no-alternative title
no-alternative title

Nvidia ត្រៀមបញ្ចេញនូវបន្ទះឈីបថ្មីដែលនឹងធ្វើអោយពិភពលោកភ្ញាក់ផ្អើលឆាប់ៗនេះ

យោងតាមសេចក្តីរាយការណ៌ថ្មីៗនេះ បានបង្ហើបថា ក្រុមហ៊ុន Nvidia បានត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវបន្ទះឈីបថ្មីមានសមត្ថភាពខ្លាំងក្លាបំផុតរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ GTC 2026 ឆាប់ៗនេះហើយ បើតាមការបញ្ជាក់ចេញពីនាយកប្រតិបត្តិលោក Jensen Huang ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងបទសម្ភាសន៍ជាមួយនឹងសារព័ត៌មានកូរ៉េ Economic Daily នោះ លោក Huang បានបញ្ជាក់ថា ក្រុមហ៊ុន នឹងមានប្រកាសចេកនូវនូវបច្ចេកវិទ្យាថ្មី ទៅលើ Hardware ដ៏ខ្លាំងក្លាបំផុតរបស់ខ្លួន។ ខណៈពេលដែលគាត់មិនទាន់បញ្ជាក់អំពីព័ត៌មានលម្អិត ឬឈ្មោះផ្លូវការរបស់វានោះ គាត់បញ្ជាក់ថា បន្ទះឈីបនេះអាចនឹងក្លាយជាការបោះជំហានថ្មីទៅលើការឌីស្សាញ និងកម្លាំងម៉ាស៊ីនរបស់វា។ 

 

ការប្រកាសជាផ្លូវការនេះ អាចនឹងធ្វើឡើនៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៦ នេះ នៅក្នុងព្រឹត្តិការណ៍ GTC ប្រចាំឆ្នាំនៅក្នុងទីក្រុង San Jose។ ផ្អែកអ្នកវិភាគជាច្រើនបានបញ្ជាក់ថា ក្រុមហ៊ុន Nvidia នឹងផ្តោតខ្លាំងទៅលើស្ថាបត្យកម្ម  Vera Rubin ជំនាន់ថ្មីដែលនឹងក្លាយជាគន្លឹះដ៏សំខាន់សម្រាប់ប្រព័ន្ធ AI Systems នាពេលខាងមុខនេះ។ របាយការណ៍ជាច្រើនបញ្ជាក់ថា បន្ទះឈីបនេះនឹងប្រើប្រាស់នូវវិធីសាស្រ្តកម្រិតខ្ពស់ក្នុងការដោះស្រាយទៅលើការកកស្ទះនៃម៉េមូរី (memory bottlenecks) ដែលជាបញ្ហាដ៏ប្រឈមមួយនៅក្នុងការគណនា AI សម័យទំនើបនោះ។

ក្រុមហ៊ុន Nvidia ត្រូវគេរាយការណ៍ថាធ្វើការយ៉ាងជិតស្និទ្ធិជាមួយនឹងក្រុមហ៊ុន SK Hynix ទៅលើបច្ចេកវិទ្យាម៉េមូរីHBM4 ។ គោលដៅគឺដើម្បីដាក់អង្គចងចាំកម្រិត high-bandwidth memory ទៅលើ GPU logic ដែលការបោះជំហាននេះគឺអាចនឹងក្លាយជាភាពស្មុគស្មាញមួយផងដែរទៅលើការឌីស្សាញនោះ។ ពាក្យចចាមអារ៉ាមជាច្រើនមុននេះក៏លើកឡើងអំពី Feynman architecture នាពេលអនាគតរបស់ក្រុមហ៊ុន Nvidia។ លោក Huang បង្ហើបថា បន្ទះឈីបថ្មីៗជាច្រើនអាចនឹងប្រកាសជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ GTC 2026 ខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម