no-alternative title

រថយន្តស៊េរីថ្មី Alfa Romeo Giulia និង Stelvio Nurburgring Special Editions បង្ហាញរាង និងល្បឿនពិតជាមិនធម្មតាទេ!

កាលពីប៉ុន្មានឆ្នាំមុននេះ រថយន្ត Alfa Romeo បានបំបែកនូវកំណត់ត្រានៅក្នុងការប្រណាំង Nurburgring។ សម្រាប់រថយន្ត Giulia Quadrifoglio បានធ្វើការបំបែកកំណត់ត្រានៅក្នុងរយៈពេល 7 នាទី និង 32 វិនាទីនៅក្នុងការប្រកួត Green Hel ស្របពេលដែលរថយន្ត Stelvio Quadrifoglio នៅតែរថយន្ត SUV ដែលលឿនបំផុត នៅក្នុងការប្រកួតនៅក្នុងប្រទេសអាល្លឺម៉ង់នោះ។ សូមជំរាបថា មានរថយន្តត្រឹមតែ 108 គ្រឿងតែប៉ុណ្ណោះ នៃម៉ូដែលនីមួយៗ ដែលធ្វើការផលិតនោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការអបអរសម្រាប់ព្រឹត្តិការណ៍ Nurburgring និងរថយន្ត Alfa Romeo នោះ ក្រុមហ៊ុនផលិតរថយន្តរបស់អ៊ីតាលីនេះ បានបង្ហាញនូវរថយន្តស៊េរីថ្មីចំនួនពីរម៉ូដែលគឺ special “NRING” editions ដែលជារថយន្តកម្រិតខ្ពស់ប្រភេទ Sedan និង SUV ជាមួយនឹងរូបរាងដ៏ប្រណិតបំផុត។ ថ្មីៗនេះ មានការដាក់លក់នៅក្នុងទ្វីបអ៊ឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្វ្រិក ហើយរថយន្តស៊េរីថ្មី Giulia និង Stelvio Quadrifoglio NRING នឹងដាក់លក់ផ្តាច់មុខជាមួយនឹងពណ៌ Circuito Grey និងការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបជាច្រើនទៀតនៅផ្នែកខាងក្នុងរបស់រថយន្តនេះ។ 

រថយន្តនេះ មានការប្រើប្រាស់នូវប្រព័ន្ធ carbon-ceramic brakes, កៅអីប្រភេទ carbon-shelled Sparco bucket និង leather/Alcantara steering wheel ផងដែរ។ សម្រាប់រថយន្ត edition Giulia នេះក៏មានការប្រើប្រាស់ដំបូល carbon roof ខណៈពេលដែលរថយន្ត special Stelvio ប្រើប្រាស់ដំបូល panoramic sunroof ។ រថយន្តទាំងពីរនេះ ប្រើប្រាស់នូវម៉ាស៊ីនប្រភេទ Twin-Turbo 2.9-liter V6ដែលធ្វើការផលិតនូវកម្លាំងដល់ទៅ 503 សេះ និងកម្លាំងរមួលដល់ទៅ 442lb-ft of torque ហើយវាមានចង្កឹះលេខ 8 វគ្គថែមទៀតផង។

សម្រាប់រថយន្ត Giulia Quadrifoglio អាចធ្វើការបង្កើនល្បឿនដល់ទៅ 0-62 mph ដោយចំណាយពេលវេលាត្រឹមតែ 3.9 វិនាទីប៉ុណ្ណោះ និងមានល្បឿន 190mph។ សម្រាប់រថយន្ត all-wheel drive Stelvio ចំណាយពេលវេលាត្រឹមតែ 3.8 វិនទី និងមានល្បឿនដល់ទៅ 175mph ។ សម្រាប់ម្ចាស់រថយន្ត special edition Alfas មួយណា ក៏នឹងទទួលបានការចូលរួមនៅក្នុងព្រឹត្តិការណ៍ Nurburgring នៅក្នុងឆ្នាំ 2019 ជាមួយនឹងការទទួលបាននូវស្រោមដៃ អាវក្រៅ កាបូបកីឡា និងស្បែកជើងផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន