ្វូនទាំងពីរនេះ បានឆ្លងកាត់វិញ្ញាបនបត្ររួចរាល់ ហើយលក្ខណៈសម្បត្តិជាច្រើនទៀត និងតម្លៃរបស់ស្មាតហ្វូននេះ នឹងទម្លាយឆាប់ៗនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម