
យោងតាមការទម្លាយព័ត៌មានថ្មីមួយដែលមានប្រភពមកពីប្រទេសចិនដែលមានឈ្មោះ WhyLab បានទម្លាយថា iPhone 18 Pro និង iPhone 18 Pro Max អាចនឹងការអាប់ដែតសែលហ្វ៊ីកាមេរ៉ាខ្ពស់ជាងមុន ដោយស្មាតហ្វូនម៉ូដែល Pro ទាំងពីរនេះ គឺអាចនឹងមានទំហំ 24MP ដូចៗគ្នា។ ប្រៀបធៀបជាមួយនិងម៉ូដែល iPhone 17 Series មានកាមេរ៉ាមុខទំហំ 18MP ហើយនិងបញ្ចប់នូវការប្រើប្រាស់ទំហំ 12MP ដែលមានតាំងពី iPhone 11 ដល់ iPhone 16 Series ផងដែរ។
ប្រភពខាងលើនេះ បានបន្តថា ការលោតដល់ទំហំ 24MP នេះ គឺនឹងមានការពង្រឹងទៅលើសមត្ថភាពនៃការថតរូបសែលហ្វី និងការថតវីដេអូខល ក៏ដូចជាការថត Portrait Shots និងការថត Low-Light Performance កាន់តែខ្លាំងជាងមុន។ WhyLab បានបន្ថែមថា ព័ត៌មានខាងលើនេះ គ្រាន់តែជាការរំពឹងទុកតែប៉ុណ្ណោះ ចំពោះភាពជាក់លាក់នៃលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនថ្មីនេះនៅមិនទាន់មានការបញ្ជាក់ច្បាស់ណាមួយនោះទេ គឺរង់ចាំទាល់តែក្រុមហ៊ុនបង្ហាញចេញទើបអាចចាត់ទុកថាជាព័ត៌មានពិតប្រាកដ។

សូមជំរាបផងដែរថា កន្លងមក អ្នកវិភាគប្រចាំ JP Morgan និងបណ្តាក្រុមហ៊ុនផ្គត់ផ្គង់ជាច្រើនទៀតនោះ គឺធ្លាប់បានបង្ហើបថា ក្រុមហ៊ុន Apple អាចនឹងមានការពង្រីកទៅលើកាមេរ៉ាមុខស្មាតហ្វូនជំនាន់ថ្មី iPhone 18 Pro Series ដែលគ្រោងចេចេញនៅឆ្នាំនេះ អោយដល់ទំហំ 24MP ផងដែរ។ តាមបទពិសោធន៌របស់ក្រុមហ៊ុន Apple គឺមិនធ្វើអ្វីលឿនពេកនោះទេ ចំពោះការផ្លាស់ប្តូរនូវទំហំកាមេរ៉ានេះ អាចជាការចាប់ផ្តើមពីជំហានបន្តិចម្តងៗ។

ជាមួយគ្នានេះ សម្រាប់ផ្ទៃខាងមុខនៃអេក្រង់របស់ស្មាតហ្វូន iPhone 18 Pro Series នេះ ក៏មិនទាន់មានការសម្រេចថា នឹងមានការប្រែប្រួលខុសពីម៉ូដែលមុនៗឬយ៉ាងណានោះទេ ប៉ុន្តែសម្រាប់បច្ចេកវិទ្យារន្ធអេក្រង់ Dynamic Island ត្រូវបានគេរាយការណ៌ថា អាចនឹងមានការកាត់បន្ថយនៅទំហំអោយកានតែតូចជាងមុនដល់ទ 35% ដោយក្រុមហ៊ុននេះសម្រេចដកចេញនូវ Face ID components ដែលមានដូចជា IR flood illuminator ទៅដាក់នៅក្រោមអេក្រង់វិញ។ ដូច្នេះរន្ធអេក្រង់ pill-shaped នេះ គឺកាន់តែតូច និងមានដាក់តែមុខងារ TrueDepth system តែប៉ុណ្ណោះ។





