no-alternative title

ចង់ដឹងថា ទូរស័ព្ទហ្គេមស៊េរីថ្មី Redmi K40 Game Enhance Edition មានចំនុចពិសេសអ្វីខ្លះ តោះអានអត្ថបទខាងក្រោមនេះទាំងអស់គ្នា

នៅទីបំផុតយើងបានឃើញសមិត្ថផលទូរស័ព្ទហ្គេមស៊េរីថ្មីដំបូងរបស់ក្រុមហ៊ុន Redmi ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Xiaomi ផ្លូវការណ៍ហើយ ដោយវាមានឈ្មោះថា Redmi K40 Game Enhance Edition។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដូច្នេះ ចង់ដឹងថា ទូរស័ព្ទហ្គេមស៊េរីថ្មីដំបូងរបស់ Redmi នេះមានចំនុចពិសេសៗអ្វីខ្លះ? ខាងក្រោមនេះគេហទំព័រ ទស្សនាវដ្តីពិភពអេឡិចត្រូនិកយើងខ្ញុំ សូមបង្ហាញជូនប្រិយមិត្តអ្នកអានដូចតទៅ៖

ការរចនារូបរាង:

បើយើងក្រឡេកមកមើលការឌីស្សាញរូបរាងរបស់ទូរស័ព្ទហ្គេមស៊េរីថ្មីដំបូងរបស់ Redmi ម៉ូដែល K40Game Enhance Edition នេះវិញគឺមានភាពប្រណិតជាមួយកម្រាស់ស្តើង និងទំងន់ស្រាលប្រហាក់ហែលនឹងទូរស័ព្ទទំនើបធម្មតាដែរ។ Redmi K40 Game Enhance Edition មានកម្រាស់ 8.3mm និងទំងន់ 205 ក្រាម។ តួរខ្លួនរបស់ទូរស័ព្ទហ្គេមនេះត្រូវបានស្រោបឡើងពីកញ្ចក់ការពារ Corning Gorilla Glass 5 ទាំងមុខ និងខាងក្រោយ ជាមួយនឹងស៊ុមជុំវិញតួរជាប្រភេទអាលុយមីញ៉ូម។

Redmi K40 Game Enhance Edition ទទួលបានការឌីស្សាញថ្មីបែបសិល្បៈច្នៃប្រឌិតខ្ពស់ ក្នុងនោះយើងឃើញមានការបំពាក់នូវប៊ូតុងបញ្ជាលេងហ្គេម (Trigger Button)ស្ថិតនៅលើក្រោមត្រង់គែងខាងស្តាំរួមជាមួយប៊ុតុង Slide សម្រាប់បិតនឹងបើកមុខងារ Trigger ទាំងពីរ និងប៊ូតុង Power ស្ថិតនៅកណ្តាល។ ជាមួយគ្នានេះដែរត្រង់លែនកាមេរ៉ាក្រោយមានរំលេចជាមួយភ្លើង LED យ៉ាងស្រស់ស្អាត ហើយសូម្បីតែភ្លើង Flash កាមេរ៉ាក៏មានការឌីស្សាញថ្មីប្លែកបែបស្ទាយពន្លឺផ្លេកបន្ទោល “round/pill-shaped LED flash” ចំនែកឯរន្ធ Speaker បំពងសំឡេងក៏មានការឌីស្សាញបែបថ្មីប្លែកខុសពីបណ្តាទូរស័ព្ទទាំងឡាយទាំងពូងដែរ។ និយាយរួមទៅការឌីស្សាញរបស់ Redmi K40 Game Enhance Edition គឺថាបែបសិល្បៈច្នៃប្រឌិតថ្មីស្ទើរតែទាំងអស់តែម្តង។

បន្ទះបង្ហាញ OLED Single Punch-Hole Display

ផ្ទៃអេក្រង់ខាងមុខរបស់ Redmi K40 Game Enhance Edition បំពាក់នូវបន្ទះអេក្រង់ OLED Display ទំហំ 6.67 អ៊ីញ មានលែនទំលុះត្រង់ថ្ងាសមួយគ្រាប់ភ្ជាប់នូវកម្រិត refresh rate 120Hz ជាមួយកម្រិតសំពាធសំគាល់ 480Hz។ គែមអេក្រង់ឆ្វេងស្តាំ និងខាងលើរបស់ Redmi K40 Game Enhance Edition មានកម្រាស់ស្តើងស្មើរគ្នាត្រឹមតែ 1.8mm ប៉ុណ្ណោះ ខណៈគែមចង្កាក្រោមមានកម្រាស់ 2.7mm។

អេក្រង់ទូរស័ព្ទហ្គេមស៊េរីថ្មីនេះទ្រទ្រង់ការបង្ហាញចេញ Full-HD+ លើខ្នាត 20:9 ratio ជាមួយកម្រិត Contrast ratio: 5,000,000:1 ទ្រទ្រង់នូវបច្ចេកវិទ្យាបង្ហាញ HDR10+ ជាមួយកម្រិតទឹកពណ៌ DCI-P3-1B និងមានកម្រិតពន្លឺ 500nits។ ប៉ុន្តែ អេក្រង់របស់ទូរស័ព្ទហ្គេមនេះមិនទ្រទ្រង់បច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់នោះទេ ដោយ Redmi សម្រេចលើកមកដាក់នៅលើគែមខាងស្តាំភ្ជាប់ជាមួយប៊ូតុងបិទបើកវិញ។

ប្រព័ន្ធកាមេរ៉ាថតរូប

ទូរស័ព្ទហ្គេមស៊េរីថ្មី Redmi K40 Game Enhance Edition ទទួលបាននូវការឌីស្សាញកញ្ចប់លែនកាមេរ៉ាថ្មីស្អាតប្លែកពីស្មាតហ្វូនដទៃ។ លែនកាមេរ៉ាដែលទូរស័ព្ទហ្គេមស៊េរីថ្មីនេះទទួលបានគឺមានចំនួន 3 គ្រាប់ ដោយក្នុងនោះគឺមានលែនគោលទំហំ 64MP (F/1.7) ប្រើប្រាស់នូវសែនស័រ Quad-Bayer អាចផលិតសាច់វីដេអូបានកម្រិត 4K@30fps រួមជាមួយលែនទូលាយ Ultra wide 120 ដឺក្រេ ទំហំ 8MP (F/2.2) និងលែន Macro ទំហំ 2MP (F/2.4)។ សម្រាប់កាមេរ៉ាសែលហ្វីមួយគ្រាប់ដែលជាលែនទំលុះថ្ងាសអេក្រង់វិញគឺមានទំហំ 16MP។

កំលាំងម៉ាស៊ីន ទំហំថ្ម និងប្រតិបត្តិការ

Redmi K40 Game Enhance Edition បំពាក់នូវបន្ទះឈីប 5G-6nm របស់ MediaTek ស៊េរី Dimensity 1200 មាន CPU ចំនួន 8-Core បែងចែកជាពីរក្នុងនោះ CPU 4-Core រត់លើប្រព័ន្ធ Cortex-A78 មានល្បឿនរត់ខ្ពស់បំផុតដល់ 3.0GHz និង CPU 4-Core ផ្សេងទៀតរត់លើប្រព័ន្ធ Cortex-A55 មានល្បឿនរត់ជាមធ្យមត្រឹម 2.0GHz។ បន្ទះឈីបនេះភ្ជាប់ជាមួយអង្គ GPU Mali-G77 MC9 ភ្ជាប់ដោយរ៉េមបីជម្រើសគឺទំហំ 6GB/8GB/12GB និងមានអង្គម៉េមូរីផ្ទុកក្នុងម៉ាស៊ីនស្រាប់ប្រភេទ UFS3.1 ទំហំ 128GB ដល់ 256GB។

បន្ថែមពីនេះក្នុងម៉ាស៊ីនទូរស័ព្ទស៊េរីថ្មីនេះ ក៏មានភ្ជាប់នូវប្រព័ន្ធសារធាតុត្រជាក់ “Liquid Cooling System” ដើម្បីជួយទប់ការឡើងកំដៅម៉ាស៊ីននៅពេលលេងហ្គេម និងរក្សាស្ថិរភាពល្បឿនដំណើរការម៉ាស៊ីនទូរស័ព្ទផងដែរ។ ទូរស័ព្ទហ្គេមស៊េរីថ្មីនេះប្រតិបត្តិការដោយ MIUI 12.1 ដែលគាំទ្រដោយ Android 11។  សម្រាប់ថ្មវិញ Redmi K40 Game Enhance Edition មានថ្មទំហំធំដល់ 5,065mAh និងគាំទ្របច្ចេកវិទ្យាសាកភ្លើងចូលល្បឿនលឿនកំលាំង 67W Quick Charge 3.0+ ដែលមានសមត្ថភាពសាកភ្លើងពី 0% ឡើងទៅពេញ 100% ប្រើពេលប្រមាណជា 42 នាទី តាមរយះរន្ធចម្លង USB-C ប៉ុន្តែ មិនទ្រទ្រង់ Wireless Charge នោះទេ។ 

ចំនុចពិសេសផ្សេងទៀតរបស់ Redmi K40 Game Enhance Edition គឺមានដូចជាការដំឡើងនូវប្រព័ន្ធបំពងសំឡេង Stereo Speaker របស់ក្រុមហ៊ុន JBL រួមជាមួយបច្ចេកវិទ្យាសំឡេង Dolby Atmos និង Hi-Res Audio ថែមទៀតផង។ ទូរស័ព្ទហ្គេមស៊េរីថ្មីនេះប្រើប្រាស់នូវបច្ចេកវិទ្យា Wi-Fi 6, Bluetooth 5.2, GPS ដែលមានភ្ជាប់នូវមុខងារ NavIC រួមនឹងបច្ចេកវិទ្យាការពារទឹកម្រិតមធ្យម IP53 ផងដែរ។

ថ្ងៃចេញលក់ និងតម្លៃ

 Redmi K40 Game Enhance Edition នឹងមានចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសចិននាថ្ងៃទី 30 ចុងខែមេសានេះ។ ហើយក្នុងនោះ Redmi បានបែងចែកតម្លៃរបស់ទូរស័ព្ទហ្គេមស៊េរីថ្មីនេះដូចខាងក្រោម៖

•ម៉ូដែលរ៉េម 6GB RAM + 128GB មានតម្លៃខ្ទង់  ¥1999  ឬប្រហែល $308

•ម៉ូដែលរ៉េម 8GB RAM + 128GB មានតម្លខ្ទង់   ¥2199  ឬប្រហែល $339

•ម៉ូដែលរ៉េម 8GB RAM + 256GB មានតម្លៃខ្ទង់  ¥2399 ឬប្រហែល $370

•ម៉ូដែលរ៉េម 12GB RAM + 128GB មានតម្លៃខ្ទង់ ¥2399 ឬប្រហែល $370

•ម៉ូដែលរ៉េម 12GB RAM + 256GB មានតម្លៃខ្ទង ¥2699 ឬប្រហែល $416

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន