no-alternative title

ចិន បានក្លាយជាទីផ្សារទី 2 សម្រាប់ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុន

យោងតាមប្រភពព័ត៌មានថ្មីមួយ ដែលចេញផ្សាយដោយ Nekei Review បានអោយដឹងថា នៅពេលនេះ ប្រទេសចិន ត្រូវគេរំពឹងថា នឹងវ៉ាដាច់ទីផ្សាររបស់ប្រទេសជប៉ុនលើវិស័យរថយន្តនៅក្នុងឆ្នាំនេះ ស្របពេលដែលក្រុមហ៊ុន Toyota Motor និងក្រុមហ៊ុនផលិតរថយន្តជាច្រើនទៀត គ្រោងនឹងពង្រីកនូវការផលិតរបស់ខ្លួននៅក្នុងប្រទេសនេះ។  ក្រុមហ៊ុនផលិតរថយន្តធំៗចំនួន 7 នៅក្នុងប្រទេសអាស៊ីមួយនេះ បានលក់រថយន្តស៊េរីថ្មីរបស់ខ្លួន បានចំនួន 2.65 លានគ្រឿង គិតចាប់ពីខែមករា ដល់ខែកក្កដា ដែលគេដឹងថា គឺមានការកើនឡើង 5% បើប្រៀប ធៀបទៅនឹងឆ្នាំមុន ស្របពេលដែលការលក់រយៈពេលមួយឆ្នាំ គឺមានចំនួនប្រហែលជា 5 លានគ្រឿង។ រីឯការលក់នៅក្នុងប្រទេសជប៉ុន គឺមានប្រហែលជា 4.9 លានគ្រឿង ប៉ុណ្ណោះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា ប្រទេសចិន បានក្លាយជាទីផ្សារបន្ថែមសម្រាប់ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន តាំងពីដើមឆ្នាំ 2010 មកម្លេះ។ ប៉ុន្តែនៅក្នុងរយៈពេល 5 ឆ្នាំនេះ គឺមានការផ្លាស់ប្តូរច្រើន ដោយការលក់នៅក្នុងប្រទេសចិន គឺមានការកើនឡើងដល់ទៅ 60%។ ប្រទេសចិនត្រូវបានជាប់ចំណាត់ថ្នាក់ថាជាទីផ្សាររថយន្តធំបំផុត នៅក្នុងពិភពលោក ដែលមានគម្រោងក្នុងការលក់រថយន្តដល់ទៅ 30 លានគ្រឿងនៅក្នុងឆ្នាំនេះ ស្របពេលដែលការលក់រថយន្តនៅក្នុងសហរដ្ឋអាមេរិក គឺមានចំនួនត្រឹមតែ 17.5 លានគ្រឿងប៉ុណ្ណោះ។ ទីក្រុងប៉េកាំង ក៏មានបំណងចង់អោយប្រទេសរបស់ខ្លួនជាទីផ្សារ បើកចំហរសម្រាប់ក្រុមហ៊ុនបរទេសធ្វើការវិនិយោគសម្រាប់ទីផ្សារបើកចំហរនេះផងដែរ។

 

នៅក្នុងសង្រ្គាមពាណិជ្ជកម្មដ៏តានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសចិននោះ ក្រុមហ៊ុនផលិតរថយន្តជាច្រើន នៅតែកំពុងត្រៀមខ្លួនក្នុងការផលិតរថយន្តកាន់តែច្រើនសម្រាប់ទីផ្សារមួយនោះ ប៉ុន្តែក្រុមហ៊ុនទាំងនេះ ក៏ប្រយុទ្ធប្រឆាំងទៅនឹងការយកពន្ធខ្ពស់ផងដែរ។ ក្រុមហ៊ុន Toyota ធ្វើការវិនិយោគទឹកប្រាក់ 100 billion yen ($900 million) សម្រាប់ការផលិតរបស់ខ្លួននៅក្នុងប្រទេសចិន ដែលបច្ចុប្បន្នមានរថយន្តចំនួន 1.16 លានគ្រឿងប្រហែលជា 20%។ ក្នុងនោះ ក៏មានគម្រោងក្នុងការផលិតបន្ថែមចំនួន 120,000 គ្រឿងទៀត នៅក្នុងរោងចក្រនៅ Tianjin ដែលធ្វើការសហការជាមួយនឹងក្រុមហ៊ុន FAW Group នឹងការបង្កើនការផលិតនៅក្នុងរោងចក្រ Guangzhou ជាមួយនឹងក្រុមហ៊ុន Guangzhou Automobile Group ។ សម្រាប់ការពង្រីកបន្ថែមគឺផ្តោតទៅលើរថយន្តអគ្គិសនី និងរថយន្ត plug-in hybrids ។  ប្រទេសចិននឹងតម្រូវអោយក្រុមហ៊ុនផលិតរថយន្តអគ្គសីទាំងអស់ចាប់ផ្តើមធ្វើការផលិតរថយន្តនេះនៅឆ្នាំក្រោយនេះ។ 

 

ក្រុមហ៊ុន Toyota រំពឹងថា ការលក់នៅក្នុងប្រទេសចិននឹងមានការកើនឡើង 9% នៅក្នុងឆ្នាំនេះ ដែលមានការលក់រថយន្តដល់ទៅ 1.4 លានគ្រឿង។ ក្រុមហ៊ុនផលិតរថយន្តនេះក៏មានគម្រោងក្នុងការបង្កើតនូវរថយន្តអគ្គិសនីម៉ាក Toyota នៅក្នុងប្រទេសចិននៅក្នុងឆ្នាំ 2020 ផងដែរ។ សម្រាប់អង្គភាពថ្មីនេះនឹងចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅដើមឆ្នាំ 2020 ហើយក្រុមហ៊ុន Toyota នឹងធ្វើការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Volkswagen និង General Motors ដែលកំពុងតែនាំមុខនៅក្នុងទីផ្សារនៃប្រទេសចិននេះ។ ក្រុមហ៊ុនផលិតរថយន្តនេះ មានក្តីសង្ឃឹមក្នុងការបង្កើតនូវបច្ចេកវិទ្យាអេឡិចត្រូនិកនេះនៅក្នុងប្រទេសចិន។ 

 

លោក Kazuhiro Kobayashi ប្រធានគ្រប់គ្រងជាន់ខ្ពស់គ្រប់គ្រងប្រតិបត្តិការនៅក្នុងប្រទេសចិននិយាយថា “យើងកំពុងតែធ្វើការនៅលើរថយន្តអគ្គិសនីនៅទីនេះមុនគេ។” ក្រុមហ៊ុន Toyota ចាត់ទុកអាមេរិកខាងជើងជាអាជីវកម្មសំខាន់របស់ខ្លួនផងដែរ។ ក្រុមហ៊ុននេះ មានរោងចក្រចំនួន 8 នៅក្នុងអាមេរិកខាងជើងជាមួយនឹងការផលិតរថយន្តចំនួន 2.02 លានគ្រឿង ហើយវាមានការលក់នៅក្នុងតំបន់កើនឡើងដល់ទៅ 2.76 លានគ្រឿងកាលពីឆ្នាំមុននេះ។

 

ក្រុមហ៊ុន Toyota មិនមែនបង្កើនការផលិតរបស់ខ្លួននៅក្នុងប្រទេសចិននោះទេ។ ក្រុមហ៊ុន Honda Motor ក៏ត្រៀមបញ្ចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនសម្រាប់ប្រទេសចិននៅឆ្នាំនេះ ផងដែរ ហើយក្រុមហ៊ុនមានគម្រោងក្នុងការបញ្ចេញរថយន្តអេឡិចត្រូនិកចំនួន 20 ម៉ូដែលនៅត្រឹមឆ្នាំ 2025 នេះ។ ក្រុមហ៊ុន Nissan Motor ក៏ចូលរួមជាមួយនឹងក្រុមហ៊ុន Dongfeng Motor Group ក្នុងការចំណាយទឹកប្រាក់ 60 billion yuan ($8.71 billion) នៅក្នុងការពង្រឹក និងអភិវឌ្ឍរថយន្តអេឡិចត្រូនិកនៅត្រឹមឆ្នាំ 2022 នេះ។ ថ្មីៗនេះ ការលក់រថយន្តនៅក្នុងសហរដ្ឋអាមេរិកក៏មានការធ្លាក់ចុះផងដែរដោយសារតែការជួញដូរពាណិជ្ជកម្មរបស់ទីក្រុងវ៉ាស៊ីនតោននោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន