no-alternative title
no-alternative title

ហ្វេនៗបារម្ភពីបញ្ហាអេក្រង់ Galaxy Z TriFold ខណៈដែលស្មាតហ្វូននេះ មានការពេញនិយម!

Galaxy Z TriFold គឺជាស្មាតហ្វូនបត់បាន 3 តង់របស់ Samsung ត្រូវបានគេមើលឃើញថា បានបង្ហាញខ្លួននៅក្នុងទីផ្សារសហរដ្ឋ អាមេរិក កាលពីថ្ងៃទី 30 ខែមករា ឆ្នាំ 2026 កន្លងទៅនេះ ជាមួយនិងតម្លៃ $2,899។ នៅពេលនេះ មានហ្វេនៗមួយចំនួនបានរបាយការណ៍ជាច្រើន បានបង្ហោះនៅលើ Reddit ដោយបានបង្ហាញពីការព្រួយបារម្ភអំពីភាពជឿជាក់ទៅលើស្មាតហ្វូននេះផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើមើលទៅលើសារមួយ ក្នុងចំណោមករណីជាច្រើននោះ គឺមានអ្នកប្រើប្រាស់ម្នាក់បាននិយាយថា ស្មាតហ្វូនរបស់គាត់ ស្រាប់តែ លោតពណ៌បៃតងមុនពេលដែលអេក្រង់ខាងក្នុងរបស់ស្មាតហ្វូននេះ ដោយប្រែទៅជាពណ៌ខ្មៅ។ នៅពេលដែលស្មាតហ្វូននេះ restart នោះ វាក៏ត្រឡប់មកធម្មតាវិញ ប៉ុន្តែនៅថ្ងៃបន្ទាប់បញ្ហាដដែលនេះ ក៏កើតឡើងម្តងទៀត។ អ្នកប្រើប្រាស់ បានអះអាងថា ស្មាតហ្វូនរបស់ខ្លួនមិនមានការធ្លាក់ ឬបញ្ហាណាមួយប៉ះពាល់ទៅលើស្មាតហ្វូននេះទេ។

 

សម្រាប់អ្នកប្រើប្រាស់មួយទៀត ក៏បាននិយាយអំពីបញ្ហា Ghost Touch កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីពួកគេបានទិញ។ នៅព្រឹកបន្ទាប់ អេក្រង់របស់ស្មាតហ្វូននេះ បានប្តូរទៅពណ៌ស ហើយក៏មិនអាចប៉ះ Touch បាននោះទេ។ ដូចនេះ អាចនិយាយថា ពិតជាពិបាកមែនក្នុងការកំណត់អំពីបញ្ហា ឬសញ្ញាណាមួយដែលបណ្តាលអោយស្មាតហ្វូននេះមានបញ្ហានោះទេ។ 

ស្មាតហ្វូនបត់បានជាច្រើនតែងតែមានបញ្ហាប្រឈមនោះ គឺទៅលើភាពធន់នៃស្មាតហ្វូនរបស់វាធៀបទៅនឹងស្មាតហ្វូនធម្មតានោះ។ ការឌីស្សាញស្មាតហ្វូនបត់បាន 3 តង់ ក៏កាន់តែមានភាពពិបាកជាងស្មាតហ្វូនទម្រង់ Book-style ដូចទៅនឹងស្មាតហ្វូន Samsung Galaxy Z Fold series អញ្ចឹងដែរ។ សម្រាប់លក្ខណៈបច្ចេកទេសនៃអេក្រង់បត់បាន Flexible OLED panels, ultra-thin glass layers, adhesives និងត្រចៀកបត់ត្រូវធ្វើការជាមួយគ្នា ដើម្បីអាចបត់បាន។ 

ក្រុមហ៊ុន Samsung បានធ្វើការកែលម្អរជាប្រចាំទៅលើការឌីស្សាញត្រចៀកបត់បាន Hinge និងស្រទាប់ការពារ (protective layers) អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែភាគច្រើនបញ្ហា គឺកើតឡើងក្រោយពេលស្មាតហ្វូនប្រកាសជាផ្លូវការណ៌។ សម្រាប់ពេលនេះ ស្មាតហ្វូនបត់បាន 3 តង់របស់ក្រុមហ៊ុន Samsung នេះ ក៏ទទួលបានការចាប់អារម្មណ៍ដោយសារតែតម្លៃរបស់ស្មាតហ្វូននេះខ្ពស់ និងការឌីស្សាញទម្រង់ថ្មីដ៏អស្ចារ្យ៕

 

ព័ត៌មានពាណិជ្ជកម្ម