no-alternative title

Xiaomi និងក្រុមការងារ Mercedes-AMG Petronas F1 បានសហការគ្នានាំនូវកង់អេឡិចត្រូនិច Mi Electric Scooter Pro 2 Special Edition

ក្រុមហ៊ុន Xiaomi មានភាពល្បីល្បាញមិនត្រឹមតែសម្រាប់ស្មាតហ្វូនរបស់ខ្លួន និងផលិតផលនៅក្នុងផ្ទះនោះទេ ប៉ុន្តែក្រុមហ៊ុននេះ ក៏មានផលិតផលជាច្រើនយ៉ាងសម្បូរបែបផងដែរ មានន័យថា ផលិតផលរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះ គឺមានការពេញនិយមខ្លាំងមែនទែននៅលើពិភពលោក។ ប្រសិនបើផលិតផលទាំងនេះ មិនមែនជាផលិតផលរបស់ក្រុមហ៊ុន Xiaomi នោះ ក្រុមហ៊ុននេះ ក៏ធ្វើការវិនិយោគនូវទឹកប្រាក់ជាច្រើនរយលានដុល្លារអាមេរិកបន្ថែមទៀតទៅលើក្រុមហ៊ុនធុនតូច និងមធ្យមជាច្រើនទៀតផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនទាំងនោះដំណើរការយ៉ាងល្អក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Xiaomi និងការអនុវត្តន៍តាមយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Xiaomi ផងដែរ។ អាជីវកម្មមួយដែលមានការពេញនិយមខ្លាំងនោះ គឺជាកង់អេឡិចត្រូនិច។ នៅថ្ងៃនេះ ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវវត្តមាននៃកង់អេឡិចត្រូនិច special edition Electric Scooter Pro 2ដែលជាកិច្ចសហការជាមួយនឹងក្រុមការងារ Mercedes-AMG Petronas F1 ។

លោក Chris Church ដែលជាអនុប្រធានរបស់ក្រុមការងារ Mercedes-AMG នៅក្នុងតំបន់ប៉ាស៊ីហ្វិក បាននិយាយថា “ខ្ញុំពិតជារីករាយណាស់ក្នុងការនាំយកនូវបទពិសោធន៍នៃ Mercedes F1 នេះ ទៅកាន់អ្នកគាំទ្រជាច្រើនរបស់យើង។ ដូចយើងផងដែរ ក្រុមហ៊ុន Xiaomi គឺប្តេជ្ញាចិត្តក្នុងការបង្កើតបន្តនូវភាពច្នៃប្រឌិតជាច្រើនទៀត។ យើងពិតជាសប្បាយរីករាយណាស់ក្នុងការធ្វើការជាមួយនឹងក្រុមហ៊ុននេះដើម្បីនាំយកនូវ version ថ្មីនៃកង់អេឡិចត្រូនិច Mi Electric Scooter Pro 2 ទៅកាន់ទីផ្សារផងដែរ។”

សម្រាប់កង់អេឡិចត្រូនិច XIAOMI MI ELECTRIC SCOOTER PRO 2 នេះ គឺមានការពង្រឹងកាន់តែប្រសើរជាងមុនផងដែរ។ កង់នេះ គឺមានការទ្រទ្រង់នៃការធ្វើដំណើរបានដល់ទៅ 45 គីឡូម៉ែត្រសម្រាប់ការបញ្ចូលថាមពលថ្មម្តងជាមួយនឹងល្បឿន 25km/h។ នៅក្នុងពេលដូចគ្នានេះដែរ កង់នេះ អាចធ្វើការឡើងជម្រាលបានយ៉ាងល្អថែមទៀត។ នៅលើកង់អេឡិចត្រូនិចនេះ យើងក៏ឃើញនូវអេក្រង់ LCD ផងដែរ។នេះមានន័យថា នៅពេលដែលអ្នកជិះកង់នេះ អ្នកអាចមើល និងគ្រប់គ្រងនៅលើកង់នេះបានយ៉ាងងាយស្រួល។ អេក្រង់នេះជួយអ្នកផ្តល់នូវបទពិសោធន៍នៃការជិះកង់កាត់តែងាយស្រួលបំផុត។ 

នៅក្នុងចំណោមប្រតិបត្តិការជាច្រើនទៀតនោះ យើងអាចមើលឃើញនូវអេក្រង់នេះ គឺមានកម្រិតបង្ហាញនូវល្បឿននៃពេលវេលា Modes នៅក្នុងការជិះកង់ ប្រព័ន្ធ Bluetooth និងការគ្រប់គ្រងទៅលើស្ថានភាពនៃភ្លើងចង្កៀងថែមទៀត។ គួរបញ្ជាក់ផងដែរថា កង់អេឡិចត្រូនិច Mi Electric Scooter Pro 2 នេះគឺមានកញ្ចក់នៅពីមុខ ពីក្រោយ និងចំហៀងថែមទៀត។ អ្នកក៏អាចធ្វើការតភ្ជាប់ជាមួយនឹងស្មាតហ្វូនបានផងដែរ។កង់អេឡិចត្រូនិច Xiaomi Mi Electric Scooter Pro 2 នេះ មានតម្លៃ 499 យូរ៉ូ។ សម្រាប់កង់អេឡិចត្រូនិច Mi Electric Scooter 1S នេះមានតម្លៃ 399 យូរ៉ូ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន