no-alternative title
no-alternative title

អ្នកដែលបានបញ្ជាទិញរថយន្តអគ្គិសនី Xiaomi SU7 អាចនឹងមានការរងចាំរយះពេល 7 ខែឯណោះ ដើម្បីទទួលបានរថយន្តរបស់ខ្លួន

ការបង្ហាញ និងប្រកាសដាក់លក់ផ្លូវការណ៍សម្រាប់រថយន្តអគ្គិសនីដំបូងម៉ូដែល SU7 របស់ក្រុមហ៊ុន Xiaomi ពិតជាទទួលបានភាពជោគជ័យខ្លាំងគួរឲ្យកត់សំគាល់ ព្រោះបើតាមរបាយការណ៍របស់ក្រុមហ៊ុន បានឲ្យដឹងថា ការប្រកាសបើកទទួលការបញ្ជាទិញដំបូងរបស់ SU7 គឺទទួលបានចំនួន 5 ម៉ឺនគ្រឿងត្រឹមរយះពេល 27 នាទីប៉ុណ្ណោះ។ ហើយរបាយការណ៍ក្រោយមកទៀតបានបង្ហាញ ការបញ្ជាទិញរថយន្តអគ្គិសនីស៊េរីថ្មីនេះ មានការកើនឡើងរហូតដល់ទៅ 88,898 គ្រឿងឯណោះត្រឹមរយះពេល 24 ម៉ោង ក្រោយការដាក់សម្ភោធផ្លូវការណ៍កាលពីចុងខែមិនាកន្លងទៅថ្មីៗនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទន្ទឹមនឹងភាពជោគជ័យដ៏ត្រចះត្រចង់សម្រាប់ការចេញលក់រថយន្តម៉ូដែលដំបូងរបស់ខ្លួននេះ ពេលនេះ Xiaomi ក៏មានការប្រឈមមួយចំនួនផងដែរទៅលើសង្វាក់ផលិតរបស់ខ្លួន ព្រោះថា ការផលិតអាចនឹងមានភាពយឺតយ៉ាវដោយសារតែតម្រូវការមានការកើនឡើងខ្លាំងលើសពីអ្វីដែលបានរំពឹងទុក។ បើតាមរបាយការណ៍ចុងក្រោយមួយបានលើកឡើយថា អតិថិជនដែលបានធ្វើការបញ្ជាទិញ Xiaomi SU7 អាចនឹងប្រឈមនឹងការទន្ទឹងរងចាំទទួលបានរថយន្តក្នុងក្តីស្រមៃរបស់ខ្លួនរយះពេល 3 ខែ ទៅ 7 ខែទៀត ឬអាចនៅពាក់កណ្តាលខែតុលា សម្រាប់ម៉ូដែលកំពូល Xiaomi SU7 Max។

ការយឺតយ៉ាវក្នុងការផ្គត់ផ្គង់តម្រូវការរថយន្តទៅកាន់អតិថិជនដូចនេះ ត្រូវបានគេលើកឡើងថា ដោយសារតែ Xiaomi គឺជាក្រុមហ៊ុនផលិតរថយន្តវ័យក្មេងនៅឡើយ ហើយសម្រាប់ការពង្រីកទំហំផលិតកម្មរថយន្តរបស់ខ្លួន គឺមានភាពស្មុគស្មាញដែលត្រូវការពេលវេលាបន្ថែមទៀតសម្រាប់ការផលិតរថយន្តដើម្បីអោយទាន់តម្រូវការរបស់អតិថិជនរបស់ខ្លួន។

 

សម្រាប់ទីផ្សាររថយន្តអគ្គិសនីនៅក្នុងប្រទេសចិនវិញ គឺធំជាងគេក្នុងលោក ព្រោះមានក្រុមហ៊ុនផលិតរថយន្តជាច្រើនបានកកើតនៅក្នុងប្រទេសមហាអំណាចកុម្មុយនីសមួយនេះ ដូច្នេះ ហើយ Xiaomi ត្រូវតែបង្កើនសមត្ថភាពរបស់ខ្លួនឲ្យបានរឹងមាំ និងលឿនរហ័សតាមតែអាចធ្វើទៅបានដើម្បីឲ្យទាន់តម្រូវការ និងការប្រគូតប្រជែង។ សម្រាប់រថយន្ត Xiaomi SU7 ម៉ូដែលស្តង់ដារដែលបានធ្វើការប្រកាសចេញលក់កាលពីចុងខែមីនាកន្លងទៅនេះ គឺមានតម្លៃខ្ទង់ប្រហែលជាង $30,000។ ចំនែកម៉ូដែល SU7 Pro មានតម្លៃជាង $34,000 ខណៈម៉ូដែល SU7 Max មានតម្លៃជាង $41,476។

ជាមួយនឹងភាពជោគជ័យនេះ Xiaomi ក៏បានពង្រីកសាខាតាំងបង្ហាញរថយន្តរបស់ខ្លួននៅទូទាំងទីក្រុងសំខាន់ៗក្នុងប្រទេសចិនចំនួនដល់ទៅ 59 Showroom ដើម្បីដាក់បង្ហាញរថយន្ត SU7 របស់ខ្លួនឲ្យអតិថិជនបានទស្សនា និងធ្វើតេស្តបច្ចេកវិទ្យាសំខាន់ៗរបស់រថយន្តដោយផ្ទាល់តែម្តង។ ជាមួយគ្នានេះ Xiaomi មានគម្រោងក្នុងការបើកបន្ថែមសាខាតាំងបង្ហាញរថយន្តរបស់ខ្លួនឲ្យបានដល់ 211 Showroom នៅទូទាំងប្រទេសចិននៅមុនដំណាច់ឆ្នាំ 2024 នេះ។ រោងចក្ររថយន្តអគ្គិសនី EV Factory ដែលមានទីតាំងនៅក្នុងទីក្រុងប៉េកាំង គឺជាបេះដូងដ៏សំខាន់សម្រាប់ការប្រតិបត្តិការក្នុងការផលិតរថយន្តរបស់ Xiaomi។ រោងចក្រនេះមានគោលការណ៍សម្រាប់ការផលិតរថយន្តក្នុងចំនួន 30 ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ជាមួយការបែកចែកសង្វាក់ផលិតកម្មជាពីរដំណាក់កាលដោយក្នុងមួយដំណាក់កាល គឺត្រូវផលិតឲ្យបានចំនួន 15 ម៉ឺនគ្រឿង។

បច្ចុប្បន្ននេះ រោងចក្រក្នុងទីក្រុងប៉េកាំង គឺមានលទ្ធភាពអាចផលិតរថយន្ត SU7 បានចំនួន 40 គ្រឿងក្នុងមួយម៉ោង ដែលមានន័យថា រថយន្តថ្មីមួយគ្រឿងត្រូវបានរំកិលចេញពីខ្សែបន្ទាត់ផលិតកម្មរៀងរាល់ 76 វិនាទីម្តង។ តាមរបាយការណ៍នេះ បានបង្ហាញថា Xiaomi រំពឹងថានឹងឈានដល់កម្រិតផលិតកម្មដំណាក់កាលទី 1 នៅពាក់កណ្តាលឆ្នាំ 2024 ដែលជាគោលដៅមួយដែលអាចមើលឃើញពេលវេលារង់ចាំត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
កំពូលភិកអាប់ Ram 1500 SRT TRX ត្រឡប់មកវិញ ជាមួយនឹងកម្លាំងដល់ 777 HP កាន់តែខ្លាំង ហើយកាន់តែកាច!

កំពូលភិកអាប់ Ram 1500 SRT TRX ត្រឡប់មកវិញ ជាមួយនឹងកម្លាំងដល់ 777 HP កាន់តែខ្លាំង ហើយកាន់តែកាច!

ដោយ ប៉េងលីន
Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

ដោយ ប៉េងលីន
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន