no-alternative title

របាយការណ៌ថ្មីបង្ហាញថា ក្រុមហ៊ុន BYD ពិតជាខ្លាំងនៅក្នុងឆ្នាំ 2023 ដោយបាននាំចេញរថយន្តអគ្គិសនីរបស់ខ្លួន បានចំនួនជាង 3 លានគ្រឿង

BYD ដែលជាក្រុមហ៊ុនើផលិតរថយន្តអគ្គិសនីដ៏ធំរបស់ពិភពលោក ហើយក៏កំពុងតែនាំមុខគេនៅលើទីផ្សាររថយន្តអគ្គិសនីនោះ គឺបានធ្វើការងារល្អមែនទែនសម្រាប់ឆ្នាំ 2023 កន្លងទៅនេះ។ យោងតាមរបាយការណ៌ថ្មីដែលចេញផ្សាយកាលពីថ្ងៃទី 26 ខែមីនានេហ បានបង្ហាញថា ក្រុមហ៊ុននេះ គឺពិតជាពិតជាខ្លាំងនៅក្នុងការនាំចេញរថយន្តអគ្គិសនីរបស់ខ្លួន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុននេះទទួលបាននូវប្រាក់ចំណេញពីភាគហ៊ុនកើនឡើងដល់ទៅ 80.72%។ 

-ប្រាក់ចំណូលលើប្រតិបត្តិការទូទៅមានការកើនឡើងទំហំ 602.315 ពាន់លានយ៉ន់ ដែលស្មើរនឹងកំណើន 42.04% ប្រៀបធៀបនឹងឆ្នាំមុន

-ប្រាក់ចំណេញពីភាគហ៊ុនមានការកើនឡើង 80.72% ដែលស្មើរនឹង 30.041 ពាន់លានយ៉ន់

-ក្រុមហ៊ុនមានគម្រោងចែកចាយសាច់ប្រាក់ 30.96 យ៉ន់ ទៅកានអ្នកមានហ៊ុនទាំងសម្រាប់អ្នកដែលមាន 10 ហ៊ុន។

 

យោងតាមរបាយការណ៌ខាងលើនេះបន្តថា ក្រមហ៊ុន BYD នៅតែបន្តឈរនៅលើកំពូលតារាងនៃអ្នកនាំចេញរថយន្តអគ្គិសនីសម្រាប់ឆ្នាំ 2023 ដដែល ជាមួយនិងការនាំចេញបានចំនួន 3.02 លានគ្រឿង។ ការទទួលបាននូវភាពជោគជ័យនេះ បាធ្វើអោយក្រុមហ៊ុននេះទទួលបាននូវលំដាប់ខ្ពស់ ដោយអាចឈរនៅក្នុងចំណោម Top Ten នៃក្រុមហ៊ុនផលិតរថយន្តធំៗនៅលើពិភពលោកថែមទៀតផង

 

ថ្មីៗនេះ ក្រុមហ៊ុន BYD បាននាំចេញនូវរថយន្តអគ្គិសនីដែលមានតម្លៃធូថ្លៃនៅលើទីផ្សារ។ ម៉ូដែល Champion Edition ដែលបានបង្ហាញវត្តមានកាលពីឆ្នាំនេះ គឺមានតម្លៃធូងថ្លៃខ្លាំងមែនទែន ហើយសម្រាប់ឆ្នាំ 2024 នេះ ក្រុមហ៊ុននេះ បានបន្តនាមចេញនូវមូដែល Honor Edition បន្ថែមទៀតសម្រាប់ទីផ្សារ ដោយម៉ូដែលនេះ គឺជារថយន្តអគ្គិសនីជំនាន់ថ្មីដែលមានតម្លៃសមរម្យខ្លាំងជាងមុនថែមទៀតផង។ រថយន្តនេះ បានធ្វើអោយអ្នកប្រើប្រាស់ងាកមកប្រើប្រាស់នូវថាមពលអគ្គសិនី ពីព្រោះថា វាមានតម្លៃថោកជាងរថយន្តសាំង។

សូមជំរាបថា កាលពីថ្ងៃទី 25 ខែមីនាកន្លងទៅនេះ ក្រុមហ៊ុន BYD បានប្រកាសថា ខ្លួនបាននាំចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនបានជាង 7 លានគ្រឿងហើយ។ ក្រុមហ៊ុន BYD Co., Ltd គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយ បង្កើតឡើងក្នុងឆ្នាំ 1995 និងមានមូលដ្ឋាននៅក្នុងទីក្រុង Shenzhen ប្រទេសចិន។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

ដោយ ប៉េងលីន