no-alternative title

Land Rover Discovery Sport 2019 បានបង្ហាញវត្តមានជាផ្លូវការនៅកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ខៀវ កញ្ញារិទ្ធ ព្រមទាំងលោកជំទាវ

កាលពីថ្ងៃទី 22 ខែមីនា ឆ្នាំ 2019 នេះ នៅសណ្ឋាគារ Raffle Le Royal, ក្រុមហ៊ុន Jaguar Land Rover ប្រចាំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាផ្នែកមួយនៃក្រុមហ៊ុន RMA គ្រុប បានសហការគ្នាជាមួយនឹងសំអាងការ នួន ស្រី រៀបចំឡើងនូវព្រឹត្តិការណ៍សម្ពោធជាផ្លូវការនូវរថយន្ត Land Rover Discovery Sport 2019 នៅក្នុងប្រទេសកម្ពុជា ដែលពិធីនេះ គឺមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននៃប្រទេសកម្ពុជា ព្រមទាំងលោកជំទាវ រួមនិងភ្ញៀវកិតត្តិយស ដែលអញ្ជើញមកពីស្ថាប័ននានា ជាច្រើនរូបថែមទៀតផង។

រូបភាពពាណិជ្ជកម្ម
no-alternative title

ពិធីដ៏មហោឡារឹកនេះ ត្រូវបានរៀបចំយ៉ាងពិសេសជាទីបំផុត ដែលគ្រប់គ្នាមិនធ្លាប់បានជ្រាបពីមុនមកនោះទេ ដោយក្រុមហ៊ុន Jaguar Land Rover រួមនឹងជាសំអាងការ នួន ស្រី បាននាំមកនូវទស្សនីយ៍ភាពថ្មីមួយ ដែលមានការបង្ហាញយ៉ាងច្បាស់អំពីវប្បធម៌ ប្រពៃណី ដែលមានតាំងពីបូរុមបុរាណមក ដូចជាការ សំដែងរបាំ ទៀន និងឈុតឆាកការប្រយុទ្ធរវាងក្រុងមារ ហើយនិងហនុមាន ដោយក្រុមសិល្បះករ សិល្បះការនី ក៏ដូចជាការរៀបអាពាហ៍ពិពាហ៍ បែបសាសនារបស់ខ្មែរយើងផងដែរ។ 

លោក Ulf Sebecke នាយកគ្រប់គ្រងទូរទៅរបស់ក្រុមហ៊ុន Jaguar Land Rover ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការប្រើប្រាស់នៅទីតាំងប្រវត្តិសាស្រ្ត និងប្រពៃណី ទំនៀមទំលាប់ និងវប្បធម៌បែបបុរាណ កាលពីសម័យមុនៗ រួមបញ្ចូលនៅក្នុងការផ្សព្វផ្សាយេនះ គឺក្រុមហ៊ុន ចង់បង្ហាញពីយុទ្ធសាស្រ្តចក្ខុវិស័យនៅក្នុងការលើកកម្ពស់នឹងអភិវឌ្ឍន៍វប្បធម៌ដ៍សំបូរបែបរបស់ប្រទេសកម្ពុជា។ លើសពីនេះទៀតនោះ តាមរយៈបច្ចេកវិទ្យាទំនើបនៃផលិតផលរបស់ក្រុមហ៊ុន Jaguar Land Rover គឺតែងតែមានការគោរពយ៉ាងជ្រាលជ្រៅចំពោះបេតិកភណ្ឌកម្ពុជា នឹងបានចូលរួមចំនែកជាផ្នែកមួយនៃការធ្វើដំណើរឆ្ពោះទៅអនាគតដែលមិនបំភ្លេចអតីតកាល និងរួមចំណែកឆ្ពោះទៅរកភាពរុងរឿងនៃ ប្រជាជាតិ និងកូនចៅជំនាន់ក្រោយ។

ក្រុមហ៊ុន Jaguar Land Rover បានបញ្ជាក់ថា ពិធីសម្ពោធដាក់លក់ជាផ្លូវការនូវរថយន្ត Land  Rover Discovery Sport ស៊េរីថ្មីប្រភេទ SUV លំដាប់ពិភពលោកដ៍ល្អប្រណិតនៅពេលនេះ គឺជាការនាំមកនូវបច្ចេកវិទ្យាចុងក្រោយបំផុតរបស់គ្រួសារ Discovery មកដាក់លក់ជាផ្លូវការទីផ្សារកម្ពុជា។ រថយន្ត Land Rover Discovery Sport នេះបានបំពាក់បច្ចេកវិទ្យាទំនើបដែលអាចឆ្លើយតបនិងធ្វើការបានគ្រប់ស្ថានភាពផ្លូវ មិនថាផ្លូវគ្រោះផ្លូវខ្សាច់ ផ្លូវភក់ ផ្លូវជង្ហុកផ្លូវរអិល និងព្រិល ហើយនិងមានភ្ជាប់មកជាមួយនូវប្រព័ន្ធបូម និងប្រព័ន្ធម៉ាស៊ីន ដែលអាចធ្វើការបានយ៉ាងរលូន ព្រមទាំងអាចធ្វើការគ្រប់គ្រងបានយ៉ាងងាយស្រួលថែមទៀតផង។ ប្រព័ន្ធថ្មីៗទាំងនេះ ក៍អាចជាជំនួយការយ៉ាងពិសេសសម្រាប់អ្នកបើកបរ ធ្វើការគ្រប់គ្រងរថយន្តក្នុងពេលបើកបរល្បឿនលឿនផងដែរ។

រថយន្ត Land  Rover Discovery Sport ស៊េរីថ្មីនេះ បំពាក់ម៉ាស៊ីនទំហំ 2.0L Petrol Engine កម្លាំងម៉ាស៊ីន 240hp បួនស៊ីឡាំង និងកម្លាំង 1995cc ព្រមទាំងមានលក្ខណៈសម្បត្តិពិសេសៗជាច្រើន រួមមានដូចជាការរចនាម៉ូតលេចធ្លោ និងទាន់សម័យដែលបង្ហាញពី DNA របស់សមាជិកគ្រួសារថ្មីរបស់ Land Rover Discover។ រថយន្តនេះ មានភាពខុសប្លែកពីរថយន្ត SUV ដ៍ទៃទៀត អ្វីដែលពិសេសនោះ រថយន្តនេះ ត្រូវបានក្រុមហ៊ុន ផ្ដល់ជូនជម្រើសដ៍មានប្រសិទ្ធិភាពខ្ពស់ តាមរយៈប្រអប់លេខអូតូដែលមាន 9 លេខនិងប្រអប់លេខដៃដែលមាន 6លេខ និងអាចធ្វើការផ្ដាច់ដំណើរការកង់រថយន្តពី 4 មកដំណើរការតែកង់ពី 2 សម្រាប់ជាជំនួយសន្សំសំចៃប្រេងតែនៅរក្សាបាននៅកម្លាំងម៉ាស៊ីនខ្លាំងជាដើម។ រថយន្ត Land  Rover Discovery Sport ស៊េរីថ្មីនេះ មានតម្លៃ 98000 ដុល្លាសហរដ្ឋអាមេរិក។ 

សំរាប់ព័ត៌មានលំអិត សូមអញ្ជើញមកកាន់អគារតាំងលក់រថយន្ត Jaguar Land Rover ដើម្បីធ្វើការបើកបរសាកល្បងរថយន្តដ៏ប្រណិតមួយណាដែលលោកអ្នកពេញចិត្តឥលូវនេះ។ អសយដ្ឋានស្ថិតនៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ សូមទំនាក់ទំនង៖  023 888-811 / 070 999-111។  គេហទំព័រ ផ្លូវការ៖ www.jaguarcambodia.com ទំព័រ Facebook ផ្លូវការ៖ Jaguar Cambodia ទំព័រ Instagram ផ្លូវការ៖ @JaguarCambodia

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន