no-alternative title

Stelato S9 ដែលជារថយន្តអគ្គិសនីទំនើបប្រណិតដំបូងរបស់ Huawei និង BAIC បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ Beijing Auto Show 2024

Stelato ដែលជាម៉ាកយីហោរថយន្តប្រណិតដែលកកើតឡើងពីការសហាគ្នារវាងក្រុមហ៊ុនបច្ចេកវិទ្យា Huawei និងក្រុមហ៊ុនផលិតរថយន្ត BAIC BluePark ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BAIC Auto បានធ្វើការដាក់តាំងបង្ហាញរថយន្តស៊េរីដំបូងរបស់ខ្លួនដែលជាប្រភេទរថយន្ត Sedan ម៉ូដែល Stelato S9 នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៌រថយន្តប្រចាំឆ្នាំក្នុងទីក្រុងប៉េកាំងប្រទេសចិន 2024 Beijing Auto Show។ Stelato S9 គឺជាម៉ាកយីហោរថយន្តប្រណិតដែលផលិតឡើងដើម្បីធ្វើការប្រជែងទីផ្សារជាមួយរថយន្តប្រណិតល្បីៗដូចជា Mercedes-Benz S-Class និង BMW 7-Series។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្ត Sedan ដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធដំបូងរបស់ Stelato មួយនេះមានប្រវែងបណ្តោយ 5,160mm X ទទឹង 1,987mm X កម្ពស់ 1,486 និងមានគម្លាតកង់មុខទៅកង់ក្រោយ 3,050mm ព្រមទាំងមានទំនង់ចាប់ពី  2,216kg, 2,246kg ដល់ 2,366kg។ Stelato S9 មានជម្រើសប្រើម៉ូទ័រអគ្គិសនីមួយ Single-motor និងម៉ូទ័រអគ្គិសនីពីរ Dual-motor ដែលជាម៉ូទ័រផលិតដោយក្រុមហ៊ុន Huawei។ សម្រាប់ម៉ូដែល Single-motor មានថាមពល 227kW ខណៈម៉ូដែលប្រើម៉ូទ័រអគ្គិសនីពីរ Dual-motor អាចផលិតកំលាំងបាន 227kW សម្រាប់ម៉ូទ័រខាងក្រោយ និង 158kW សម្រាប់ម៉ូទ័រខាងមុខ។ សម្រាប់កញ្ចប់អាគុយដែលបំពាក់នៅលើរថយន្តប្រណិតនេះ គឺផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL ប៉ុន្តែ ក្រុមហ៊ុនមិនបានបញ្ជាក់ពីទំហំថ្មនោះទេ។

សម្រាប់ទម្រង់នៃការឌីស្សាញរបស់ Stelato S9 គឺយកលំនាំតាមម៉ូដែល Luxeed S7 ដែលជាម៉ាករថយន្ត Sedan ដែលសហការផលិតដោយ Huawei និង Chery។ ដោយក្នុងនោះកញ្ចក់មើលក្រោយសងខាងត្រូវបានប្រើជាប្រភេទកញ្ចក់ Digital Mirror ហើយនិងមានដៃទ្វារលឹមចូលក្នុងហៅថា Hidden Door Handles ដែលធ្វើឲ្យរថយន្តមួយនេះមានភាពស្រឡះល្អសម្រាប់ផ្នែករូបរាងខាងក្រៅ។ ចំពោះយ៉ាន់កងវិញ Stelato S9 ប្រើប្រាស់យ៉ាន់ទំហំ 21-inch ដែលមានការរចនាជាមួយកាំកង់ញឹកស្អាតប្រហាក់ប្រហែលគ្នានឹងយ៉ាន់របស់រថយន្ត Mercedes-Benz S-Class និង BMW 7-Series ដែរ។ Stelato S9 គឺមានជម្រើសពណ៌ខាងក្រៅចំនួន 4 គឺខ្មៅ ស ក្រហម និងទឹកមាស។

សម្រាប់ចង្កៀងផ្នែកខាងមុខវិញ ត្រូវបានរចនាយកលំនាំស្រដៀងគ្នានឹង Luxeed S7 ដែរ ជាមួយការប្រើប្រាស់អំពូលប្រភេទ xPixel Headlight System, ប្រព័ន្ធចាប់សញ្ញា Lidar sensors, អេក្រង់កម្សាន្តធំ large central control screen ដែលដំណើរការដោយ HarmonyOS 4 ដែលជារបស់ Huawei, បន្ទះសាកថ្មទូរស័ព្ទឥតខ្សែចំនួនពីរ dual 50W wireless charging pad, និងកៅអីស្បែកពិសេសយ៉ាងប្រណិត luxurious leatherជាដើម។ រថយន្តអគ្គិសនី Sedan ដ៏ទំនើបប្រណិតរបស់ Huawei និង BAIC BluePark នេះ ត្រូវបានគេរំពឹងថា អាចនឹងមានលក់នៅក្នុងខែកក្តដា ឬខែសីហា ឆ្នាំ 2024 នេះ។ 

Stelato S9 អាចមានតម្លៃចាប់ពីខ្ទង់ $41,400 ទៅ $69,000 ដែលជាតម្លៃប្រកូតប្រជែងខ្ពស់ជាមួយនឹងម៉ូដែល Mercedes-Benz S-Class និង BMW 7-Series។ តម្លៃរបស់ Stelato S9 ក៏ជាតម្លៃប្រកូតប្រជែងខ្ពស់នៅក្នុងទីផ្សាររថយន្តប្រណិតរបស់ប្រទេសចិនដូចជា ម៉ូដែល Nio ET7, Geely Zeekr 001 និង Changan Avatr 12 ដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបរបស់ Huawei ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន