no-alternative title

ចិនទួលបានជោគជ័យទៅលើការតេស្តសាកល្បងរថភ្លើងដើរដោយថាមពលអ៊ីដ្រូសែនក្នុងចម្ងាយ 1,000 គីឡូម៉ែត្រ

ប្រទេសចិនបានធ្វើការបោះជំហានដ៏សំខាន់មួយទៀតឆ្ពោះទៅកាន់ការដឹកជញ្ជូនសម្រាប់ទីក្រុងស្អាតជាងមុនជាមួយនឹងដំណោះស្រាយនៃការសាកល្បងដ៏ជោគជ័យនៃរថយន្តដើរដោយថាមពលអ៊ីដ្រូសែនដំបូងគេបំផុតដែលបានអភិវឌ្ឍនៅក្នុងប្រទេសចិនតែម្តង។ ការតេស្តសាកល្បងជាប្រវត្តិសាស្រ្តនេះ បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅក្នុងតំបន់ Changchun នៃខេត្ត Jilin។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការអភិវឌ្ឍដោយក្រុមហ៊ុន CRRC Changchun Railway Vehicles នោះ រថភ្លើងនេះ អាចធ្វើដំណើរបានល្បឿនដល់ទៅ 160km/h ជាមួយនឹងការផ្ទុកទំនិញថែមទៀតផង។ ការតេស្តជាមួយនឹងភាពជោគជ័យនេះ គឺជាការប្រើប្រាស់ដំបូងទៅលើបច្ចេកវិទ្យានៃថាមពលអ៊ីដ្រូសែនសម្រាប់ការដឹកជញ្ជូនតាមផ្លូវដែកនេះ។ ខុសប្លែកពីរថភ្លើងបុរាណនោះ ដែលផ្អែកនៅលើប្រេងឥន្ធនៈហ្វូស៊ីល ឬដំណើរការដោយខ្សែភ្លើងអគ្គិសនីនោះ រថភ្លើងថ្មីប្រកបដោយភាពច្នៃប្រឌិតនេះ គឺប្រើប្រាស់នូវប្រព័ន្ធថាមពលដំណើរការដោយអ៊ីដ្រូសែន។ ប្រព័ន្ធនេះ គឺផ្តល់នូវថាមពលខ្លាំងក្លា និងប្រើប្រាស់ថាមពលកម្រិត 5 គីឡូវ៉ាត់ម៉ោង។ 

 

រថភ្លើងនេះ អាចធ្វើដំណើរបានចម្ងាយលើសពី 1000 គីឡូម៉ែត្រ ដែលមានការកាត់បន្ថយទៅលើការប្រើប្រាស់នូវប្រេងហ្វូស៊ីលបានយ៉ាងច្រើន។ មុនការតេស្តសាកល្បងនេះ ប្រព័ន្ធអ៊ីដ្រូសែននេះ គឺបានតេស្តទៅលើភាពធន់ និងការធ្វើដំណើរចន្លោះសីតុណ្ហភាពពី -25°C ទៅ 35°C និងប្រព័ន្ធសុវត្ថិភាពផ្នែកអគ្គីភ័យថែមទៀត។ ការតេស្តនេះ គឺដើម្បីធានាទៅលើភាពធន់ និងសុវត្ថិភាពក្នុងប្រតិបត្តិការនៅលើរថភ្លើងនេះ។

 

ការដំណើរការសាកល្បងដ៏ជោគជ័យនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មដឹកជញ្ជូនផ្លូវដែករបស់ប្រទេសចិនដែលមានការប្រើប្រាស់នូវបច្ចេកវិទ្យាអ៊ីដ្រូសែននេះ។ វាក៏រួមចំនែកក្នុងការសម្រេចបាននូវបច្ចេកវិទ្យាកម្រិតខ្ពស់ឯករាជ្យ និងការគ្រប់គ្រងទៅលើការអភិវឌ្ឍនៃសម្ភារៈនៃការដឹកជញ្ជូនកម្រិតខ្ពស់នោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

ដោយ ប៉េងលីន