
ថ្មីៗនេះ ក្រុមហ៊ុន OPPO បានបញ្ចេញនូវស្មាតហ្វូនជាច្រើននៅលើទីផ្សារ។ បន្ទាប់ពីការប្រកាសចេញស្មាតហ្វូន Find X9 និង X9 Pro សម្រាប់ទីផ្សារសកលនៅក្នុងខែវិច្ឆិកានេះរួចមក ក្រុមហ៊ុននេះ ក៏បានបន្តបង្ហាញនួវស្មាតហ្វូនជំនាន់ថ្មី Reno 15 កាលពីខែមករាកន្លងទៅនេះថែមទៀត។ ហើយកាលពីដើមខែកុម្ភៈនេះ ក្រុមហ៊ុននេះ ក៏ទើបតែបង្ហាញចេញស្មាតហ្វូន K14x ដែលជាស្មាតហ្វូនលំដាប់ថវិកា 5G នៅក្នុងប្រទេសឥណ្ឌាទៀតផង។
នៅពេលនេះ ក្រុមហ៊ុនក៏ធ្វើការនៅលើស្មាតហ្វូនថ្មីមួយទៀតគឺ OPPO Find X9s ដែលជាស្មាតហ្វូន Falgship បំពាក់នូវបន្ទះឈីប Dimensity 9-Series ចុងក្រោយបំផុតផងដែរ។ តាមរបាយការណ៍ថ្មីមួយចេញពីអ្នកទម្លាយ SmartPrix ក៏បានបង្ហាញអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះផងដែរ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍នេះ បង្ហាញថា ស្មាតហ្វូន OPPO Find X9s នេះ មានអេក្រង់ទំហំ 6.59 អ៊ីង AMOLED panel ជាមួយនឹងកម្រិតភាពច្បាស់ 1.5K Resolution និង ល្បឿន 120Hz refresh rate។ ស្មាតហ្វូននេះ មានបន្ទះឈីប Dimensity 9500s ដែលបន្ទះឈីបថ្មីនេះប្រកាសជាផ្លូវការកាលពីខែមុននេះ។
ស្មាតហ្វូន OPPO Find X9s នេះមាន 2 ទំហំគឺ 12GB+256GB និង 12GB+512GB។ ទាក់ទងជាមួយនិងថាមពលស្មាតហ្វូននេះ មានថាមពលថ្មទំហំ 7,025mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 100W Wired Charging ប៉ុន្តែមិនមានបច្ចេកវិទ្យា wireless charging នោះទេ។

ស្មាតហ្វូននេះ ក៏ប្រើប្រាស់នូវ Android 16 ជាមួយនឹង ColorOS 16។ ចំពោះកាមេរ៉ានៅលើស្មាតហ្វូន Find X9s នេះ គឺមានកាមេរ៉ាខាងមុខទំហំ 32MP ហើយកាមេរ៉ាខាងក្រោយរបស់វាមាន 3 គ្រាប់ដែលមានទំហំ 50MP, 50MP Ultra-Wide និង 50MP Periscope ដែលកាមេរ៉ានេះ អាចជា Samsung JN5 ឬ Sony LYT-700 ។ ស្មាតហ្វូន OPPO Find X9s ថ្មីនេះ អាចនឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកល ដែលរួមមានប្រទេសឥណ្ឌាផងដែរ ហើយប្រហែលជានៅក្នុងត្រីមាសទី 2 ឆ្នាំនេះ៕





