no-alternative title
no-alternative title

បែកធ្លាយរូបភាពផ្សព្វផ្យាយថ្មីរបស់ Galaxy S26 Ultra មុនការសម្ពោធជាផ្លូវការនៅថ្ងៃទី 25 ខែកុម្ភៈ

នៅថ្ងៃនេះ មានការបែកធ្លាយ Posters ថ្មីមួយ នៅមុនការដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី 25 ខែកុម្ភៈ ដោយនៅក្នុងរូបភាពនោះបានបង្ហាញថា ស្មាតហ្វូន Galaxy S26 Ultra នេះ អាចមើលវីដេអូបាន 31 ម៉ោងនៅពេលសាកថ្មពេញម្តង។ តាមរយៈនៃការសមត្ថភាពស្មាតហ្វូនថ្មីនេះត្រូវបានគេបញ្ជាក់ថា គឺមានទំហំដូចគ្នាទៅនឹងការផ្សព្វផ្សាយរបស់ Galaxy S25 Ultra កន្លងមកអញ្ចឹង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទៅលើបន្ទះឈីបថ្មី Snapdragon 8 Elite Gen 5 ដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូនថ្មីនេះ ត្រូវបានគេនិយាយថា គឺមានការពង្រឹងទៅលើ CPU និង GPU ខ្លាំងជាងមុន ខណៈដែលការប្រើប្រាស់ក៏នឹងស៊ីថាមពលតិចជាងមុនផងដែរ។ បន្ទះឈីបនេះ គឺមានផ្តោតខ្លាំងទៅលើការសន្សំសំចៃថាមពលសម្រាប់ដំណើរការបច្ចេញវិទ្យា AI។ ដូច្នេះប្រសិនបើដូចជាការលើកឡើងនេះមែន ស្មាតហ្វូនថ្មីនេះ ប្រាកដណាស់ នឹងប្រើប្រាស់នូវថ្មទំហំ 5,000mAh ដូចម៉ូដែលមុនដដែល។

នៅលើ Posters នេះ ក៏មានការបង្ហាញពីការសាកថ្មពី 0% ទៅ 75% គឺប្រើប្រាស់ពេល 30 នាទី ដែលស្រដៀងគ្នាទៅនឹងឆ្នាំមុនដែរ ប៉ុន្តែម៉ូដែលថ្មីនេះ ត្រូវបានគេទម្លាយថា អាចនឹងប្រើកម្លាំងសាក 60W wired charging ខ្ពស់ជាងមុនប្រើប្រាស់ត្រឹមតែ 45W។ 

 

ជាមួយកគ្នានេះ ក៏មានការបញ្ជាក់ថា នឹងមានការកាមេរ៉ាគោល 200MP គ្រាប់ទីពី 50MP ultrawide និងទីបី 50MP 5x periscope telephoto ហើយនិងទីបួនមានទំហំ a 10MP 3x telephoto ខណៈដែលកាមេរ៉ាមុខ12MP មានមុខងារ Autofocus។ បន្ថែមពីនេះ ក្រុមហ៊ុន Samsung ក៏បានប្រូម៉ូតពីបច្ចេកវិទ្យាអេក្រង់ថ្មី “Privacy Display” ដែលអាចការពារការលបលួចមើលពីសំណាក់អ្នកនៅក្បែរខ្លួនផងដែរ។

 

 

ព័ត៌មានពាណិជ្ជកម្ម