no-alternative title

ក្រុមហ៊ុនផលិតរថយន្ត Hyundai និង KIA ចង់អោយស្មាតហ្វូនអាចបញ្ជាទៅលើរថយន្តអគ្គិសនីនាពេលអនាគតបាន

បន្តិចទៀតនេះ ស្មាតហ្វូនជាច្រើន នឹងបន្តការដើរតួរយ៉ាងសំខាន់នៅក្នុងរបៀប ដែលយើងធ្វើការទំនាក់ទំនងជាមួយនឹងរថយន្តជាច្រើនរបស់យើង។ នៅក្នុងពេលនេះ ប្រព័ន្ធជាច្រើនដូចជា Uber និង Lyft ត្រូវបានប្រើប្រាស់សម្រាប់សេវាកម្មនៃការបើកបររបស់ពួកគេ។ ក្រុមហ៊ុនមួយចំនួន ក៏បានបញ្ចេញនូវកម្មវិធី Apps ជាច្រើនសម្រាប់ប្រើប្រាស់នៅលើសេវាកម្មជាច្រើនសម្រាប់អ្នកប្រើប្រាស់។ នៅក្នុងព័ត៌មាននេះ ក្រុមហ៊ុនផលិតរថយន្ត Hyundai និង Kia ដែលមានបំណងក្នុងការដឹកនាំទៅលើការផ្លាស់ប្តូរមួយនេះ។

ក្រុមហ៊ុនផលិតរថយន្តជាច្រើន របស់ប្រទេសកូរ៉េខាងត្បូង ទើបតែប្រកាសអំពីផែនការរបស់ខ្លួនសម្រាប់ប្រព័ន្ធ Wireless Charging នៅលើរថយន្តអគ្គិសនីជាច្រើនជាមួយនឹងប្រព័ន្ធចតរថយន្តស្វ័យប្រវត្តិ Automated Valet Parking System (AVPS) ។ គោលដៅនៃប្រព័ន្ធនេះ គឺសាមញ្ញមែនទែន ដែលនឹងជួយម្ចាស់រថយន្តអគ្គិសនីជាច្រើន នៅក្នុងការកាត់បន្ថយទៅលើភាពតានតឹងនៃការរង់ចាំនៅនៅស្ថានីយ៍បញ្ចូលថាមពលថ្មនោះ។ ហេតុអ្វីអ្នកត្រូវឈរនៅក្បែររថយន្តនេះ ស្របពេលដែលស្មាតហ្វូនរបស់អ្នកអាចគ្រប់គ្រងទៅលើការងារនេះជំនួសអ្នកបាននោះ?

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលអ្នកត្រូវធ្វើនោះ គឺប្រាប់ទៅកាន់រថយន្តរបស់អ្នកធ្វើរឿងអ្វីមួយតាមរយៈស្មាតហ្វូនរបស់អ្នក ហើយកម្មវិធីនេះ នឹងដំណើរការដោយស្វ័យប្រវត្តិនៅស្ថានីយ៍បញ្ចូលថាមពលថ្ម Wireless Charging នេះ។ នៅពេលដែលរថយន្តរបស់អ្នកបញ្ចូលថាមពលថ្មពេញនោះ វានឹងផ្លាស់ទៅកាន់កន្លែងចតផ្សេងដោយស្វ័យប្រវត្តិតាមរយៈប្រព័ន្ធ Automated Valet Parking System ហើយវានឹងអនុញ្ញាតឱ្យរថយន្តអគ្គិសនីជាច្រើន នៅក្នុងការប្រើប្រាស់នៅក្នុងស្ថានីយ៍នេះ។ ម្ចាស់រថយន្តនេះ និងអ្នកប្រើប្រាស់ស្មាតហ្វននេះ គ្រាន់តែធ្វើការខលតែប៉ុណ្ណោះ ដើម្បីស្វែងរកនូវទីតាំងនៃរថយន្តរបស់ពួកគេនោះ។

ដំណើរការនេះ ក៏មានភាគីទី 3 ផងដែរ សម្រាប់ដំណើរការនេះគឺកន្លែងចំណត ដោយត្រូវតែមានការផ្តល់នូវលក្ខណៈបច្ចេកទេសក្នុងការដំណើរការនូវរថយន្តនេះ ដើម្បីភ្ជាប់ទៅកាន់ទីតាំងចតដែលទំនេរ និងស្ថានីយ៍បញ្ចូលថាមពលថ្មនោះ។ ទន្ទឹមនឹងនេះផងដែរ ប្រព័ន្ធបញ្ចូលថាមពលថ្មនេះ នឹងមានការអាប់ដេតទៅលើស្ថានភាពនៃការបញ្ចូលថាមពលថ្មរបស់រថយន្តនៅក្នុងពេលវេលាពិតប្រាកដមែន។ ជាក់ស្តែង កម្មវិធីនេះ ក៏តម្រូវអោយមានការប្រើប្រាស់នូវការបើកបរដោយស្វ័យប្រវត្តិ ប៉ុន្តែយើងបានដឹងជាយូរមកហើយអំពីក្រុមហ៊ុនផលិតរថយន្តជាច្រើននេះ និងបច្ចេកវិទ្យាជាច្រើនដែលនឹងធ្វើការសម្រាប់ការបញ្ចូលថាមពលថ្មបានលឿននោះ។

ក្រុមហ៊ុន Hyundai និង Kia ហាក់ដូចជាមានបំណងក្នុងការធ្វើពាណិជ្ជកម្មទៅលើបច្ចេកវិទ្យាមួយនេះអោយបានមុនគេគឺនៅត្រឹមឆ្នាំ 2025 ។ ក្រុមហ៊ុនផលិតរថយន្តជាច្រើនក៏ចង់ធ្វើការពាណិជ្ជកម្មទៅលើរថយន្តស្វ័យប្រវត្តិជាច្រើនរបស់ខ្លួនដែលសម្រាប់ប្រើប្រាស់នៅក្នុងទីក្រុងឆ្លាតវៃនៅដើមឆ្នាំ 2021 នេះ ប៉ុន្តែគោលដៅចុងក្រោយនៃរថយន្តស្វ័យប្រវត្តិនេះគឺនឹងកើតឡើងនៅក្នុងឆ្នាំ 2030 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន