ព័ត៌មានថ្មី៖ ក្រុមហ៊ុន Toyota នឹងមានរថយន្តហោះហើរបានក្នុងពេលឆាប់ៗនេះហើយ

នៅក្នុងសតវត្សទី 21 នេះ គឺមានការកើនឡើងយ៉ាងខ្លាំងទៅលើវិស័យរថយន្តជាច្រើន ហើយរថយន្តអគ្គិសនី បានក្លាយជាមធ្យោបាយធ្វើដំណើរយ៉ាងទំនើប។ ប៉ុន្តែសម្រាប់គ្រប់ក្រុមហ៊ុនផលិតរថយន្ត គឺព្យាយាមក្នុងការស្វែងរកនូវវិធីថ្មីដើម្បីបង្កើតនូវភាពច្នៃប្រឌិតជាច្រើនក្នុងវិស័យរថយន្តចល័តនេះ យើងក៏ឃើញក្រុមហ៊ុនផលិតរថយន្តកាន់តែច្រើនឡើងៗ ធ្វើការនៅលើរថយន្តទាំងនេះ ដូចជារថយន្ត Porsche Taycan ដែលផ្អែកនៅលើកប៉ាល់ប្រយុទ្ធ  Star Wars ឬកប៉ាល់  Mercedes ដែលមានការជម្រុញដោយ Mercedes-AMG One ថែមទៀតផង។ 

ក្រុមហ៊ុន Toyota បានធ្វើការចំណាយទឹកប្រាក់ $394 លានដុល្លារអាមេរិក ក្នុងការអភិវឌ្ឍទៅលើឧទ្ធម្ភាគចក្រអគ្គិសនី ដែលគ្មានផ្សែង។ នៅក្នុងភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Joby Aviation នោះ ក្រុមហ៊ុន Toyota ក៏កំពុងងតែធ្វើការវិនិយោគទៅលើអនាគតនៃវិស័យចល័តនេះ នៅក្នុងការសាកល្បង និងការចូលទៅក្នុងវិស័យចល័តក្នុងក្រុង និងអាកាសនេះ។ គម្រោងដែលក្រុមហ៊ុន Toyota ធ្វើនេះ គឺមានឈ្មោះថា  eVTOL ឬ Electric Vertical Take-Off and Landing aircraft ដែលមានល្បឿនលឿន ស្ងាត់ និងមានតម្លៃសមរម្យ និងមិនប៉ះពាល់ដល់បរិស្ថាននោះទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

តាមការបញ្ជាក់របស់អគ្គនាយក និង CEO របស់ក្រុមហ៊ុន Toyota Motor Corporation លោក Akio Toyoda បាននិយាយថា "ការដឹកជញ្ជូនតាមផ្លូវអាកាស គឺជាគោលដៅរយៈពេលវែងសម្រាប់ក្រុមហ៊ុន Toyota ហើយខណៈពេលដែលយើងបន្តការងាររបស់យើងនៅក្នុងអាជីវកម្មរថយន្តកិច្ចព្រមព្រៀងនេះនឹងផ្តោតលើអាកាស"។ គាត់បន្តទៀតថា ក្រុមហ៊ុនផលិតរថយន្តជប៉ុនកំពុងតែសំឡឹងមើល“ បដិវត្តការដឹកជញ្ជូននិងជីវិតនាពេលអនាគត” និង“ ផ្តល់សេរីភាពក្នុងការធ្វើដំណើរនិងរីករាយដល់អតិថិជនគ្រប់ទីកន្លែង” ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី 1 នោះទេ ដែលក្រុមហ៊ុន Toyota ធ្វើចលនាដោយប្រើប្រាស់នូវថាមពលអគ្គិសនីនេះ ប៉ុន្តែជាមួយនឹងការធ្វើដំណើរបានចម្ងាយ 150+ mile។ រថយន្ត eVTOL នេះ អាចធ្វើដំណើរបានចម្ងាយឆ្ងាយជាង 2 ដងបើធៀបជាមួយនឹងរថយន្ត Toyota EVs ជាច្រើនទៀត ដូចជា  Toyota BEV ដែលបង្ហាញខ្លួននៅក្នុងឆ្នាំ 2019 កន្លងទៅ។ ក្រុមហ៊ុន Toyota បានក្លាយជាវិនិយោគិនឈានមុខគេរបស់លោក Joby នៅក្នុងគម្រោង  Series C projectដែលមានតម្លៃ $590 លានដុល្លារអាមេរិក ហើយក្រុមហ៊ុន Toyota នឹងធ្វើការចែករំលែកនូវការផលិត គុណភាព និងការគ្រប់គ្រងទៅលើតម្លៃរបស់ខ្លួនសម្រាប់ការអភិវឌ្ឍ និងការផលិតទៅលើរថយន្ត eVTOLនេះ។ លោក Joby បាននិយាយថា នេះគឺមានម៉ាស៊ីន ដែលមានសម្លេងស្ងាត់ជាងមុនដល់ទៅ 100 ដង និងអាចធ្វើដំណើរ 150 miles សម្រាប់ការបញ្ចូលថាមពលថ្មម្តងប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន
Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

ដោយ ប៉េងលីន