no-alternative title

ក្រុមហ៊ុន Tesla ប្រកាសថា និងផលិតរថយន្តដែលដើរដោយថាមពលថ្ម អាចធ្វើដំណើរបានដល់ទៅ 1 លានម៉ាយ៍នៅពេលដ៏ខ្លី

នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ក្រុមហ៊ុន Tesla បានត្រៀមខ្លួនបង្ហាញនូវរថយន្តម៉ូដែលថ្មីមួយរបស់ខ្លួនជាមួយនឹងការបន្ថែមនូវមុខងារថ្មី ឬការបញ្ចេញនូវ Software Update ទៅលើរថយន្តមុនៗរបស់ខ្លួន។ ក្រុមហ៊ុន Tesla មិនមែនជាក្រុមហ៊ុនដែលទើបតែចាប់ផ្តើមទៅលើការងារនេះនោះទេ ដោយសារតែក្រុមហ៊ុននេះ ធ្វើការផលិតទ្រង់ទ្រាយធំរួចមកហើយទៅលើរថយន្ត EVs របស់ខ្លួននៅក្នុងរយៈពេលដល់ទៅ 1 ទសវត្ស៍ហើយនោះ ប៉ុន្តែក្រុមហ៊ុននេះ នៅមិនទាន់បញ្ចប់នៅត្រឹមនេះនោះទេ។ 

នៅក្នុងការធ្វើបទបង្ហាញមួយទៅកាន់អ្នកវិនិយោគជាច្រើននៅថ្ងៃចន្ទនេះ លោក Musk ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla បានអះអាងថា ក្រុមហ៊ុន Tesla នឹងធ្វើការផ្លាស់ប្តូរពីក្រុមហ៊ុនផលិតរថយន្តធម្មតាមួយទៅកាន់ជាក្រុមហ៊ុន "robo-taxis” ស្វ័យប្រវត្តិ។ នៅក្នុងការប្រជុំមួយនេះ លោក Musk ធ្វើការយកចិត្តទុកដាក់ទៅលើការពិតដែលថារថយន្ត Model S, X, ឬ 3 ទាំងអស់ធ្វើការចាប់ផ្តើមការផលិតនៅក្នុងខែមេសានេះជាមួយនឹងការតម្លើងនូវ Full Self-Driving hardware ។ ខណៈពេលដែលគាត់ទទួលស្គាល់ថា សម្រាប់រថយន្តជាច្រើក្នុងការប្រើប្រាស់នូវមុខងារនៃការបើកបរដោយខ្លួនឯងពេញលេញ ហើយវាអាចនឹងបង្ហាញខ្លួននៅលើទីតាំងជាច្រើននៅចុងឆ្នាំក្រោយនេះ។ សម្រាប់សមត្ថភាពនៃការបើកបរដោយខ្លួនឯង  Full Self-Driving នេះគឺជាការផ្លាស់ប្តូររបស់ក្រុមហ៊ុនTesla ទៅជាក្រុមហ៊ុនបើកបរស្វ័យប្រវត្តិវិញនោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ការប្រកាសរបស់ក្រុមហ៊ុន Tesla ថ្មីៗនេះ បានអោយដឹងថា សម្រាប់អ្នកដែលជួលទៅលើរថយន្ត Model 3 ត្រូវធ្វើការផ្ទេររថយន្តនេះ ត្រឡប់មកវិញ ដើម្បីបញ្ចប់នូវការជួលរបស់ខ្លួននោះ។ រថយន្តទាំងនេះ ក៏នឹងចាប់ផ្តើមបង្កើតនូវបណ្តាញ Tesla Network របស់ robo-taxis ហើយលោក Musk រំពឹងថា ការចាប់ផ្តើមនៃរថយន្តតាក់ស៊ី Tesla Network taxis នឹងដំណើរការនៅត្រឹមឆ្នាំ 2020 នេះ។ ទន្ទឹមនឹងនេះ ផងដែរ អ្នកគ្រប់គ្រងទៅលើរថយន្ត Tesla នេះ នឹងអាចធ្វើការចែករំលែកនូវរថយន្តជាច្រើនរបស់ពួកគេជាមួយនឹង Tesla Network នៅពេលដែលពួកគេមិនត្រូវការវា ហើយវាក៏មានការប្រតិបត្តិជាលក្ខណៈ robo-taxi ខណៈពេលដែលក្រុមហ៊ុន Tesla យកប្រាក់ចំណេញចាប់ពី 25-30% ។ 

លោក Musk ធ្វើការព្យាករណ៍ថា អ្នកជិះនៅលើ Tesla Network នេះ អាចធ្វើការចំណាយនូវទឹកប្រាក់ត្រឹមតែ 18 សេនប៉ុណ្ណោះ ក្នុងមួយម៉ាយ៍ ហើយគាត់ប៉ាន់ស្មានថា រថយន្តជាច្រើននៅលើបណ្តាញ Tesla Network នឹងមានកម្រិតនៃការប្រើប្រាស់យ៉ាងហោចណាស់ 3 ដងបើធៀបជាមួយនឹងរថយន្តធម្មតាផ្ទាល់ខ្លួននោះ។ នៅក្នុងការត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរមួយនេះនោះ ក្រុមហ៊ុន Tesla នឹងចាប់ផ្តើមធ្វើការផលិតរថយន្តជាច្រើន និងថាមពលថ្មសម្រាប់ការប្រើប្រាស់បានរយៈចម្ងាយដល់ទៅ 1 លានម៉ាយ៍ដែលមានការកើនឡើងទ្វេរដងបើធៀបជាមួយនឹងពេលបច្ចុប្បន្ននេះ។ 

ក្រុមហ៊ុន Tesla ក៏ចាប់ផ្តើមធ្វើការប្រមូលព័ត៌មានខណៈពេលដែលអ្នកបើកបរជាច្រើនចំណាយពេលប្រើប្រាស់ទៅលើប្រព័ន្ធ Autopilot system និងប្រើប្រាស់នូវទិន្នន័យទាំងនេះក្នុងការពង្រឹងទៅលើប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិសម្រាប់ការប្រើប្រាស់នាពេលអនាគតនោះ។ លោក Musk ជឿជាក់ថា ប្រព័ន្ធនេះនឹងដំណើរការមិនថាពេលភ្លៀង ធ្លាក់ព្រិល ឬងងឹតនោះទេ ហើយក្រុមហ៊ុន Tesla ថ្មីៗនេះក៏បញ្ចេញនូវវីដេអូអំពីរថយន្ត Model 3 នៅក្នុង Full-Self Driving mode cruising នៅលើផ្លូវដោយមិនចាំបាច់ត្រូវការអ្នកបើកបរនោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន