no-alternative title
no-alternative title

ក្រុមហ៊ុន Honda បានបញ្ជាក់ថា សហរដ្ឋអាមេរិក នៅមិនទាន់ក្លាយជាទីផ្សារសំខាន់សម្រាប់រថយន្តអគ្គិសនីរបស់ខ្លួននៅឡើយទេ

កាលពីឆ្នាំមុននេះ នៅក្នុងទីក្រុងហ្សឺណែវ ក្រុមអ្នកតាមដានពីការវិវត្តនៃយានយន្ត បានសួរទៅកាន់ក្រុមហ៊ុន Honda ថាតើ ក្រុមហ៊ុនផលិតរថយន្តនេះ បានត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវរថយន្តម៉ូឌែលថ្មីៗរបស់ក្រុមហ៊ុន Honda ដែលជាប្រភេទអគ្គិសនី មកកាន់ទឹកដីរបស់សហរដ្ឋអាមេរិកដែរឬទេ? ចម្លើយផ្លូវការ ត្រូវបានក្រុមហ៊ុនឆ្លើយគឺ ទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការលុបចោលនូវព្រឹត្តិការណ៍ Geneva Motor Show 20202នៅក្នុងឆ្នាំនេះ ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុននេះ នៅមិនទាន់នាំយកនូវរថយន្តអគ្គិសនីរបស់ខ្លួនសម្រាប់ការដាក់លក់នៅក្នុងទឹកដីរបស់សហរដ្ឋអាមេរិកនៅឡើយទេ បើទោះបីជាក្រុមហ៊ុនមានរថយន្តប្រភេទ hybrids ជាច្រើនក៏ដោយដូចជា Honda CR-V Hybrid ក៏ដោយ។  សម្រាប់ទីផ្សារនៅក្នុងអ៊ឺរ៉ុប គឺប្រហែលជាមានសំណាងច្រើនជាង។ យោងតាម Automotive News បានបញ្ញាក់ថា នៅក្នុងអ៊ឺរ៉ុប ក្រុមហ៊ុន Honda  មានគម្រោងក្នុងការបង្ហាញនូវរថយន្តអគ្គិសនីទី 2 របស់ខ្លួននៅក្នុងតំបន់អ៊ឺរ៉ុបនៅក្នុងឆ្នាំ 2022 ខាងមុខនេះ រថយន្តមួយនៅក្នុងចំណោមរថយន្ត 4 ម៉ូឌែលនឹងបង្ហាញខ្លួននៅចន្លោះឆ្នាំ 2021 និង 2022។ លោក Tom Gardner ប្រធានរបស់ក្រុមហ៊ុន Honda  នៅអ៊ឺរ៉ុប បានបញ្ជាក់អំពីព័ត៌មាននេះ ប៉ុន្តែមិនមានការផ្តល់នូវព័ត៌មានលម្អិតអ្វីនោះទេ។

ក្រុមហ៊ុន Honda ត្រៀមខ្លួនក្នុងការបង្ហាញនូវរថយន្ត hybrids ស៊េរីថ្មីជាច្រើនរបស់ខ្លួន ដែលមានដូចជា hybrid version សម្រាប់រថយន្តម៉ូឌែល Civic ជំនាន់ថ្មីរបស់ខ្លួនដែលនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះដែរ។ រថយន្ត Civic plug-in hybrid នេះ ក៏ប្រហែលជាបង្ហាញខ្លួនដូចគ្នា។ ហេតុអ្វីបានជាអ៊ឺរ៉ុបអាចទទួលបាននូវរថយន្ត Honda EV នៅពេលសហរដ្ឋអាមេរិកមិនមានរថយន្តទាំងនេះ? លោក Gardner បាននិយាយថា នេះ គឺដោយសារតែនៅអ៊ឺរ៉ុបគឺមានការវិវត្តនៃបច្ចេកវិទ្យាពីទាបទៅកាន់បច្ចេកវិទ្យា ដែលមានការបញ្ចេញឧស្ម័នស្មើសូន្យលឿន ជាងកន្លែងណាទាំងអស់នៅជុំវិញពិភពលោក។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏នឹងមានការបង្ហាញវត្តមានរបស់រថយន្ត Honda Sports EV Concept ដែលក្រុមហ៊ុននេះបានប្រកាសចេញនៅក្នុងឆ្នាំ 2017 ផងដែរ។ 

សម្រាប់រថយន្តនេះ គឺមានការចែករំលែកនូវផ្នែកស្ថាបត្យកម្ម និងការឌីស្សាញដែលល្អបំផុតដូចទៅនឹងរថយន្ត Honda e ផងដែរ។ នេះគឺជារថយន្តអគ្គិសនីដំបូងបំផុតរបស់ក្រុមហ៊ុន Honda នៅក្នុងសហរដ្ឋអាមេរិកជាក់ជាមិនខាន។ រថយន្ត Honda e នេះ មានវត្តមាននៅក្នុងទីផ្សាររបស់អ៊ឺរ៉ុបហើយ ហើយក្រុមហ៊ុន Honda ត្រូវការពង្រីកទីផ្សាររបស់ខ្លួនកាន់តែធំជាងមុនថែមទៀត។ សម្រាប់រថយន្ត Sports EV Concept នេះ គឺពិតជាល្អឥតខ្ចោះក្នុងការប្រើប្រាស់ជាទីបំផុត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន