no-alternative title

ក្រុមហ៊ុន Hyundai នឹងប្រគល់រថយន្ត Veloster Sedan មួយគ្រឿង ជូនទៅអោយបុរសម្នាក់ ដើម្បីជានិមិត្តរូបនៃភាពក្លាហាន ‘Tuscani Hero’

យោងតាមព័ត៌មានមួយ ដែលចេញផ្សាយដោយសារព័ត៌មាន theinvestors.com កាលពីថ្ងៃទី 15 ខែឧសភានេះ បានបញ្ជាក់ថា ក្រុមហ៊ុន Hyundai Motor នឹងផ្តល់នូវរថយន្តស៊េរីថ្មី Veloster ទៅកាន់បុរសវ័យ 46 ឆ្នាំម្នាក់ ដែលហ៊ានប្រថុយជីវិតរបស់គាត់ នៅក្នុងការបញ្ឈប់នូវរថយន្ត Pickup មួយដែល បានបើកដោយអ្នកបើកបរមនុស្សម្នាក់ ក្នុងសភាពសន្លប់ស្តូកស្តឹងម្នាក់កាលពីដើមខែនេះ។សកម្មភាព នៃវីរភាពរបស់គាត់នេះ ត្រូវគេទទួលស្គាល់យ៉ាងខ្លាំង បន្ទាប់ពីមានការបែកធ្លាយវីដេអូឃ្លីបចេញពីប្រអប់ខ្មៅទៅលើអ៊ីនធើណិត ដែលមានការចែកចាយតៗគ្នាច្រើននោះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

បុរសក្លាហានម្នាក់នេះ គឺមានឈ្មោះថា Han ដោយគាត់បញ្ចេញសំឡេងស៊ឺប្លេរ ដើម្បីដាស់អោយអ្នកបើកបររថយន្ត Pick Up នោះ បានភ្ញាក់ ប៉ុន្តែអ្នកបើកបរមិនព្រមងើបនោះទេ ដោយសារតែគាត់លង់លក់ជាមួយនឹងការអត់ងងុយ។ បន្ទាប់មក លោក Han ក៏បានសម្រេចចិត្ត ឈប់កាក់នៅមុខរថយន្តនោះ ដើម្បីបញ្ឈប់រថយន្តនោះបានឈប់ដោយសារភាពក្លាហានរបស់គាត់ តែក្នុងករណីខាងលើនេះ គឺគ្មានអ្នកណារងគ្រោះនោះទេ។ លោក Han បានបើកបរនូវរថយន្ត Hyundai Tuscani sedan ដែលមានអាយុជាង 17 ឆ្នាំមកហើយ។ បន្ទាប់ពីហេតុការណ៍នេះ លោក Han ត្រូវបានគេហៅឈ្មោះថា “Tuscani Hero” ។ 

ដោយសារតែទង្វើរមួយនេះ ទើបក្រុមហ៊ុន Hyundai បានសម្រេចធ្វើការទាក់ទងទៅលោក Han ដើម្បីទូទាត់ថ្លៃសងការខូចខាតសម្រាប់ភាពអង់អាចក្លាហានជូនដល់គាត់ ដើម្បីបង្ហាញពីការចូលរួមលើកទឹកចិត្តនៃវីរៈភាពរបស់ Han ជាមួយនិងការផ្តល់ជូននូវរថយន្តស៊េរីថ្មី Veloster sedan ថ្មី ដែលមានតម្លៃប្រហែលជា US$18,500 ជូនដល់លោក Han។ អ្នកឃ្លាំមើលឧស្សាហកម្មនេះ បាននិយាយថា ការផ្តល់ជូននូវរថយន្ត Veloster ស៊េរីថ្មីនេះ ទៅកាន់ម្ចាស់រថយន្ត Tuscani គឺមានអត្ថន័យជានិមិត្តរូប។ 

គួរបញ្ជាក់ថា រថយន្ត Tuscani បានបង្ហាញខ្លួននៅក្នុងឆ្នាំ 2001 ហើយវាគឺជារថយន្ត Sedan ទីបីរបស់ក្រុមហ៊ុន Hyundai បន្ទាប់ពីរថយន្ត Scoupe នៅក្នុងឆ្នាំ 1990 និង Tiburon នៅក្នុងឆ្នាំ 1996 នោះ។ បើទោះបីជាការជម្រុញទៅលើរថយន្តប្រណាំងរបស់ក្រុមហ៊ុននេះ នៅមិនទាន់ជោគជ័យ ប៉ុន្តែរថយន្ត Veloster ដែលបានប្រកាសដាក់លក់នៅក្នុងឆ្នាំ 2011 នេះគឺពិតជាទទួលបានជោគជ័យនៅលើទីផ្សារខ្លាំងផងដែរ។ ទន្ទឹមគ្នានេះផងដែរ ក្រុមហ៊ុន LG Group ក៏បានសម្រេចចិត្តផ្តល់នូវរង្វាន់សម្រាប់លោក Han ដែលចូលរួមក្នុងយុទ្ធនាការជួយសង្គមដែលមានការផ្តល់ជូនទឹកប្រាក់ដល់ទៅ 500 លានវ៉ុនផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន