no-alternative title

ក្រុមហ៊ុនផលិតរថយន្ត Hyundai បង្ហាញអំពីគំនិតច្នៃប្រឌិតនៃរថយន្តថ្មីដែលមានកង់ 4 អាចដើរបាន គោលដៅបំរើក្នុងការសង្រ្គោះ

នៅពេលដែលយើងគិតអំពីរថយន្តមួយនោះ រូបភាពពិតដែលតែងតែស្ថិតនៅក្នុងខួរក្បាលរបស់យើងនោះ គឺភ្ជាប់ជាមួយនឹងកង់ 4 គ្រាប់ទៅនឹងតួខ្លួនរបស់វា។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតរថយន្ត Hyundai Motor របស់ប្រទេសកូរ៉េខាងត្បូង បានបញ្ចេញនូវគំនិតដ៏អស្ចារ្យមួយទៀត គឺរថយន្តដែលអាចដើរបានឈ្មោះថា Elevate នៅខាងក្រៅព្រឹត្តិការណ៍ពិពរណ៍គ្រឿងអេឡិចត្រូនិច Consumer Electronics Show 2019 នៅក្នុងទីក្រុង Las Vegas នៅថ្ងៃទី 7 ខែមករានេះ។ Elevate គឺជារថយន្តដំបូងបំផុតរបស់ក្រុមហ៊ុនផលិត Hyundai ដែលមានកង់អាចធ្វើចលនាបានចំនួន 4 គ្រាប់ ដែលវាមានរូបរាងដូចជាសត្វល្អិតមួយអញ្ចឹង។ រថយន្តនេះ គឺមានការច្របាច់បញ្ចូលនូវបច្ចេកវិទ្យាដែលប្រើប្រាស់នៅលើរថយន្តអេឡិចត្រូនិច និងមនុស្សយន្ត Robots ដែលអនុញ្ញាតឱ្យវាធ្វើដំណើរឆ្លងកាត់នូវស្ថានភាពដែលពិបាក ការឡើងជណ្តើរ និងផ្លូវដែលរថយន្តធម្មតាមិនអាចធ្វើដំណើរបាន។

នៅក្នុងការដាក់ឈ្មោះដោយក្រុមហ៊ុន Hyundai ថា ជារថយន្ត “Ultimate Mobility Vehicle” នោះ Elevate ដំណើរការនូវ Platform អេឡិចត្រូនិច និងមានសមត្ថភាពក្នុងការផ្លាស់ប្តូរខ្លួនឯងទៅតាមស្ថានភាពជាក់ស្តែងផងដែរ។ សម្រាប់ជើងទាំង 4  របស់រថយន្តនេះ គឺមានគន្លាក់ចំនួន 5 ដែលផ្តល់នូវ Mode សម្រាប់ការធ្វើចលនាផ្សេងៗគ្នា ហើយវាអាចដើរបានស្រដៀងគ្នាទៅនឹងសត្វល្មូនដែរ។ មានន័យថា រថយន្តនេះ អាចធ្វើការផ្លាស់ទីនៅក្នុងទិសណាក៏បាន ហើយវារក្សានូវចលនាចល័តបានកាន់តែងាយស្រួល នេះបើតាមការបញ្ជាក់របស់ Hyundai ។ ដោយសារតែយន្តការមួយនេះ Elevate អាចឡើងជញ្ជាំងកម្ពស់បានដល់ទៅ 1.5m ឈានជំហានដល់ទៅ 1.5m និងការដើរនៅលើដៃដែលមានទទឹង 4.5m ខណៈពេលដែលតួខ្លួនរបស់វាគឺនៅតែរក្សាដដែល។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់លោក John Suh ដែលជាអនុប្រធាន និងប្រធានផ្នែក Center for Robot-Augmented Design in Living Experiences របស់ក្រុមហ៊ុន Hyundai បាននិយាយថា “ប្រតិបត្តិការនៃការជួយសង្គ្រោះជាច្រើន នៅក្នុងស្ថានភាពដែលមានគ្រោះថ្នាក់នោះ និងការកើនឡើងនៃការចល័តសម្រាប់មនុស្សដែលមិនអាចផ្លាស់ទីបាន។” លោក Suh និយាយថា “នៅពេលដែលមានរលកយក្សស៊ូណាមិ ឬគ្រោះរញ្ជួយដី អ្នកបើកបរថយន្តជួយសង្គ្រោះជាច្រើនអាចដឹកជនរងគ្រោះនៅជ្រុងនៃកន្លែងដែលមានកំទេចកំទីប៉ុណ្ណោះ។ ពួកគេត្រូវបន្តដំណើរដោយថ្មើរជើង។  Elevate អាចបើកទៅកាន់កន្លែងនោះបាន និងអាចឡើងទៅលើកន្លែងដែលមានកំទេចកំទីដោយសារតែទឹកជំនន់នេះ ឬបេតុងដែលបាក់រលំផងដែរ។”“បច្ចេកវិទ្យានេះដំណើរការបានយ៉ាងល្អនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់។ មនុស្សដែលពិការអាចធ្វើដំណើរជាមួយនឹងរថយន្ត Hyundai Elevate ស្វ័យប្រវត្តិដែលអាចអាចជួយពួកគេដើរដល់ទ្វារមុខផ្ទះតែម្តង ហើយអនុញ្ញាតឱ្យពួកគេប្រើប្រាស់កៅអីរុញបានផងដែរ។”

ក្រុមហ៊ុន Hyundai បង្កើតនូវរថយន្ត Elevate នេះនៅក្នុងភាពជាដៃគូជាមួយនឹង Sundberg-Ferar ដែលជាស្ទូឌីយោសម្រាប់ធ្វើការឌីស្សាញ។ បន្ថែមពីការបង្ហាញនូវគំនិតរថយន្តដ៏អស្ចារ្យនេះ ក្រុមហ៊ុន Hyundai ក៏បញ្ចេញនូវផែនទីចក្ខុវិស័យរបស់ក្រុមហ៊ុនផលិតរថយន្តនេះនៅក្នុង 3 តំបន់ផ្សេងគ្នាគឹ ការបើកចំហរនៃភាពច្នៃប្រឌិត ការរៀបចំទៅលើរថយន្តអេឡិចត្រូនិច និងភាពជាអ្នកដឹកនាំពិភពលោកសម្រាប់រថយន្តដែលអាចភ្ជាប់ទំនាក់ទំនងជាមួយគ្នា។ គោលដៅរបស់ក្រុមហ៊ុន Hyundai គឺបានធ្វើការតភ្ជាប់នូវទំនាក់ទំនងសកម្មមនុស្ស 10 លាននាក់ នៅជុំវិញពិភពលោក និងការដាក់ដំណើរការនៃបច្ចេកវិទ្យាសម្រាប់ភ្ជាប់នៅលើរថយន្តនេះ ទៅកាន់រថយន្តជាច្រើនទៀត បានទៅក្នុងទីផ្សារពិភពលោកនៅដើមឆ្នាំ 2022 នេះ៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន