no-alternative title
no-alternative title

Mercedes Benz បានចាប់ដៃជាមួយ Huawei ដើម្បីដាក់អោយប្រើប្រាស់សេវាកម្ម Huawei Mobile Services (HMS) នៅលើរថយន្ត S Class 2021 របស់ខ្លួន

កាលពីថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ 2021 នេះ លោក Yu Chengdong ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei Consumer Business Group បានប្រកាសថា រថយន្តស៊េរីថ្មី Mercedes Benz S Class 2021 គឺនឹងមានភ្ជាប់ជាមួយនឹងសេវាកម្ម Huawei Mobile Services (HMS) សម្រាប់សេវាកម្មជាច្រើនដែលប្រើប្រាស់ជាមួយរថយន្តនេះ។ អ្នកប្រើប្រាស់ជាច្រើនអាចធ្វើការប្រើប្រាស់នូវកម្មវិធី Apps ជាច្រើននៅលើអេក្រង់នៅក្នុងប្រព័ន្ធរបស់រថយន្តនេះ ហើយក៏អាចរីករាយក្នុងមុខងារនៃការកម្សាន្តជាច្រើន ទៀតដូចជាការស្តាប់ព័ត៌មាន ការអានរឿង ការមើលវីដេអូ និងការលេងហ្គេមផងដែរ។

លោកបន្តថា សេវាកម្ម Huawei HMS នៅលើរថយន្តនេះ គឺជាដំណោះស្រាយចុងក្រោយបំផុតរបស់ក្រុមហ៊ុន Huawei ដែលផ្អែកនៅលើសេវាកម្មក្លោដសម្រាប់ប្រើប្រាស់នៅលើរថយន្តស្វ័យប្រវត្តិដែលផ្តល់នូវមុខងារជាច្រើន និង Smart Assistant ថែមទៀត។ កម្មវិធីជាច្រើនចុងក្រោយបំផុតរបស់រថយន្ត Mercedes Benz S Class នេះអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចប្រើប្រាស់នូវ App នៅលើប្រព័ន្ធរបស់រថយន្តនេះដោយមិនចាំបាច់តម្លើងវានោះទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

នៅក្នុងរូបភាពផ្សព្វផ្សាយនេះ គឺមានការបង្ហាញនូវ Icons នៃកម្មវិធីជាច្រើនដូចជា SF Express, Lychee, Bilibili និងជាច្រើនទៀត ដែលអាចប្រើប្រាស់បានយ៉ាងងាយស្រួល។ លោក Yu Chengdong បាននិយាយថា សម្រាប់ដំណោះស្រាយទៅលើសេវាកម្មក្លោដរថយន្តឆ្លាតវៃនេះគឺផ្តល់អោយអ្នកគ្រប់គ្នានូវគុណភាពនៃការធ្វើដំណើរដ៏អស្ចារ្យបំផុតជាមួយនឹងសេវាកម្ម Huawei Cloud ។ 

តាមការបញ្ជាក់នៅក្នុងព័ត៌មាននេះ សម្រាប់រថយន្ត Mercedes Benz S Class ឆ្នាំ 2021 នេះគឺមានរថយន្ត  S400L, S450L និង S500L ។ សម្រាប់អេក្រង់ central control នេះគឺមានទំហំ 12.8-inch OLED ជាមួយនឹងកម្រិតភាពច្បាស់ 1888×1728 ។ រថយន្តនេះគឺមានមុខងារ Voice Assistant និងមុខងារ  OTA remote upgrade ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន