no-alternative title
no-alternative title

Honda ចាប់ដៃជាមួយ LG Energy Solution បង្កើតរោងចក្រផលិតអាគុយសម្រាប់អាមេរិក

នៅថ្ងៃនេះមានដំណឹងថ្មីថា ក្រុមហ៊ុន Honda បានប្រកាសចាប់ដៃគ្នាជាមួយនិង LG Energy បង្កើតនូវសង្វាក់ផលិតកម្មអាគុយ។ ក្រុមហ៊ុនទាំងពីរនេះ នឹងធ្វើការផលិតនូវអាគុយប្រភេទ Lithium-ion សម្រាប់រថយន្តដែលផលិតដោយក្រុមហ៊ុន Honda ដោយក្នុងនោះក៏មានម៉ូដែល Honda e ហើយនិងម៉ូដែលថ្មៗប្រេភេទ hybrid models ដូចជា Accord Hybrid ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

គម្រោងទៅលើបច្ចេកវិទ្យាអាគុយនេះ ក្រុមហ៊ុន Honda បានចំណាយទឹកប្រាក់អស់រាប់រយលានដុល្លារមកហើយ ដែលរួមបញ្ចូលទាំង $700 លានដុល្លារ វិនិយោគទៅលើរោងចក្រផលិតអាគុយនៅរដ្ឋ Ohio រួននិងការចាប់ដៃជាមួយនិងក្រុមហ៊ុន Sony ទៅលើការផលិតរថយន្តប្រណិតៗនៅក្នុងសហរដ្ឋអាមេរិកនៅឆ្នាំ 2026 ផងដែរ។ សម្រាប់ការចាប់ដៃគ្នាថ្មីនេះ ក្រុមហ៊ុនទាំងពីរ នឹងធ្វើការសាងសង់រោងចក្រនៅឆ្នាំនេះ ហើយនិងបញ្ចប់នៅឆ្នាំ 2024 ខាងមុខ។ 

រោងចក្រនេះ គឺមានចម្ងាយប្រមាណ 40miles ពាក្យខាងត្បូងនៃទីក្រុង Columbus រដ្ឋ Georgia ហើយនឹងចាប់ផ្តើមផលិតនូវអាគុយ lithium-ion នេះនៅឆ្នាំ 2025 ខាងមុខជាមួយកម្លាំងអាគុយ 40 GWh។ អាគុយដែលផលិតនៅរោងចក្រ នឹងប្រើនៅរថយន្ត Honda EVs ដែលលក់នៅអាមេរិកខាងជើង។ រោងច្រក Honda ដែលមានការតម្លើងថ្មីនេះ គឺមានតម្លៃ $3.5 ពាន់លានដុល្លារ ហើយបើសរុបទាំងការចាប់ដៃគ្នានេះ គឺមានតម្លៃឡើងទៅដល់ $4.4 ពាន់លានដុល្លារ។ រោងចក្រនេះ នឹងបង្កើតការងារបាន 2,200 កន្លែង។

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

ដោយ ប៉េងលីន
Samsung Galaxy S26 Ultra ត្រូវគេបញ្ចេញរូបភាពថ្មីជាមួយ Cases

Samsung Galaxy S26 Ultra ត្រូវគេបញ្ចេញរូបភាពថ្មីជាមួយ Cases

ដោយ ប៉េងលីន
   ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ដោយ ប៉េងលីន
BYD ត្រៀមបញ្ចេញឡាន Off-Road ថ្មី 2 ទៀតបន្ទាប់ពីការលក់នៅខែកញ្ញានេះមានកំណើនខ្ពស់

BYD ត្រៀមបញ្ចេញឡាន Off-Road ថ្មី 2 ទៀតបន្ទាប់ពីការលក់នៅខែកញ្ញានេះមានកំណើនខ្ពស់

ដោយ ប៉េងលីន
ស្មាតហ្វូនថ្នាក់ប្រណិត OPPO Find X9 និង Find X9 Pro សម្ពោធជាផ្លូវការណ៌ហើយ

ស្មាតហ្វូនថ្នាក់ប្រណិត OPPO Find X9 និង Find X9 Pro សម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន