រថយន្តដំបូងគេរបស់ក្រុមហ៊ុន Mazda ដែលត្រូវបានផលិតក្នុងប្រទេសឥណ្ឌូណេស៊ី ជាប្រទេសជិតខាងរបស់ប្រទេសអូស្ត្រាលី ហើយអាចមានរយៈពេលផលិតយ៉ាងហោចណាស់ពីរទសវត្សរ៍ត្រូវបានក្រុមហ៊ុនបញ្ជាក់ជាផ្លូវការ។ ដោយថ្មីៗនេះ ក្រុមហ៊ុន Mazda បានប្រកាសថា ខ្លួននឹងធ្វើការផលិតរថយន្ត SUV ខ្នាតតូច ម៉ូដែល CX-30 របស់ខ្លួននៅក្នុងរោងចក្រប្រទេសឥណ្ឌូនេស៊ី នៅពេលដែលរោងចក្ររបស់ក្រុមហ៊ុនដៃគូ ឬក្រុមហ៊ុនភាគីទីបីថ្មីរបស់ខ្លួនបើកដំណើរការផ្លូវការណ៍។
បុគ្គលិកក្រុមហ៊ុន Mazda មួយរូបបាននិយាយនៅក្នុងបទបង្ហាញអំពីលទ្ធផលហិរញ្ញវត្ថុក្នុងឆ្នាំ 2024 របស់ខ្លួនថា "ការផលិតក្នុងស្រុកនៃម៉ូដែល CX-30 នៅក្នុងប្រទេសឥណ្ឌូនេស៊ី នឹងត្រូវបានធ្វើការផ្សព្វផ្សាយ"។ បច្ចុប្បន្នរថយន្ត Mazda CX-30 ដែលត្រូវបានចែកចាយនៅលើទីផ្សារពិភពលោក គឺត្រូវបានផលិតនៅក្នុងរោងចក្រប្រទេសជប៉ុន ថៃ ម៉ិកស៊ិក ចិន និងម៉ាឡេស៊ី ហើយ CX-30 ដែលនាំចូលទីផ្សារប្រទេសប្រទេសអូស្ត្រាលីលើកដំបូង គឺចេញពីរោងចក្រប្រទេសថៃកាលពីដើមឆ្នាំ 2020 នៅមុនពេលធ្វើការផ្លាស់ប្តូរទៅប្រទេសជប៉ុននៅឆ្នាំក្រោយ។
ក្រុមហ៊ុន Mazda Australia បានបង្ហាញថា ខ្លួននឹងបន្តប្រភព CX-30 ពីប្រទេសជប៉ុន បើទោះបីជាមានការបន្ថែមពីប្រទេសឥណ្ឌូនេស៊ី ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអូស្ត្រាលីកាលពីប្រាំឆ្នាំមុនក៏ដោយ។ អ្នកនាំពាក្យក្រុមហ៊ុន Mazda Australia បានបញ្ជាក់ថា “មិនមានការផ្លាស់ប្តូរសម្រាប់រថយន្តដែលមាននៅទីផ្សារក្នុងប្រទេសអូស្ត្រាលីនោះទេ”។ យ៉ាងណាមិញរដ្ឋាភិបាលប្រទេសអូស្ត្រាលីកាលពីឆ្នាំ 2023 បានលើកឡើងថា ខ្លួនចង់ឲ្យក្រុមហ៊ុន Mazda ធ្វើការផលិតរថយន្តនៅក្នុងប្រទេសអូស្រ្តាលី ហើយរថយន្តដែលនាំចេញទៅកាន់ទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺត្រូវដោយប្រទេសអូស្ត្រាលី។
នៅក្នុងខែមិថុនា ឆ្នាំ 2023 រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មឥណ្ឌូនេស៊ីលោក Agus Gumiwang Kartassmita បានជួបជាមួយនាយកប្រតិបត្តិជាន់ខ្ពស់មកពីក្រុមហ៊ុន Mazda នៅទីក្រុងតូក្យូ ដើម្បីពិភាក្សាអំពីការវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសឥណ្ឌូនេស៊ី។ លោករដ្ឋមន្ត្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថា "ក្រសួងឧស្សាហកម្មសម្តែងការពេញចិត្តចំពោះផែនការវិនិយោគរបស់ក្រុមហ៊ុន Mazda នៅក្នុងប្រទេសឥណ្ឌូនេស៊ី" ។
រថយន្តផលិតដោយប្រទេសឥណ្ឌូណេស៊ីដែលលក់ក្នុងប្រទេសអូស្ត្រាលីរួមមាន Suzuki APV និង Nissan Micra ខណៈម៉ូដែល Mitsubishi Pajero Sport មួយចំនួនត្រូវបានផលិតក្នុងប្រទេសឥណ្ឌូណេស៊ីជំនួសឲ្យការផលិតនៅក្នុងប្រទេសថៃប្រហែល 18 ខែមុន។ Mazda នឹងបន្តប្រើប្រាស់រោងចក្ររបស់ខ្លួននៅក្នុងប្រទេសថៃសម្រាប់ទីផ្សារអូស្ត្រាលី ដែលបច្ចុប្បន្នផលិតរថយន្ត Mazda 2 និង CX-3 ខណៈដែល BT-50 ute ក៏ត្រូវបានផលិតនៅក្នុងប្រទេសថៃនៅរោងចក្រ Isuzu រួមជាមួយ D-Max ute និង MU-X SUV។
រថយន្ត Mazda CX-30 ត្រូវបានគេនិយាយថា ជាម៉ូដែលបន្តជំនាន់ពី CX-3 ដែលបានបង្ហាញវត្តមានការពី 10 មុន។ CX-30 អាចនឹងបង្ហាញវត្តមាននៅលើទីផ្សារក្នុងឆ្នាំ 2027 ជាមួយការប្រើប្រាស់បច្ចេកវិទ្យាប្រព័ន្ធ Hybrid Technology នេះ បើតាមការបញ្ជាក់ពីក្រុមហ៊ុន Mazda។ ទោះជាយ៉ាងណាមិនទាន់មានការបញ្ជាក់ពីលក្ខណៈ និងគុណសម្បត្តិណាមួយរបស់ CX-30 នោះទេក្នុងពេលនេះ៕